ភ្នំពេញ —
ក្រោយពីបានបើកការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចំនួន១៥ថ្ងៃកន្លងមក គណបក្សនយោបាយចំនួនប្រាំបានបិទបញ្ចប់យុទ្ធនាការរបស់ខ្លួននៅថ្ងៃសុក្រទី ១៦ ខែឧសភានេះគឺមួយថ្ងៃមុននឹងការបោះឆ្នោតអសកលនេះចាប់ផ្តើម។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៨ខែឧសភា។
លោក ជាម យៀបមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា គណបក្សរបស់លោកមានសុទិដ្ឋិនិយមថានឹងទទួលបានជោគជ័យច្រើនជាងគណបក្សដទៃដោយហេតុថាអង្គបោះឆ្នោតរបស់គណបក្សរបស់លោកមានជាង៨.០០០អង្គបោះឆ្នោតទៅហើយក្នុងចំណោមអង្គបោះឆ្នោតសរុប១១.៤៥៩នាក់។
លោកបន្ថែមថា៖ «ចឹងសុទិដ្ឋិនិយមរបស់យើងគឺថាយើងនឹងទទួលបានជោគជ័យលើគណបក្សនយោបាយទាំងអស់នៅទូទាំងប្រទេស»។
ទោះបីជាយ៉ាងនេះក្តីគណបក្សសង្គ្រោះជាតិដែលមានសកម្មភាពសកម្មជាងគេក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតដោយបានដើរដង្ហែរក្បួនឃោសនាបក្សនៅក្នុងទីក្រុង និងតាមបណ្តាខេត្ត បន្ថែមពីការជួបជុំសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន។
សម្រាប់នៅថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោតនេះវិញមេដឹកនាំរបស់គណបក្សប្រឆាំងបានដឹកនាំការដង្ហែរក្បួនដោយមានមនុស្សចូលរួមជាច្រើនពាន់នាក់ធ្វើដំណើរតាមម៉ូតូ រ៉ឺម៉កកង់ ៣ និងរថយន្តចេញពីខេត្តកំពង់ចាមមកទីក្រុងភ្នំពេញនៅល្ងាចថ្ងៃដដែល។
លោកយ៉ែម បុញ្ញឫទ្ធិអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិថ្លែងថា បើទោះបីជាចំនួនអង្គបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅមានចំនួនតិចបើប្រៀបធៀបនឹងអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី លោកថ្លែងថាទៅថ្ងៃមុខលទ្ធផលនឹងមានការកែប្រែ។
ក្រឡេកមកមើលគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណៈរដ្ឋ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យវិញ មេដឹកនាំរបស់គណបក្សទាំង៣បានប្រាប់ឲ្យដឹងថាខ្លួនបានចុះធ្វើការអប់រំ និងពន្យល់ណែនាំសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួននៅតាមបណ្តាខេត្ត និងស្រុកដែលមានសមាជិករបស់ខ្លួនបានឈរឈ្មោះហើយមន្ត្រីនយោបាយទាំងនេះរំពឹងថានឹងទទួលបានអាសនៈខ្លះនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ។
លោក មាង ម៉េងហួនប្រធានគណៈកម្មការបោះឆ្នោតខេត្តកំពង់ចាមថ្លែងថានៅក្នុងខេត្តរបស់លោកមានមណ្ឌលបោះឆ្នោតសរុប ១១ និងអ្នកបោះឆ្នោតសរុប៨១៧នាក់។
លោកបន្ថែមទៀតថាសម្រាប់រយៈពេល ២សប្តាហ៍នៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះបានប្រព្រឹត្តទៅដោយមិនមានបញ្ហាធំដុំនោះទេ។
«ខ្ញុំបានត្រៀមរួចអស់ហើយពីព្រោះថាប្រដាប់ប្រដាទៅដល់ទីតាំងហើយ។ ថ្ងៃនេះមន្ត្រីការិយាល័យបោះឆ្នោតទាំង ៥រូបគេបណ្តុះបណ្តាលគ្នាគេបន្តទៀត។ដូចជាការដំឡើងហិបឆ្នោតក្រោយការការពាររបស់អាជ្ញាធរ»។
លោកនឹម វ៉ាន់សំប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបមានប្រសាសន៍ថ្លែងស្រដៀងគ្នាដែរថា៖ «សម្រាប់ថ្ងៃ១៨ហ្នឹងយើងបានត្រៀមរៀបចំរួចរាល់អស់ហើយ។ ស្អែកយើងនឹងបញ្ជូនសំភារៈដល់ការិយាល័យបោះឆ្នោត ចាប់ផ្តើមរៀបចំការិយាល័យហើយថ្ងៃ១៨យើងនឹងធ្វើការបោះឆ្នោតតែម្តង»។
គិតមកត្រឹមថ្ងៃទី១១ខែឧសភាឆ្នាំ២០១៤នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានទទួលស្គាល់អ្នកអង្កេតការណ៍បោះឆ្នោតទាំងផ្លូវការនិងមិនផ្លូវការមកពីគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួនប្រមាណជាង១.០០០នាក់។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គ្រោងនឹងចំណាយទឹកប្រាក់សរុបប្រហែលជាង១លាន៧សែនដុល្លារអាមេរិក។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកទេព នីថាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងថារយៈពេលជាង ២សប្តាហ៍គ.ជ.បទទួលបានពាក្យបណ្តឹងចំនួន ៤។ ក៏ប៉ុន្តែចាត់ទុកថាការឃោសនាបានប្រព្រឹត្តទៅដោយរលូន។
ដោយឡែកសម្រាប់ការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតវិញលោកថ្លែងដូច្នេះថា៖«ការត្រៀមរៀបចំរបស់យើងគឺយើងបានដំណើរការតាមប្រតិទិនបានល្អ មានការបណ្តុះបណ្តាល នឹងចែកសំភារៈ ដឹកជញ្ជូនសំភារៈទៅដល់ការិយាល័យបោះឆ្នោតអស់ហើយ»។
លទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្តក្រុង ស្រុកខណ្ឌនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ៣០ខែឧសភា៕