ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​នឹង​វាយ​បង្ក្រាប​កងកម្លាំង​ស.រ.អា.​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី


លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ថ្លែង​ទៅ​កាន់​រដ្ឋបាល​ភូមី​នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ថ្លែង​ទៅ​កាន់​រដ្ឋបាល​ភូមី​នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

ប្រធានាធិបតី​តួកគី​ លោក Recep Tayyip Erdogan បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស​តួកគី​នឹង​វាយបង្ក្រាប​កងកម្លាំង​សន្តិសុខ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ប្រមាណ​ជា៣ម៉ឺននាក់​ ដែល​កំពុង​តែ​ស្ថិត​តាម​បណ្តោយ​ព្រំដែន​ស៊ីរី​ និង​ឃឺដ។

លោក Erdogan បាន​ថ្លែង​តាម​ទូរទស្សន៍​ពី​ខាងក្រៅ​ទីក្រុង​អង់ការ៉ា​ថា​«សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​ថា​ ខ្លួន​បាន​បង្កើត​កងកម្លាំង​ភេរវកម្ម​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​យើង។ ភារកិច្ច​របស់​យើង​គឺ​ត្រូវ​វាយកម្ទេច​កងកម្លាំង​ភេរវកម្ម​ទាំងនេះ​ឲ្យ​បាន​មុន​វា​កកើត​ជា​រូបរាង»។

លោក Erdogan កាល​ពី​ថ្ងៃចន្ទ​ក៏​បាន​ថ្លែង​ផងដែរ​ថា​ ប្រទេស​តួកគី​បាន​បញ្ចប់​ការ​រៀបចំ​ផែនការ​ប្រតិបត្តិការ​នៅក្នុង​តំបន់ Afrinដែល​គ្រប់គ្រង​ដោយ​ក្រុមឃឺដ ព្រម​ទាំង​នៅក្នុង​ក្រុង Manbij ផងដែរ។

ផែនការ​នានា​សម្រាប់​ប្រតិបត្តិការ​ថ្មី​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ ត្រូវ​បាន​គេ​ប្រកាស​កាល​ពី​ថ្ងៃអាទិត្យ​ នឹង​រួមបញ្ជូល​ក្រុម​ប្រយុទ្ធនានា​ ភាគច្រើន​មក​ពី​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ ដឹកនាំ​ដោយ​កងកម្លាំង​ឃឺដ YPG។ ប្រទេស​តួកគី​ចាត់​ទុក​ក្រុម YPG ថា​ជា​ផ្នែក​មួយ​នៃ​ក្រុម PKK ដែល​ក្រុងអង់ការ៉ា​ហៅ​ថា​ជា​ក្រុមភេរវកម្ម។

ភាពតានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​ និង​រដ្ឋាភិបាល​ក្រុងអង់ការ៉ា​ បាន​កើន​ឡើង​ នៅ​ស្របពេល​ដែល​លោក Erdogan នៅ​តែ​បន្ត​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ កងទ័ព​តួកគី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម YPG នៅក្នុង​ប្រទេស​ស៊ីរី។

ក្រុមមន្ត្រី​អាមេរិកាំង​បាន​ថ្លែង​កាល​ពី​ចុងសប្តាហ៍​កន្លង​ទៅ​នេះ​ថា​ ប្រតិបត្តិការ​ថ្មី​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចខំប្រឹងប្រែង​ ដើម្បី​ផ្លាស់ប្តូរ​ពី​ការប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម​ ទៅ​ជា​ប្រតិបត្តិការ​ការពារ​សន្តិសុខ​នៅ​តាម​ព្រំដែន​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG