ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អេត្យូពី​បញ្ជាក់​ថា​ជនជាតិ​របស់​ខ្លួន​៣០នាក់​ត្រូវ​​​ពួក​រដ្ឋ​អ៊ីស្លាមសម្លាប់​


យោធា​រដ្ឋ​អ៊ីស្លាម​​ឈរ​ពីក្រោយ​មនុស្ស​ដែល​គេ​អះអាង​ថា​ ជា​ជន​ជាតិ​អេត្យូពី​កាន់​គ្រឹស្តសាសនា​ ក្នុង​ប្រទេស​លីប៊ី។ រូបភាព​នេះ​ ត្រូវ​បាន​ថត​ចេញ​ពី​វីដេអូ​មួយ​គ្មាន​កាល​បរិច្ឆេទ​ ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ កាលពីថ្ងៃទី១៩ ខែ​មេសា ឆ្នាំ​២០១៥។

ប្រទេសអេត្យូពី​ (Ethiopia)​ បាន​បញ្ជាក់​ថា​ ជនជាតិ​ខ្លួន​៣០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​ នៅ​ក្នុង​ប្រទេស​លីប៊ី។

ការ​បញ្ជាក់​អះអាងថា​ពិត​នេះ​ មាន​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ មួយ​ថ្ងៃ​ក្រោយ​ពី​ពួក​រដ្ឋ​អ៊ីស្លាម​បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​បង្ហាញ​ជន​អេត្យូពីកាន់​គ្រឹស្តសាសនា​ត្រូវ​បាន​កាត់​ក្បាល​ឬ​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ផ្នែក​ខាង​ក្រោយក្បាល។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​អេត្យូពី​ បាន​ថ្កោល​ទោស​អ្វី​ដែល​រដ្ឋាភិបាល​នេះ​ហៅ​ថា​«ការ​សម្លាប់​រង្គាល​ពួក​ពលរដ្ឋ​ខ្លួន​ដោយ​អមនុស្សធម៌»។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​និយាយ​ថា ​សភា​នឹង​បើក​ការ​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ប្រកាស​រយៈពេល​កាន់​មរណទុក្ខ​ជាតិ​និង​ប្រកាស​អំពី​វិធានការ​ដែល​រដ្ឋាភិបាល​នឹង​ចាត់​ជា​ការ​ឆ្លើយ​តប​នឹង​ការ​សម្លាប់ជន​ជាតិ​អេត្យូពី​ទាំងនេះ៕

XS
SM
MD
LG