ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ជំទាស់​ទៅ​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​សម្រាប់​ទីក្រុង​ហុងកុង


រូបឯកសារ៖ អ្នកទេសចរ​ម្នាក់​ថតរូប​ពី Victoria Peak នៅ​ក្នុង​ទីក្រុង​ហុងកុង។

សហភាពអឺរ៉ុប បាន​ព្រមាន​ថា នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទាក់ទិននឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ។ ច្បាប់​នេះ​ត្រូវបាន​សកម្មជន​ប្រជាធិបតេយ្យ អ្នកការទូត និង​ពាណិជ្ជករ​មួយ​ចំនួន​អះអាង​ថា មាន​គ្រោះថ្នាក់​ដល់​ឋានៈ​ពាក់​កណ្ដាល​ស្វ័យភាព និង​តួនាទី​របស់​ទីក្រុង​ហុងកុង​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សាកលលោក។

សហភាព​អឺរ៉ុប​ បាន​បង្ហាញ​ការ​ខឹង​សម្បារ​នៅ​ថ្ងៃ​អង្គារ​នេះ ចំពោះ​ការ​សម្រេច​របស់​រដ្ឋសភា​ចិន ​នៅ​ក្នុង​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប​ទីក្រុង​ហុងកុង។

ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​លោក Charles Michel បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «យើង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​នេះ»។

លោក​បាន​បន្ថែម​ថា៖ «ច្បាប់​នេះ​មាន​ហានិភ័យ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​កម្រិត​ខ្ពស់​នៃ​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង និង​មាន​ផល​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ និង​នីតិរដ្ឋ»។

សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា ​នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទាក់ទិន​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ។ ច្បាប់​នេះ​ត្រូវ​បាន​សកម្មជន​ប្រជាធិបតេយ្យ អ្នក​ការទូត និង​ពាណិជ្ជករ​មួយ​ចំនួន​អះអាង​ថា ​មាន​គ្រោះថ្នាក់​ដល់​ឋានៈ​ពាក់​កណ្ដាល​ស្វ័យភាព និង​តួនាទី​របស់​ទីក្រុង​ហុងកុង​ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សាកលលោក។

កាល​ពី​សប្ដាហ៍​មុន រដ្ឋសភា​អឺរ៉ុប ​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ ប្ដឹង​ប្រទេស​ចិន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ៕

XS
SM
MD
LG