ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាហ្រ្វិក​ និង​សហភាព​អឺរ៉ុប​ជួបគ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​ជន​ចំណាកស្រុក


ទូក​ពោង​អណ្តែត​​ដែល​ដឹក​ជនភៀសខ្លួន និង​ជនចំណាកស្រុក​ឆ្លង​សមុទ្រ​ Aegean ពី​តួកគី​ទៅ​កាន់​កោះ​ Lesbos របស់​ក្រិក​នា​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
ទូក​ពោង​អណ្តែត​​ដែល​ដឹក​ជនភៀសខ្លួន និង​ជនចំណាកស្រុក​ឆ្លង​សមុទ្រ​ Aegean ពី​តួកគី​ទៅ​កាន់​កោះ​ Lesbos របស់​ក្រិក​នា​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ក្រុម​មេដឹកនាំ​ជាង​៦០នាក់​មក​ពី​ទ្វីប​អាហ្វ្រិក និង​សហភាព​អ៊ឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃពុធ ​និង​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​សប្តាហ៍​នេះ​នៅ​ប្រទេស​ម៉ាល់តា ដើម្បី​ធ្វើ​ឲ្យ​ការ​ឆ្លើយតប​របស់​ពួកគេ​ចំពោះ​វិបត្តិ​ជន​ចំណាក​ស្រុក​មាន​លក្ខណៈ​ល្អ​ប្រសើរឡើង។

វិបត្តិ​ជន​ចំណាក​ស្រុក​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​សែន​នាក់​ភៀសខ្លួន​ទៅ​ទ្វីបអឹរ៉ុប​ក្នុង​ឆ្នាំ​នេះ។សហភាព​អឺរ៉ុប​និយាយ​ថា កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ផ្តោត​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ ដែល​ទាក់ទង​នឹង​មូលហេតុ​នៃ​ការ​ចាកចេញ​របស់​ប្រជាជន​ពី​ប្រទេស​កំណើត​របស់​ពួកគេ ការ​រៀបចំ​ឲ្យ​បាន​ល្អ​ជាង​មុន​នូវ​ច្រក​ចេញ​ចូល​ស្របច្បាប់ ការ​ជំរុញ​កិច្ច​ការពារ​ជន​ចំណាកស្រុក ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក ស្តី​ពី​ការ​បញ្ជូន​ជន ​ដែល​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​សុំ​សិទ្ធិ​ជ្រកកោន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ។

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ដូណាល់ ថាស់ (Donald Tusk) បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា មិនថា​កិច្ចប្រជុំ​នេះ​និយាយ​អំពី​ការ​សម្របសម្រួល​លិខិតឆ្លងដែន ឬ​ការ​បញ្ជូន​ប្រាក់​ត្រឡប់មក​ស្រុក​កំណើត​វិញ ឬក៏​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ក៏​ដោយ ក៏​កិច្ច​ប្រជុំ​នេះ​នឹង​និយាយ​ពី​សកម្មភាព​ និង​ការ​ធ្វើ​ប្រតិបត្តិការ​ជាក់​ស្ដែង​តែម្តង។

ជាផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​នេះ អឺរ៉ុប​នឹង​ផ្តល់​ជំនួយ​ថ្មី​ទៀត​ដែល​មាន​ទឹកប្រាក់​១,៨ពាន់លាន​ដុល្លារអាមេរិក​ដល់​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក។ ប៉ុន្តែ​ក្រុម​អ្នករិះគន់​បាន​សួរ​សំណួរ​អំពី​ការ​ឆ្លើយតប​របស់​អឺរ៉ុប ដោយ​និយាយ​ថា សហភាព​អឺរ៉ុបកំពុង​ព្យាយាម​រុញច្រាន​ប្រជាជន​ឲ្យវិល​ត្រឡប់​ទៅ​រក​កន្លែង​ដែលគេមាន​មន្ទិល​អំពី​សិទ្ធិមនុស្ស​ និង​កង្វះ​ឱកាស​សេដ្ឋកិច្ច​ជាដើម៕

XS
SM
MD
LG