ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វត្តមាន​លោក​សម រង្ស៊ី​ក្នុង​ការ​បោះឆ្នោត​ផ្តល់​កិត្តិយស​សម្រាប់​រដ្ឋាភិបាល​ថ្មី​


លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​ប្រធាន​គណបក្ស​សម រង្ស៉ី ​និង​ជា​អ្នក​តំណាង​រាស្ត្រ​ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុគ​១២​ឆ្នាំ​ពី​បទ​។​
លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​ប្រធាន​គណបក្ស​សម រង្ស៉ី ​និង​ជា​អ្នក​តំណាង​រាស្ត្រ​ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុគ​១២​ឆ្នាំ​ពី​បទ​។​
វ៉ាស៊ីនតោន​៖ ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ ការ​អនុញ្ញាត​ឲ្យ​មេដឹកនាំ​គណ បក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​ចូលរួម​ការ​បោះឆ្នោត​ អាច​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ឬ រាជ​រដ្ឋាភិបាល​មួយ​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​មាន​នីត្យានុកូល​ភាព ​ឬភាព​ ស្រប​ច្បាប់​ពេញ​លេញ​លើ​ឆាក​អន្តរជាតិ។​

សហគមន៍​អន្តរជាតិ​ ជាពិសេស​ស.រ.អា. ​សហភាព​អឺរ៉ុប​ និង​អ.ស.ប.​បាន​ទទូច​ជា​បន្តបន្ទាប់​ថា​ វត្តមាន​របស់​មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោកសម រង្ស៉ី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជារឿង​ចាំបាច់​ក្នុង​ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ កម្ពុជា។​ មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​មិន​បាន​យក​ចិត្ត​ទុកដាក់​ពី​កង្វល់​របស់​អន្តរជាតិ​ទេ​ នៅក្នុង​ការបង្ហាញ​ឲ្យ​ឃើញ​ពីការ​ការពារ​អធិបតេយ្យ​ដ៏​តឹង​រ៉ឹង​និង​ប្រព័ន្ធ​ តុលាការ​ ឬ​ប្រព័ន្ធ​នីតិរដ្ឋថា ​ជា​រឿង​សំខាន់។​ មាន​សំណួរ​ជា​ច្រើន​សួរ​ថា​ អ្វី​នឹង​កើត​ឡើង​នៅ​ពេល​អនាគត ​បើលោក​សម រង្ស៉ី​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ខែ​កក្កដា​នេះ។​ ក្រុម​អ្នក​វិភាគ​ខ្លះ​បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ប៉ះ​ទង្គិច​ដល់​នីត្យានុកូលភាព​គឺ​ការ​ទទួល​ស្គាល់​ ពី​ភាព​ស្របច្បាប់​របស់​រាជ​រដ្ឋាភិបាល​មួយ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត។​

លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ និង​ជា​ប្រធាន​គណបក្ស​សម រង្ស៉ី ​និង​ជា​អ្នក​តំណាង​រាស្ត្រ​ ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុគ​១២​ឆ្នាំ​ពី​បទ​ ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ​នៅ​ខេត្ត​ស្វាយរៀង​កាលពី​ឆ្នាំ​២០០៩​ និង​ពី​បទ​ក្លែង​ឯកសារ​ព្រំដែន។​ បទ​ចោទ​ទាំងនេះ​ត្រូវគេ​ចាត់​ទុក​ថា ​ជា​រឿង​នយោបាយ​ និង​ត្រូវ​គេ​ជឿ​ថា​ ជា​កលល្បិច​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ក្នុង​ការ​ផ្តួលគូ​ប្រជែង​ដ៏​ខ្លាំង​មួយ​មុន​ការ​បោះឆ្នោត​ ដោយមិន​អើពើ​នឹង​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ ​ដែល​ចង់​ឃើញ​ដំណើរការ​ប្រជា​ធិបតេយ្យ​ សេរីនិយម​ពហុបក្ស​ និង​ការ​ប្រកួត​ប្រជែង​នយោបាយ​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី ​យុត្តិធម៌​ និង​ស្មើភាព​គ្នា​នោះ។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការខុម​ហ្រ្វែល​(COMFREL)​ដែលឃ្លាំ​មើល​ការ​បោះឆ្នោត​ បាន​អះ​អាង​ថា​ បើ​កម្ពុជា​មិន​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ ដោយ​សេរីយុត្តិធម៌​ដ៏​ត្រឹមត្រូវ ហើយ​មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏​ធំជាង​គេ​មិន​ បាន​ចូល​រួម​ប្រកួត​ប្រជែង​ឲ្យ​បាន​ស្មើភាព​និង​ពេញលេញ​តាម​ការ​ចង់​បាន​របស់​ សហគមន៍​អន្តរជាតិ​ទេ​ ពេល​នោះ​ក៏​គ្មាន​ការ​គាំទ្រ​ទៅ​ថ្ងៃ​អនាគត​ ទាំង​ក្នុង​តំបន់​និង​លើឆាក​អន្តរជាតិ​ដែរ​ ដោយសារ​មេ​ដឹកនាំ​កម្ពុជា​មិន​កើត​ចេញ​ពី​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួល​យក​បាន ​និង​មាន​នីត្យានុកូលភាព​ពេញលេញ។​

«អញ្ចឹង​ផល​ប៉ះពាល់​ភ្លាម​ គឺមិនមែន​តែ​ជំនួយ​ទេ​ តែ​រឿង​សំខាន់​គឺ​មុខមាត់​រូបភាព​ របស់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ហ្នឹង។​ ជាពិសេស​ លោក​ខាង​លិច​ អ.ស.ប.​ក្តី​ ឲ្យ​គេ មិន​អាច​ទទួល​ស្គាល់​ពេញលេញ​ ហើយ​អាចនៅ​ជា​បញ្ហា។ គេ​មិន​អាច​ទទួលបាន​គ្រប់គ្រាន់​ដូច​លើក​មុន​ទេ»។​

ប្រទេស​កម្ពុជា​ធ្លាប់​បរាជ័យ​ក្នុង​ការ​ដណ្តើម​យក​អាសនៈ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ដ៏​មាន​ឥទ្ធិពល​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​ទៅ​ នៅ​ពេល​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​កូរ៉េខាង​ត្បូង។​

លោក​គល់ បញ្ញា​បាន​អះអាង​ថា ​ប្រសិន​បើ​កម្ពុជា​មាន​ការ​កែ​ទម្រង់​លទ្ធិ​ប្រជា​ធិបតេយ្យល្អ​ កម្ពុជា​នឹង​ត្រូវ​ប្រទេស​ជាច្រើន​រៀន​សូត្រ​និង​ទទួល​យកបទ​ ពិសោធន៍​ ហើយ​ពេលនោះ​នឹង​មាន​កិត្តិយស​ មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​ ដែល​លោក​គល់ បញ្ញា​ចាត់ទុក​ថា​ ជា​ការ​រុញច្រាន​ប្រទេស​ឲ្យ​មាន​ការ​អភិវឌ្ឍ​ រីក ចម្រើន ​ជឿនលឿន​ទៅមុខ។​ លោក​មាន​ជំនឿ​ចិត្ត​ថា ​កម្ពុជា​អាច​ធ្វើ​បាន។​

មន្ត្រីផ្លូវការ​ក្រសួងការ​បរទេស​ស.រ.អា.​សម្តែង​ការ​មិន​ពេញចិត្ត​នឹង​ប្រទេស​កម្ពុជា​ ចំពោះ​ការ​លុប​ឈ្មោះ​លោក​សម រង្ស៉ី ​មេដឹកនាំ​ក្រុម​ជំទាស់​ដ៏ធំ​ជាង​គេ​នៅ​កម្ពុជា​ ​ចេញពី​បញ្ជី​បោះឆ្នោត​ ដោយ​មិនឲ្យ​លោកចូលរួម​ក្នុង​ការ​បោះឆ្នោត​ ដោយ​សេរី​ យុត្តិធម៌​ និង​ដោយ​គ្មាន​ការ​ដាក់​កម្រិត។​ នេះ​បើតាម​ការ​អះអាង​របស់​លោកស្រី​ វីកតូរៀ នូលែន​ (Victoria Nuland)​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា.​ដែល​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​ពេល​សន្និសីត​កាសែត​ប្រចាំថ្ងៃ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន។​

«ដូច្នេះ​ការ​ដកឈ្មោះ​មេ​ដឹកនាំ​គណបក្ស​ជំទាស់​ធំជាង​គេ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ បង្កើត​ឲ្យ​មាន​សំណួរ​អំពី​នីត្យានុកូលភាព​ ឬភាព​ស្របច្បាប់នៃ​ដំណើរការ​ប្រជា​ ធិបតេយ្យ​ទាំងមូល​ក្នុង​ប្រទេស​កម្ពុជា។​ ដូច្នេះ​យើង​នឹង​បន្ត​លើក​ឡើង​អំពី​ បញ្ហា​នេះ។ ​ហើយ​ដូចខ្ញុំ​និយាយ​អញ្ចឹង​គឺ​ថា​ យើង​មាន​ការ​ខក​ចិត្ត»។​

ការ​លើកឡើង​ជាថ្មី​របស់​ស.រ.អា.​នេះ​កើត​ឡើង​ពេល​ដែល​កម្ពុជា​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប ​អ.ស.ប.​ ប្រទេស​អូស្រ្តាលី​ ប្រទេស​អាស៊ី​មួយ​ចំនួន ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិលជាតិ​មួយ​ចំនួន​ផង​ដែរ ​ទាក់ទង​នឹង​ការ​មិន​បាន​ចូលរួម​ការ​បោះឆ្នោត​របស់​មេដឹកនាំ​ជំទាស់​គឺ​លោក​ សម រង្ស៉ី ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ ​តែ​លោក​ទេព នីថា ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​បាន​អះអាង​ថា​ ការ​លុបឈ្មោះ​លោក​សម រង្ស៉ី​ចេញពី​បញ្ជី​បោះឆ្នោត​ជា​ផ្លូវការ​គឺជា​រឿង​អនុវត្ត​ច្បាប់។​
«ខ្ញុំ​ជឿ​ថា ​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ហ្នឹង​មាន​ប្រទេស​អាមេរិក​ដែរ​ អ្នក​ដែល​ជាប់ ពន្ធនាគារ​ក៏​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ដូច​គ្នា»។​

លោក​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការនិកហ្វិច​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​អះអាង​ថា​ ប្រតិកម្ម​ ដែល​គួរ​មាន​ការ​គិតគូរ​នេះ ​ទំនង​ជា​បារម្ភ​អំពី​អន្តរកាល​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​

«អញ្ចឹងការ​ដែល​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​មាន​ការ​ចាប់​អារម្មណ៍​ ខ្ញុំ​គិត​ ថា​ ប្រហែល​ជា​មាន​ការ​បារម្ភ​ចំពោះ​បញ្ហា​អន្តរកាល​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ នោះ​ឯង​ ពីព្រោះ​សាធារណៈ​មតិ​ហ្នឹង​អាច​មាន​ស្មារតីខ្លាំង​ក្នុង​ការ​ពង្រឹង​ឲ្យ​កម្ពុជា​ ក្លាយ​ទៅ​ជា​នីតិរដ្ឋ​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ហ្នឹង​ហើយ»។​

លោក​ថ្លែង​ថា​ ការ​បាត់បង់​មេដឹក​នាំ​មួយ​រូប​គឺ​លោក​សម រង្ស៉ី​ក្នុង​ការ​ឈរ​ឈ្មោះ​ វា​អាច​ជា​កង្វល់​មួយដែរសម្រាប់សាធារណៈ​មតិជាតិ​និងអន្តរជាតិ ​ហើយនេះ​ជា​ការ​បញ្ជាក់​ពី​អន្តរកាល​នៃ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ដោយឡែក​លោក​ពុទ្ធា ហង្ស​បន្ថែម​ថា​ បើ​ការបោះឆ្នោតផ្តល់​ឱកាស​ឲ្យ​អ្នក​ឈ្នះ ​ឈ្នះ​ដោយ​យុត្តិធម៌​ ហើយអ្នកចាញ់ ចាញ់​ដោយ​អស់​ចិត្ត​ នោះ​នឹង​គ្មាន​អី្វកើត​ឡើង​ទេ។ លោក​ក៏​បាន​កត់​សម្គាល់អំពី​និន្នាការ​របស់​កម្ពុជា​ និង​ប្រសិទ្ធិភាព​នៃ​សម្ពាធ​ពី​សហគមន៍​អន្តរ​ជាតិ​ផង​ដែរ។​

«ខ្ញុំ​ថា​ បញ្ហា​ប្រឈម​របស់​ជាតិ​ហ្នឹង​គឺ​វា​ផ្អែក​ទៅ​លើ​និន្នាការ ។ ​សួរ​ថា​ តើ​កម្ពុជា​ងាក​ទៅរក​ខាង​ណា​ច្រើន​ជាង។​ បើសិន​ជា​ងាក​ទៅ​រក​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាង​ ចង់​មិន​ចង់​ប្រហែល​ទទួល​សំណូម​ពរ​ច្រើន​ពី​ភាគី​ដែល​ផ្តល់​ជំនួយ​ហ្នឹង។ ​តែ​បើ​សិនជា​មិន​បាន​ប្រើប្រាស់​ជំនួយ​ពាក់ព័ន្ធ​នឹង​អ្នកផ្តល់​មតិ​ទេ​ ខ្ញុំ​ថា ​ឥទ្ធិពល​ មាន​តិច​មាន​ច្រើន​ទៅតាម​ហ្នឹង​ដែរ​ បាទ»។​

ប្រទេសកម្ពុជា​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ចិន​នៅ​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​មាន​ការ​ផ្តល់​កម្ចី​ និង​ជំនួយ​មួយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ ​និង​មាន​ ក្រុម​ហ៊ុន​វិនិយោគ​ជាច្រើន​ដែល​អ្នកវិភាគ​ខ្លះ​និយាយ​ថា​ នេះ​ជា​មូលហេតុ​មួយ​ ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត​ដែល​ធ្វើឲ្យ​កម្ពុជា​មិន​អើពើ​នឹង​ការ​ទាមទារ​ឲ្យ​មាន​ កំណែ​ទម្រង់​នានា​ពី​ប្រទេស​ជាច្រើនដែល​ជាម្ចាស់​ជំនួយ​ធំៗ​សម្រាប់​កម្ពុជា​ និង​ជាអ្នក​ជួយ​ធានា​ស្ថិរភាព​ សន្តិភាព ​អធិបតេយ្យភាព​ ការ​អភិវឌ្ឍ​ប្រទេស​ កម្ពុជា​តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ថ្ងៃទី​២៣​ ខែតុលា​ឆ្នាំ​១៩៩១​មក។​

លោក​សួន ប៊ុនស័ក្តិ​ ប្រធាន​លេខាធិការដ្ឋាន​នៃ​អង្គការ​ប្រព្រឹត្តិកម្ម​ដែល​មាន​ អង្គការ​សមាគម​២០​ជា​សាមាជិក​ បាន​អះអាង​ថា​ ទោះជា​កម្ពុជា​ស្និទ្ធ​ជាមួយ​នឹង​ ចិន​មែន​ តែការ​គាំទ្រ​ច្រើន​ពី​អន្តរជាតិ​ផ្សេងៗ​ទៀត​ក៏​ជារឿង​សំខាន់​ដែរ។​ លោក​ថ្លែង​ថា​ ការ​ចូលរួម​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​ សម រង្ស៉ី​ក្នុង​ការ​បោះឆ្នោត​គឺ​ជា​ការ​ប្រកួត​ប្រជែង​ស្មើភាព​មាន​កម្លាំង​ប្រហាក់ប្រហែល​តាម​ លក្ខណៈ​ប្រជា​ធិបតេយ្យ​ ដែល​លោក​ថ្លែង​ថា​ ជា​ការ​ដែល​ឲ្យ​អន្តរជាតិ​គាំទ្រ​និង​ ទទួល​យក​បាន។​

«អញ្ចឹង​រឿងនេះ​គួរតែ​មាន​ការ​សម្រប​សម្រួល​តាម​ផ្លូវ​នយោបាយ​ណា​មួយ​ដើម្បី​ឲ្យមេ​គណបក្ស​សង្គ្រោះជាតិ​កម្ពុជា​ហ្នឹង​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ហ្នឹង ជាការ​ប្រសើរ​មែន​ទែន»។​
គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់ ​អំណាច​បី​ទសវត្សរ៍​ បាន​ឈ្នះឆ្នោត​៩០​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មាន​អាសនៈ​ ចំនួន​សរុប​១២៣។ ​ការ​ឈ្នះ​ដាច់​នូវ​សំឡេងច្រើន​លើស​លុប​នេះ​អាច​ឲ្យ​គណ​បក្ស​គ្រប់គ្រង​ប្រទេស​បង្កើត​រដ្ឋាភិបាល​តែម្នាក់​ឯង​ដោយ​មិន​ចាំបាច់​ត្រូវការ​សំឡេង​គណបក្ស​ជំទាស់ ​ដែល​ជួយ​ត្រួត​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ការ​ដឹកនាំ​ប្រទេស​នៃ​គណបក្ស​នេះ​ទេ។​ គណបក្ស​សម រង្ស៉ី​ដែល​ឈ្នះ​អាសនៈ​តែ​២៦​មិន​អាច​មាន​ សំឡេងគ្រប់គ្រាន់​ក្នុង​ការ​អនុម័ត​ ឬ​រារាំង​ការ​អនុម័ត​ច្បាប់​កែប្រែ​កំហុស​ឆ្គង​ផ្នែក​ អង្គការ​នីតិ​ប្រតិបត្តិ​ ឬ​រដ្ឋាភិបាល​បាន​ទេ៕​
XS
SM
MD
LG