ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​បណ្ដាញ​សង្គម​អនឡាញ​ស្នើ​សភា​អាមេរិក​ឲ្យ​រក្សាទុក​ច្បាប់​ការពារ​ការត្រួត​ពិនិត្យ​លើ​ការបញ្ចេញ​មតិ​របស់​អ្នកប្រើប្រាស់


នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter លោក Jack Dorsey (រូប​នៅ​លើ​អេក្រង់) ក្នុង​ពេលដែល​លោក​ធ្វើសក្ខីកម្ម​តាមអនឡាញ​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ពាណិជ្ជកម្ម ​វិទ្យាសាស្ត្រ និង​​ដឹកជញ្ជូន​​នៃ​​ព្រឹទ្ធសភា​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter លោក Jack Dorsey (រូប​នៅ​លើ​អេក្រង់) ក្នុង​ពេលដែល​លោក​ធ្វើសក្ខីកម្ម​តាមអនឡាញ​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ពាណិជ្ជកម្ម ​វិទ្យាសាស្ត្រ និង​​ដឹកជញ្ជូន​​នៃ​​ព្រឹទ្ធសភា​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

មេដឹកនាំ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​អនឡាញ​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក បាន​ជំរុញ​សមាជិក​សភា​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​ឲ្យ​រក្សាទុក​ច្បាប់​ការពារ​ចំពោះ​ការ​ត្រួត​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​ប្រើប្រាស់ ទោះបីជា​មាន​ការ​អំពាវនាវ​កើនឡើង​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ​ឲ្យ​ដោះស្រាយ​នូវ​អ្វី​ដែល​ហៅ​ថា​ភាព​លម្អៀង​គិត​ទុក​ជា​មុន​នៃ​វិធី​ដែល​ក្រុមហ៊ុន​បណ្តាញ​សង្គម​តាម​អ៊ីនធឺណិត​ចាត់ចែង​លើ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​តាម​អនឡាញ។

ក្រុមហ៊ុន​បណ្ដាញ​សង្គម​អនឡាញ​នានា​ ត្រូវ​បាន​ការពារ​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លឹមសារ​នៅ​លើ​វិបសាយ​របស់​ខ្លួន​នៅ​ក្នុង​ជំពូក​ទី ២៣០ នៃ​ច្បាប់​សុភាវធម៌​ព័ត៌មាន​ឆ្នាំ១៩៩៦។ ការ​ការពារ​ទាំង​នេះ​ ត្រូវ​បាន​អនុវត្ត​ចំពោះ​ក្រុមហ៊ុន​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​តាម​អនឡាញ​ ដែល​ប្រើ​ខ្លឹមសារ​នៃ​មតិ​ ឬ​អត្ថបទ​ណា​មួយ​របស់​ភាគី​ទី ៣។

ក៏​ប៉ុន្តែ សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា ជំពូក​ទី ២៣០ នេះ ជា​វិធី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធំៗ​ ដូចជា Facebook និង Twitter ជាដើម តាមដាន​ត្រួត​ពិនិត្យ​លើ​ខ្លឹមសារ​ណា​មួយ​បាន​ផ្អែក​តាម​ទស្សនៈ​នយោបាយ​របស់​ខ្លួន និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ ប្រើ​វេទិកា​អនឡាញ​នេះ​ ដើម្បី​ជះ​ឥទ្ធិពល​ដល់​បុព្វហេតុ​សាធារណៈ​នានា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ជំពូក​ទី ២៣០ នេះ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​លោក​បាន​សរសេរ​នៅ​លើ Twitter ថា៖ «សហរដ្ឋ​អាមេរិក ​មិន​មាន​សេរីភាព​សារព័ត៌មាន​ទេ។ យើង​មាន​ការ​គាប​សង្កត់​លើ​ព័ត៌មាន ឬ​ព័ត៌មាន​ក្លែងក្លាយ។ យើង​បាន​ដឹង​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈពេល ២ សប្តាហ៍​ចុង​ក្រោយ​នេះ អំពី​ថា​តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​យើង​អាក្រក់​ប៉ុណ្ណា ហើយ​ឥឡូវ​នេះ​ គឺ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ទៀត ដែល​ប្រហែលជា​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ ចូរ​លុបចោល​ជំពូក​ទី ២៣០ នេះ​ទៅ»។

ជំពូក​ទី ២៣០ នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​នៅ​ក្នុង​រដូវ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ២០២០ នេះ ដោយសារតែ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​អនឡាញ​ទាំង​នោះ​ បាន​ប្រើ​វិធី​ដោះស្រាយ​ថ្មី​ចំពោះ​ការ​តាមដាន​ត្រួត​ពិនិត្យ​លើ​ខ្លឹមសារ​មតិ ឬ​អត្ថបទ​ដែល​បង្ហោះ​នៅ​លើ​វិបសាយ​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ជ្រៀតជ្រែក​របស់​បរទេស​លើ​វេទិកា​តាម​អនឡាញ​នានា​កាល​ពី​រដូវ​បោះឆ្នោត​ឆ្នាំ ២០១៦៕

XS
SM
MD
LG