ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពួក​​បរិស្ថាន​មាន​ការ​មន្ទិលសង្ស័យ​មុនពេល​ជំនួប​អំពី​​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ

  • Ron Corben

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឲ្យ​បញ្ឈប់​ការអភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម។

គណៈកម្មការ​ទន្លេ​មេគង្គ(MRC)​ដែល​មាន​ប្រទេស​៤​ជា​សមាជិក​នៅ​សប្តាហ៍​នេះ នឹង​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ស្តី​ការ​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ។ ​គម្រោង​នោះ ​ជាទំនប់​ទឹកដែល​បាន​គ្រោង​ឡើង​មួយ​នៃ​ទំនប់​ទឹក​ដែល​បាន​គ្រោង​ឡើង​ជាបន្ត​បន្ទាប់នៅ​ក្នុង​ជល​សីមា​ទន្លេ​មេគង្គដែល​ពួក​អ្នក​បរិស្ថាន ​និយាយ​ថា ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់យ៉ាង​ខ្លាំងដល់ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្សរាប់​លាន​នាក់នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ការ​ពិ​គ្រោះជា​សាធារណៈ​ប្រចាំ​តំបន់​រយៈ​ពេល​២​ថ្ងៃ​នៅ​ទីរួម​ខេត្តប៉ាក់សេ​នៃ​ខេត្តចំប៉ា​សាក់នៃ​ប្រទេស​ឡាវ ​លាត​សន្ធឹង​នៅ​ភាគ​ខាង​ជើងនៃ​ទំនប់​ដន សាហុងដែល​មាន​កម្លាំង​២៦០​ម៉េហ្គាវ៉ាត់​ដែល​បាន​ស្នើឡើង​ដែល​មាន​ព្រំ​ដែន​ជាមួយ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ។

ការ​ពិគ្រោះ​នោះ ​ដឹកនាំ​ដោយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​អន្តររដ្ឋាភិបាល​ (MRC) ​ជំនួប​នោះ ​នឹង​នាំអ្នក​តំណាង​មកពី​ប្រទេស​ឡាវ ​កម្ពុជា​និង​វៀត​ណាម​មក​ជួប​ជុំ​គ្នា។

​ពួក​មន្រ្តី​ MRC និយាយ​ថា ​ការ​ពិគ្រោះ​ ​នឹង​លើក​ឡើង​នូវ​បញ្ហាព្រួយ​កង្វល់​ស្តី​ពី​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំងពី​ការ​ស្ថាប​នា​ទំនប់​ទឹក​នេះ។

​ទំនប់​ទឹក ដន សាហុង ​ជា​គម្រោង​ថាមពល​វារី​អគ្គិសនី​ទី២ ​ដែលគ្រោងឡើង​នៅ​ខ្សែ​ទឹក​មេ​នៃ​ទន្លេ​មេគង្គ​ខាង​ក្រោម​ដោយ​មាន​ការ​ស្ថាបនា​ទំនប់​ទឹក​សាយ៉ាបូរី កំពុង​សាងសង់ដែល​មាន​តម្លៃ៣​ពាន់​៥រយ​លាន​ដុល្លា​រនៅ​ក្នុង​តំបន់​ខាង​ជើង​នៃ​ប្រទេស​ឡាវ ​ទំនប់​នោះ ​បាន​ធ្វើ​ឲ្យ​មានការជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង។

​គម្រោង​វារី​អគ្គិសនី​ ​បាន​ផ្តល់​ថវិកា​និង​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ថៃ ​ដោយ​មាន​ប្រទេស​ថៃ ​ជាអ្នក​ទិញថាម​ពល​អគ្គិសនី​ដ៏​សំខាន់​នោះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំងពី​សហគមន៍​មូលដ្ឋាន ​អ្នក​វិទ្យាសាស្រ្ត​ហើយ​នឹង​ក្រុម​បរិស្ថាន​ដែល​មាន​ការ​ភ័យ​ខ្លាច​ពី​ផល​ប៉ះ​ពាល់​នេះ។

​លោកស្រី​ Ame Trandem ​អ្នក​នាំ​ពាក្យ​ប្រចាំ​តំបន់​របស់​អង្គការ​ទន្លេ​អន្តរជាតិដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក ​និយាយ​ថា ​ពួក​សកម្មជន ​មាន​ទំនុក​ចិត្ត​តិច​តួចថា ​ដំណើរ​ការ​នៃ​ការ​ពិគ្រោះ​នោះ ​នឹង​មាន​ផល​ប៉ះពាល់​ដល់​លទ្ធផលនៃ​ការ​សម្រេច​ចិត្ត​ដើម្បី​ស្ថាបនា​ទំនប់​ទឹក​នេះ។

«យើង ​មាន​ការ​ព្រួយ​កង្វល់​ជា​ច្រើន​ចំពោះភាព​ត្រឹមត្រូវ​តាមផ្លូវច្បាប់​នៃ​ដំណើរ​ការ​ពិគ្រោះ​នេះ។ វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​នេះ​ ​ជា​ការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ប្រថាប់ត្រាដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ឡាវ។ ដូច្នេះ​ហើយ​ យើង ​ងឿង​ឆ្ងល់​ថា ​តើចាំ​បាច់​រៀប​ចំ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​នេះ​ធ្វើ​អ្វី?»។

លោកស្រី ​Trandem ​ បាន​និយាយ​ទៀត​ថា ​ការ​ខ្វះ​ទំនុកចិត្តនេះ ​បាន​កើត​មាន​ឡើងបន្ទាប់​ពី​ឡាវ ​ខកខាន​មិន​បាន​ធ្វើ​តាម​អនុសាសន៍​ដែល​បាន​លើក​ឡើង​បន្ទាប់​ពី​ការ​ពិគ្រោះដើម្បី​ពិនិត្យ​មើល​ទំនប់​ សៃយ៉ាបូរី ​ថ្វីបើ​ មាន​ការ​អំពាវនាវ​ឲ្យ​ពន្យា​ពេល​គម្រោង​នោះ​ដើម្បី​វាយតម្លៃ​ឲ្យ​បាន​ពេញ​លេញ​ខាង​បរិស្ថាន​ហើយ​នឹង​នៅពេល​មាន​ការ​រិះគន់​ពី​អន្តរជាតិ​នោះ។ ​សហរដ្ឋ​អាមេរិក​ ​ជាដៃគូ​មួយ​នៃ​ដៃគូ​មួយ​ចំនួន​នៃ​ប្រទេស​ក្នុង​គណៈកម្មការ​ទន្លេ​មេគង្គ(MRC) ​ដែល​ព្រមាន​អំពី​ការ​អភិវឌ្ឍន៍​ទំនប់​វារិអគ្គិសនី​សាយ៉ា​បូរី។

​ពួក​អ្នក​បរិដ្ឋាន ​និយាយ​ថា ​ការ​ស្ថាបនា​ទំនប់​ទឹក​ដន​សាហុង​នៅ​លើ​ល្បាក់​ទឹក​ដ៏​សំខាន់​នៃ​ទន្លេមេគង្គ​ ​នឹង​មាន​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​បម្លាស់​ទី​ត្រី​ ​ជា​ពិសេសនៅ​ក្នុង​រដូវ​រាំង​ស្ងួត ​ហើយនឹង​គំរាម​ដល់​ត្រីផ្សោត ​Irrawaddy ​ដែល​នៅ​សេសសល់​ក្នុង​ប្រព័ន្ធ​ទន្លេ។

​មនុស្ស​រាប់​លាន​នាក់​ ​រួមមាន​អ្នក​ដែល​កំពុង​រស់​នៅជិត​បឹង​ទន្លេសាប​នៃ​ប្រទេស​កម្ពុជា​ ​ពឹងផ្អែកលើហ្វូងត្រីជាប្រភព​ប្រូតេអ៊ីន។ ​ការសិក្សា​មួយ​របស់​គណៈកម្មការទន្លេមេគង្គ(MRC)​ បាន​ព្រមាន​ថា ​ការស្ថាបនា​ទំនប់​នៅ​ទន្លេមេគង្គ​ខាង​ក្រោម ​អាច​កាត់​បន្ថយ​ហ្វូង​ត្រី​ចំនួន​៣​សែន​តោនក្នុង​មួយ​ឆ្នាំ ​ដោយ​មាន​ការ​លំបាក​យ៉ាង​ខ្លាំងដល់​សហគមន៍​នានា។

​លោកស្រី​ Tradem ​និយាយ​បន្ថែម​ទៀត​ថា ​ការ​ព្រួយ​កង្វល់​បែប​នេះ ​ធ្វើ​ឲ្យ​មាន​ការ​អំពាវនាវ​បន្ថែម​ដើម្បី​បញ្ឈប់​ការសាង​សង់​នោះ។

«វា ​ជាការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​នេះ ​ជាទំនប់​ទឹក​ដែល​មិន​គួរស្ថាបនា​ឡើយ។ ទំនប់​ទឹកដន សាហុង ​កំពុង​លេង​ល្បែង​ដ៏​សំខាន់​មួយ​ជាមួយ​នឹង​អនាគត​នៃ​ទន្លេ​មេគង្គ។ ​វា ​ស្ថិត​នៅ​ក្នុង​ទីតាំង​ដែល​អាច​អាក្រក់​បំផុត​មួយ​ដែល​មិន​នឹកស្មាន​ដល់​នៅពេល​ដែល​វា ​ជា​ចំណុច​ដែល​ជាទីកន្លែង​នៃ​ការ​ប្រមូលផ្តុំ​ដ៏​ខ្លាំង​នៃ​បម្លាស់​ទី​ត្រីនៅ​ក្នុង​ទន្លេ​ដែល​កំពុង​កើត​មាន​ឡើង»។

ប្រទេស​វៀត​ណាម ​បាន​គាប​សង្កត់​ប្រទេស​ឡាវ​លើ​បញ្ហា​ទំនប់​ទឹក​នេះ ​ជា​ពិសេស​ផល​ប៉ះ​ពាល់លើ​តំបន់​ដីសណ្តរ​ទន្លេ​មេគង្គ​ដ៏​សំ​ខាន់​ ​ដែល​ជា​ជង្រុក​ស្រូវហើយ​នឹង​ជាទី​កន្លែង​រស់​នៅ​របស់​មនុស្ស​២០​លាននាក់។ ក្រុម​បរិស្ថាន​ក្នុង​ប្រ​ទេស​វៀត​ណាម​ដែល​ធ្វើ​យុទ្ធនាការ​ម្តង​ហើយ​ម្តងទៀត​ និយាយ​ថា​ ការ​បង្អាក់​លំ​ហូរ​ទឹក​ ​នឹង​ប៉ះពាល់ដី​ប្រកប​ដោយ​ជី​ជាតិ​ ​ហើយ​នាំ​ឲ្យ​មាន​ទឹក​ប្រកប​ដោយ​ជាតិ​ប្រៃ​យ៉ាង​ខ្លាំងឡើង​មក​ពី​ការ​ចូល​ទឹក​សមុទ្រ។

​លោក Carl Thayer ​ជាអ្នក​វិទ្យាសាស្រ្ត​នយោបាយនៅ​សាកល​វិទ្យា​ល័យ​ New South Wales ​ដែល​មាន​ទី​តាំងក្នុង​ប្រទេស​អូស្រ្តាលី ​និយាយ​ថា ​ការ​តាន​តឹង​រវាង​វៀត​ណាម​និង​ឡាវ​ ក៏ត្រូវ​គេ​រំពឹងនឹង​កើន​ឡើង​នៅពេល​ដែល​វៀត​ណាម​ ដាក់​ការ​គាប​សង្កត់​មុនពេល​គម្រោង​នោះចាប់​ផ្តើម។

«វា ​នឹង​ក្លាយជា​ការ​សាកល្បង​នៃ​ទំនាក់​ទំនង​ពី​គណបក្ស​កុម្មុយនិស្ត​ទៅ​គណ​បក្សកុម្មុយនិស្ត​រវាង​ឡាវ​និង​វៀតណាម​យ៉ាង​ខ្លាំង។ ​ហើយ​ក៏​ជា​ពេល​វេលា​ដ៏​អាក្រក់​មួយ​ដែរ​សម្រាប់​ឡាវ​ពីព្រោះ​វៀត​ណាម​ នៅ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​មុនធ្វើ​សមាជ​បក្ស​កុម្មុយនិស្តនិង​សមាជ​ជាន់​ខ្ពស់​គណបក្សដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​និយម​នៅ​ក្នុង​ប្រទេស​វៀត​ណាម។ ​អ្វី​ទាំងអស់​ដែល​ពួកគេ ​ធ្វើ​គឺ​ដើម្បី​ជីវភាព​រស់​នៅ​របស់​កសិករ​នៅ​ក្នុង​តំបន់​ដី​សណ្ត​ទន្លេមេគង្គ​ដែល​បាន​រង​ផល​ប៉ះ​ពាល់»។

វៀត​ណាម ​នឹង​ធ្វើ​ការ​ពិគ្រោះថ្នាក់​ជាតិ​លើ​គម្រោង​ទំនប់​ទឹក​នេះ​នៅ​ពេល​ក្រោយ។ ​នៅ​ខែ​មក​រា ​គណៈ​កម្មាធិការ​រួម​គ្នាមួយ​ដែល​មាន​រដ្ឋាភិបាល​៤ ​នឹង​ជួប​គ្នាហើយ​ត្រូវ​គេរំពឹងនឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវ​ការ​មួយ​ប្រឆាំង​នឹងគម្រោង​ទំនប់​ទឹក​នេះ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG