ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈកម្មការ​ទន្លេ​មេគង្គ​នឹង​រៀប​ចំ​ការ​ពិភាក្សា​ជា​សារធារណៈពី​ទំនប់ដនសាហុងខែ​ក្រោយ


ការ​លើក​ផ្ទាំង​បដារ​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​ដន​សាហុង​នា​ពេល​កន្លង​មក

គណៈកម្មការ​ទន្លេ​មេគង្គ​នឹង​រៀប​ចំ​ការ​ពិភាក្សា​ជា​សារធារណៈ​ជាមួយ​នឹង​ស្ថាប័នពាក់​ព័ន្ធ​មួយ​ចំនួន​នៅ​ខែ​ក្រោយ​ ក្នុង​ក្រុងផាកសេ​ (Pakse) ​ប្រទេសឡាវ​ ដើម្បី​ទទួល​បាន​នូវ​ការ​ផ្តល់​យោបល់​តប​ទៅ​វិញ​អំពី​គម្រោង​សាងសង់​ទំនប់​វារី​អគ្គី​សនី​ដនសាហុង​ (Don Sahong) ​ក្នុងប្រទេស​ឡាវ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​អង្គារ។​

ក្រុម​ប្រទេស​ក្នុង​អាង​ទន្លេ​មេគង្គ​ដូចជា ​ថៃ ​កម្ពុជា និង​វៀតណាម​បាន​ជំទាស់​ទៅ​នឹង​ការ​សាង​សង់​ទំនប់​នេះ​ ដោយ​សារ​ថា​ទំនប់​នេះ​ត្រូវ​សង់​ឆ្លង​កាត់​ទន្លេ​មេគង្គ ​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​នឹង​ប៉ះពាល់​ដល់​ចរាចរ​មច្ឆាជាតិ​និង​បរិស្ថាន​ជា​ដើម​។

ការ​បើក​វេទិការ​នៅ​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ ឆ្នាំ​២០១៤​នេះ​ គឺ​នឹង​ត្រូវ​គេ​រំពឹង​ទុក​ថា​នឹង​មាន​ការ​អញ្ចើញ​ឲ្យ​សង្គម​ស៊ីវិល​ ស្ថាប័ន​ស្រាវជ្រាវ​ អង្គការ​ក្រៅ​រដ្ឋា​ភិបាល​និង​អង្គការ​អន្តរជាតិ​នានា​បាន​ចូលរួម​ពិគ្រោះ​យោបល់​ផង​ដែរ។

រាល់​យោបល់​ដែល​បាន​ផ្តល់​មកនឹង​បញ្ជូន​ទៅ​កាន់​គណៈកម្មាធិការ​ចម្រុះ​នៃ​គណ:​កម្ម​ការ​ទន្លេមេគង្គ​ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​ មាន​សមាភាព​ជា​មន្ត្រី ​ជាន់​ខ្ពស់​មក​ពី​ប្រទេស​សមាជិក​ទន្លេ​មេគង្គ។​ ហើយ​គេ​នឹង​រៀប​ចំ​ទស្សន​កិច្ច ទៅ​កាន់​ទី​តាំង​វារី​អគ្គីសនី​និង​តំបន់​ជិតៗ​នោះ​ តែ​នេះ​ជា​ជម្រើស​សម្រាប់​ស្ថាប័ន​នានា​ ដែល​ចង់​ទៅ​ទស្សនកិច្ច​នៅ​ថ្ងៃ​ទី​១១​ ខែ​ធ្នូ។​ ការ​ពិភាក្សា​នេះ​នឹង​ទទួល​សំនួរ និង​អនុសាសន៍​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ផង​ដែរ។

XS
SM
MD
LG