ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំង៖ នីតិវិធី​លម្អៀង​នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​នឹង​មិន​មាន​សុពលភាព

  • សុខ ខេមរា

លោក យឹម សុវណ្ណ អ្នក​តំណាងរាស្ត្រ​និង​អ្នក​នាំពាក្យ​គណបក្ស​ សម រង្ស៉ី​ ហើយ​នឹង លោក យ៉ែម បុញ្ញឫទ្ធិ ​​តំណាងរាស្ត្រ​ និង​អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស​ ពិភាក្សា​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។

វ៉ាស៊ីនតោន៖ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ព្រមាន​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ចាំ​បាច់​ត្រូវ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​បើ​មិន​ចង់ កើត​បញ្ហា​ជា​ច្រើន​ក្រោយ​ការ​បោះឆ្នោត។​ នេះ​ជា​ការ​អះអាង​របស់​លោក​ យឹម សុវណ្ណ​ អ្នក​តំណាងរាស្ត្រគណបក្ស​ សម រង្ស៉ី​ និង​លោក​យ៉ែម បុញ្ញឫទ្ធិ ​តំណាងរាស្ត្រ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ថ្លែង​ស្រដៀង​គ្នា​ក្នុង​ពេល​ចូល​រូម​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​ទាំង​ពីរ​បាន​អះអាង​ថា​ ការ​មិន​ព្រម​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ នឹង​មាន​ការ​មិន​ទទួល​ស្គាល់​ពី​អន្តរជាតិ​ ហើយ​នឹង​មិន​មាន​ការ​ទទួលស្គាល់​ពី​ពលរដ្ឋ​អ្នក​បោះឆ្នោត​ក្នុង​ប្រទេស​ ដែល​បង្ក​ជា​បញ្ហា​មិន​ចេះចប់។

ទោះជា​យ៉ាង​នេះ​ក្តី​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​និយាយ​ថា ​ខ្លួន​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដែរ៕

តើអ្នកយល់ស្រប​ជាមួយ​មន្ត្រី​គណបក្ស​ជំទាស់​ដែរ​ឬ​ទេ?

ទស្សនៈ​របស់​អ្នក

បង្ហាញ​មតិ

XS
SM
MD
LG