ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១៨​នាក់​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ក្រុម​ al-Shabab ទៅ​លើ​ក្រសួង​អប់រំ​សូម៉ាលី


ទាហាន​សូម៉ាលី​មើល​សាកសព​នៃ​ជន​សង្ស័យ​ជា​អ្នក​វាយ​ប្រហារ​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​មួយ​ដែល​បាន​បំផ្ទុះ​នៅ​ក្លោង​ទ្វារ​នៃ​កំផែង​នៃ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋធានី​ Mogadishu ប្រទេស​សូម៉ាលី កាលពី​ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០១៥។
ទាហាន​សូម៉ាលី​មើល​សាកសព​នៃ​ជន​សង្ស័យ​ជា​អ្នក​វាយ​ប្រហារ​បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​មួយ​ដែល​បាន​បំផ្ទុះ​នៅ​ក្លោង​ទ្វារ​នៃ​កំផែង​នៃ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋធានី​ Mogadishu ប្រទេស​សូម៉ាលី កាលពី​ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០១៥។

ក្រុម​ជន​សកម្ម​ប្រយុទ្ធ​សូម៉ាលី al-Shabab បាន​អះអាង​ការ​ទទួល​ខុសត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់​បែក​និង​ការ​វាយ​លុក​ក្នុង​អាគារ​មួយ​របស់​រដ្ឋាភិបាល​ដែល​មាន​កំផែង​ព័ទ្ធ​ជុំវិញនៅ​ក្នុង​រដ្ឋធានី Mogadishu។​

លោក Mohamed Yusuf អ្នក​នាំពាក្យ​នៃ​ក្រសួង​សន្តិសុខ​បាន​និយាយ​ប្រាប់​វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​សូម៉ាលី​ថា​មនុស្ស​១៨​នាក់​បាន​បាត់បង់​ជីវិត​ហើយ​មាន​មនុស្ស​យ៉ាង​តិច​ណាស់​១៥​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ក្រសួង​អប់រំ​ជាន់​ខ្ពស់។

អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​ម្នាក់​បាន​និយាយ​ថា​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​បាន​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​នៅ​ខាងក្រៅ​កំផែងក្រសួង​នេះ​ ដើម្បី​ឱ្យ​ក្រុម​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​អាចចូល​ទៅ​ក្នុង​អាគារ​នោះ​ដើម្បី​បាញ់​កាំភ្លើង។​

ជន​ប្រដាប់​អាវុធ​បាន​ត្រួតត្រា​ជាន់​ពីរ​នៃ​អាគារ​នោះ​ក៏​ប៉ុន្តែ​បាន​ត្រូវ​បណ្តេញចេញ​ពី​ទីនោះ​ដោយ​កងកម្លាំង​សន្តិសុខ​សូម៉ាលី​និង​ក្រុម​ទាហាន​នៃ​សហភាព​ Afrique នៅ​ក្រោយ​ពេល​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ។

ក្រុម​មន្ត្រី​សូម៉ាលី​បាន​និយាយ​ថា​ជន​ស៊ីវិល​៨​នាក់​ ក្រុម​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​៧នាក់ សមាជិក​កងកម្លាំង​សន្តិសុខ​សូម៉ាលី​២នាក់​និង​ទាហាន​ម្នាក់នៃសហភាព Afrique បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG