លោកប្រធានាធិបតី Joe Biden នៃសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងភាពឯកោទាំងខាងរូបកាយ និងនយោបាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកសម្រាកព្យាបាលជំងឺកូវីដ១៩ នៅដំណាក់កាលសំខាន់នៃយុទ្ធនាការរបស់លោក ហើយអ្នកប្រជាធិបតេយ្យកាន់តែច្រើនជំរុញឱ្យលោកចុះចេញពីតំណែងជាបេក្ខជនរបស់គណបក្ស។
ក្នុងពេលនេះដែរ គណបក្សសាធារណរដ្ឋកំពុងសន្យារួបរួម និងគាំទ្រនៅពីក្រោយបេក្ខភាពប្រធានាធិបតីរបស់ពួកគេ គឺអតីតប្រធានាធិបតីលោក Donald Trump ក្នុងអំឡុងពេលសន្និបាតជាតិរបស់ពួកគេក្នុងសប្តាហ៍នេះ។
អ្នកវិភាគនិយាយថា ស្ថានភាពមើលទៅអាក្រក់សម្រាប់លោកប្រធានាធិបតី Biden។
លោក Donald Trump បានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោកនៅឯសន្និបាតជាតិនៃគណបក្សសាធារណរដ្ឋ។
សុន្ទរកថាទទួលយកការតែងតាំងរបស់លោកបានពណ៌នាយ៉ាងលម្អិតអំពីការប៉ុនប៉ងធ្វើឃាតដែលអាចបញ្ចប់ជីវិតរបស់លោកត្រឹមតែប្រាំថ្ងៃមុននេះ មុនពេលដាក់ចេញនូវរបៀបវារៈដ៏ប្រជាភិថុតិជាច្រើន ជាពិសេសស្តីពីបញ្ហាអន្តោប្រវេសន៍។
សុន្ទរកថារបស់លោក Trump ស្ថិតក្នុងចំណោមសុន្ទរកថាសន្និបាតជាតិដ៏វែងបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់សហរដ្ឋអាមេរិក៕
វេទិកាបញ្ចេញមតិ