ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ទន្លេ​កំណត់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា

ទឹកសាប​ពី​ទន្លេ​នានា​នៃ​ប្រទេស​កម្ពុជា​ជា​ចំណែក​ដ៏​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ ហើយ​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​នៃ​បុគ្គលិក​លក្ខណៈ​ជាតិ​ខ្មែរ​ផងដែរ។ គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​នឹង​ជួបប្រជុំ​នៅ​ទីក្រុង​ប៉ាកសេ​នៃ​ប្រទេស​លាវ​នៅ​ថ្ងៃ​ទី១២ ខែធ្នូ​ខាង​មុខ​នេះ ដើម្បី​ស្វែងយល់​អំពី​ទស្សនៈ​សាធារណជន​ចំពោះ​គម្រោង​ដនសាហុង​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​លាវ​ក្នុងការ​សាងសង់​ការដ្ឋាន​ទំនប់​វារី​អគ្គិសនី​ដែល​មាន​ចម្ងាយ​២គីឡូម៉ែត្រ​ពី​ខេត្តស្ទឹងត្រែង​និង​ព្រំដែន​នៃ​ប្រទេស​កម្ពុជា។ គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ នឹង​នាំ​អ្នកចូលរួម​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ដែល​ត្រូវ​សាងសង់​នោះ នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ៕

XS
SM
MD
LG