ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខុមហ្រែ្វល៖ ​ការ​ឃោស​នា​បោះ​ឆ្នោត​អសកល​មាន​ការ​ជ្រៀត​ជ្រែក​ពី​គណបក្ស​ប្រជាជន


អង្គការ​​ខុម​ហ្វ្រែល​បាន​ចាត់​ទុក​ថា​ បើ​ទោះ​បី​ជា​បរិយាកាស​មុន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​​អសកល​មិន​មាន​អំពើ​ហិង្សា ​ឬ​ការ​គំរាម​កំហែង​ក៏ដោយ​ ​ក៏​ប៉ុន្តែ​អាជ្ញាធរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលោភ​អំណាច​។​
អង្គការ​​ខុម​ហ្វ្រែល​បាន​ចាត់​ទុក​ថា​ បើ​ទោះ​បី​ជា​បរិយាកាស​មុន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​​អសកល​មិន​មាន​អំពើ​ហិង្សា ​ឬ​ការ​គំរាម​កំហែង​ក៏ដោយ​ ​ក៏​ប៉ុន្តែ​អាជ្ញាធរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលោភ​អំណាច​។​
អង្គការ​ឃ្លាំ​មើល​ដំណើរការ​បោះ​ឆ្នោត​មួយ​មាន​ឈ្មោះ​ថា ​ខុមហ្រែល​ បាន​រក​ឃើញ​ថា​ មាន​ការ​រំលោភ​ច្បាប់​ និង​ការ​ជ្រៀត​ជ្រែក​នយោបាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ក្នុង​ដំណើរការ​ឃោស​នា​បោះ​ឆ្នោត​អសកល​នីតិកាល​ទី​ពីរ​នេះ។​

នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​ខ្លួន​ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ដែល​ហៅ​កាត់​ថា​«ខុម​ហ្រែល»​នេះ​ សរសេរ​ថា ​ក្នុង​អំឡុង​ពេល​នៃ​ការ​ហែរ​ក្បួន​ឃោស​នាបោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ ​ ក្រុម​អាជ្ញាធរ​ ក៏​ដូច​ជា​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​កំពុង​រិត​បន្តឹង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​បញ្ចេញ​មតិ​តាម​រយៈ​ការ​ប្រមូល​ផ្តុំ​ និង​បាតុកម្ម​ដោយ​សន្តិវិធី។

អង្គការខុម​ហ្រ្វែល​បាន​លើក​យក​ករណី​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​រំខាន​ដល់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ រួមមាន៖​ ក្រសួង​មហា​ផ្ទៃ​ និង​អាជ្ញាធរ​ក្រុង​ភ្នំពេញបន្ត​ហាម​ការ​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដោយ​គ្មាន​យោង​តាម​ច្បាប់​ និង​មូល​ហេតុ​ច្បាស់​លាស់​ហើយ​ថែម​ទាំង​ប្រើ​ប្រាស់​កម្លាំង​សន្តិសុខ​មិន​ផ្លូវ​ការ ​មក​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​មន្ត្រី​ជាប់​ឆ្នោត ប្រជាពលរដ្ឋ​ និង​អ្នក​សារ​ព័ត៌មាន ​ដែល​កំពុង​បំពេញ​ភារកិច្ច​នៅ​ទី​នោះ។​

បើ​ពិនិត្យ​ជារួម​ សកម្មភាព​ឃោសនា​ទាំង​អស់​ហាក់​បី​ដូច​ជា​ដំណើរការ​ទៅ​ដោយ​គ្មាន​ការ​រំខាន​ច្រើនទេ​ តែ​លើក​លែង​តែ​នៅ​ខេត្ត​កំពង់​ចាម​កាល​ពី​ថ្ងៃ​ទី​០៤​ខែ​នេះ ​គេ​សង្កេត​ឃើញ​មាន​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្បែរ​កន្លែង​ទីតាំង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឃោសនា​ក្នុង​ចេតនា​គំរាម​ដល់​ប្រជា​ពលរដ្ឋ​ដែល​ចូល​រួម​ក្នុង​ការ​ឃោសនា។

អង្គការខុម​ហ្វ្រែល​បាន​ចាត់​ទុក​ថា​ បើ​ទោះ​បី​ជា​បរិយាកាស​មុន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោតអសកល​មិន​មាន​អំពើ​ហិង្សា ​ឬ​ការ​គំរាម​កំហែង​ក៏ដោយ​ ​ក៏​ប៉ុន្តែ​អាជ្ញាធរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលោភ​អំណាច​ ហើយ​រាជ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជ្រៀត​ជ្រែក​ក្នុង​ព្រំ​ដែន​កិច្ច​ការ​របស់​គ.ជ.ប. ដោយ​បំពាន​ច្បាប់​ និង​បង្ក​ការ​លំបាក​ដល់​គណបក្ស​ដែល​ចូល​រួម​ប្រកួត​ប្រជែង​សម្រាប់​ការ​បោះ​ឆ្នោត​នេះ។​

លោក​ សៀន ប៊ុនរិទ្ធ​ មន្ត្រី​ផ្នែក​អង្កេត​របស់​ខុមហ្វ្រែល​ មាន​ប្រសាសន៍​ថា​ ដោយ​ឡែក​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃទី​២០​ខែ​មិនា ​បាន​ចេញ​លិខិត​មួយ​ឲ្យប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ និង​ស្រុក​ ខណ្ឌ​ ​បង្កក​ប្រាក់​ខែ​សមាជិក​គណបក្ស​សម​ រង្ស៊ី​ ដែល​ពួក​គេ​បាន​ទៅ​ឈរ​ឈ្មោះ​ឲ្យគេ​បោះ​ឆ្នោត​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​និយាយ​ថា៖​ «យើង​យល់​ថា​ ការ​ធ្វើ​បែប​ហ្នឹង​ហាក់​បី​ដូច​ជា​ការ​បិទ​សិទ្ធិ​នយោបាយ។ វា​អាច​មិនស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ការពារ​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ភេទ។ ​គាត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ ពីព្រោះ​ធម្មតា​ជន​ដែល​ធ្វើ​សកម្មភាព​នយោបាយ​ គឺ​គាត់​សកម្ម។ ​នៅ​ពេល​ដែល​មាន​ការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត។​ គាត់​ទៅ​ឈរ​នៅ​គណបក្ស​ណា​ដែល​មាន​គោល​នយោបាយ​ដែល​គាត់​ពេញ​ចិត្ត»។​

​យុទ្ធនាការឃោសនា​រក​សំឡេងឆ្នោត​ជ្រើស​រើស​ក្រុង​ប្រឹក្សា​ រាជធានី​ ខេត្ត​ក្រុង​ ​នីតិកាល​ទី​២​នេះ​ បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២​និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​ឧសភា។ ​ហើយ​មាន​គណបក្ស​នយោបាយ​យ៉ាង​តិច​ចំនួន​៥​បាន​ចូល​រួម​ប្រកួត​ប្រជែង។​ ក៏ប៉ុន្តែ​មាន​តែ​គណបក្ស​សង្គ្រោះជាតិ​តែ​មួយ​ប៉ុណ្ណោះ​បាន​រៀប​ចំ​សកម្មភាព​ឃោសនា​សកម្ម​ជាង​គណបក្ស​ផ្សេងៗ​ទៀត។​

លោក​ជាម យៀប​ សមាជិក​គណកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ទាត់​ចោល​ការ​លើក​ឡើង​របស់​អង្គការខុម​ហ្វ្រែល។​ លោក​បាន​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​គោរព​តាម​ច្បាប់​និង​បទ​បញ្ជា​នៃ​គ.ជ.ប.។​

លោក​និយាយ​ថា៖​ «កន្លែង​ត្រង់​ណា? ​លោក​លើក​ឡើង​មក​កន្លែង​ត្រង់​ណា​ដែល[គណបក្ស​ប្រជាជន​កម្ពុជា]​មិន​គោរព​ច្បាប់​ទម្លាប់?»​

ការប្រកាសឲ្យ​ដឹង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គ.ជ.ប.) ​បាន​ឲ្យ​ដឹង​ថា​ ​ក្នុង​ការ​បោះ​ឆ្នោត​អសកល​ ​អាណត្តិ​ទី​២​ឆ្នាំ​២០១៤​នេះ​ នឹង​មាន​អ្នក​បោះឆ្នោត​សរុប​១១.៤៥៩​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG