ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​មាន​គោលបំណង​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ៊ុយក្រែន


លោក Mark Rutte នាយករដ្ឋមន្ត្រី​ហូឡង់​ធ្វើ​សន្និសីទ​កាសែត​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
លោក Mark Rutte នាយករដ្ឋមន្ត្រី​ហូឡង់​ធ្វើ​សន្និសីទ​កាសែត​មួយ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

បណ្តា​មេដឹកនាំ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​សម្រុះសម្រួល​ជាមួយ​នឹង​អ្នក​តំណាង​មក​ពី​ប្រទេស​ហូឡង់ ដែល​នឹង​អនុញ្ញាត​ឲ្យ​បង្កើត​សហប្រតិបត្តិការ​និង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន។

ប្រទេស​ហូឡង់​គឺ​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មិន​បាន​ផ្តល់​សច្ចានុមតិ​ទៅ​លើ​កិច្ចព្រមព្រៀង​មួយ​រវាង​សហភាព​អឺរ៉ុប​និង​អ៊ុយក្រែន ដែល​នឹង​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន​ឲ្យ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​នឹង​បស្ចិម​ប្រទេស។​

កាល​ពី​ឆ្នាំ​២០១៤ ប្រធានាធិបតី​អ៊ុយក្រែន លោក Viktor Yanukovich បាន​អស់​តំណែង​បន្ទាប់​ពី​លោក​បាន​ព្យាយាម​ដក​កិច្ចព្រមព្រៀង​នេះ ហើយ​ហ្វូង​បាតុករ​ជាច្រើន​សន្ធឹកសន្ធាប់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ដង​ផ្លូវ​ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​របស់​លោក ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​អ៊ុយក្រែន​ទៅ​ជិតស្និទ្ធ​ជាមួយ​នឹង​រុស្ស៊ី។ ​

ឆ្លើយ​តប​នឹង​ការ​ដក​លោក Yanukovich រុស្ស៊ី​បាន​យក​ឧបទ្វីប គ្រីមៀ ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន និង​បាន​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ដែល​មក​ទល់​នឹង​ពេល​នេះ​បាន​សម្លាប់​មនុស្ស​អស់​ជិត​១​សែន​នាក់​ហើយ។

នាយក​រដ្ឋ​មន្ត្រី​ហូឡង់ លោក Mark Rutte បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​មុន​កិច្ចប្រជុំ​សហភាព​អឺរ៉ុប​ថា វា​ជា​ការ​ចាំបាច់​ដែល​ឥឡូវ​នេះ ប្រទេស​ហូឡង់​ផ្តល់​សច្ចានុមតិ​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ ដើម្បី​ជា​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​រុស្ស៊ី​ដែល​ចេះ​តែ​កើន​ឡើង​នៅ​ក្នុង​អឺរ៉ុប៕

XS
SM
MD
LG