ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​អ៊ីរ៉ង់


លោក​ Steven Mnuchin (ស្ដាំ) ​រដ្ឋមន្រ្តី​រតនាគារ​សហរដ្ឋ​អាមេរិក និង​រដ្ឋ​មន្រ្តីការ​បរ​ទេស​អាមេរិក ​Pompeo ថ្លែង​ក្នុង​ពេល​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១០ មករា ២០២០។
លោក​ Steven Mnuchin (ស្ដាំ) ​រដ្ឋមន្រ្តី​រតនាគារ​សហរដ្ឋ​អាមេរិក និង​រដ្ឋ​មន្រ្តីការ​បរ​ទេស​អាមេរិក ​Pompeo ថ្លែង​ក្នុង​ពេល​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១០ មករា ២០២០។

សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​កាន់​តែ​ខ្លាំង​ឡើង​លើ​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ដល់​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់​ទៅ​លើ​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​សប្តាហ៍​មុន។

សហរដ្ឋអាមេរិក​ក៏បាន​គំរាម​កំហែង​ចាត់​វិធានការ​បន្ថែម​ទៀត​ធ្វើ​ឲ្យចុះ​ខ្សោយ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ​ប្រ​សិន​បើ​ រដ្ឋាភិបាល​ក្រុង​តេរ៉ង់ ​បន្ត​ធ្វើ​អ្វី​ដែល​រដ្ឋាភិបាល​អាមេរិក ​ចាត់​ទុក​ជា​សកម្ម​ភាព​ភេរវកម្ម​នោះ។

លោក​ Steven Mnuchin ​រដ្ឋមន្រ្តី​រតនាគារ​សហរដ្ឋ​អាមេរិក ​បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​នៅ​សេតវិមាន​ថា ​ការ​ដាក់​ទណ្ឌកម្មថ្មី​ដៅ​លើ​ឧស្សាហកម្ម​សាងសង់ ​ផលិតកម្ម ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ និង​វាយនភណ្ឌរបស់​អ៊ីរ៉ង់។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ដាក់​ទណ្ឌកម្ម​នោះ ​ក៏ដៅ​លើពួក​មន្រ្តី​អ៊ីរ៉ង់​ដែល​សហរដ្ឋ​អាមេរិក ​និយាយ​ថា ​មាន​ការទាក់​ទិន​ទៅ​នឹងការ​វាយ​ប្រហារ​កាំជ្រួច​មីស៊ីល​កាល​ពី​ថ្ងៃ​ទី៨ ​ខែមករា​នេះ​លើ​ទីតាំង​យោ​ធា​អ៊ីរ៉ាក់​ដែល​ជា​ទី​កន្លែង​រស់​នៅ​របស់​កងទ័ព​សហរដ្ឋ​អាមេរិក។

ការ​វាយ​ប្រ​ហាររបស់​អ៊ីរ៉ង់ ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការ​សង​សឹក​ដល់​សហរដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​មេបញ្ជាការ​កំពូល​ម្នាក់​របស់​អ៊ីរ៉ង់។

រដ្ឋបាល​របស់​លោក​ប្រធានា​ធិបតី​ត្រាំ ​ជឿថា ​ការ​ដាក់​ទណ្ឌកម្ម​នេះ ​នឹង​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តេរ៉ង់​ធ្វើ​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែ​ថ្មីដើម្បី​កាត់​បន្ថយ​កម្មវិធី​អភិវឌ្ឍ កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់ ហើយ​នឹង​បញ្ចប់​ការគាំទ្រ​ពួក​កងជីវពល​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

លោក ​Mnuchin ​បាន​ប្រកាស​ការដាក់​ទណ្ឌកម្ម​នោះ​ជាមួយ​លោក​រដ្ឋ​មន្រ្តីការ​បរ​ទេស​អាមេរិក ​Pompeo ​ដែល​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​ «​យើង​ចង់​ឲ្យ​អ៊ីរ៉ង់​ធ្វើ​ដូចជា​ប្រទេស​ផ្សេង​ៗ​ទៀត»។

លោក​រដ្ឋ​មន្រ្តីការ​បរ​ទេស​អាមេរិក ​Pompeo ​បាន​មាន​ប្រសាសន៍​ថា​ លេខាធិការរបស់​ក្រុម​ប្រឹក្សា​កំពូល​សន្តិសុខ​ជាតិ​អ៊ីរ៉ង់​និង​នាយករដ្ឋ​អគ្គសេនាធិការ​អ៊ីរ៉ង់ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ពួកមន្រ្តី​ជាន់​ខ្ពស់​ដែល​ត្រូវបាន​ដៅ​នៅ​ក្នុងការ​ដាក់​ទណ្ឌកម្ម​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG