ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ពន្យារ​អាណត្តិ​ប្រធានាធិបតី​


មនុស្ស​ដើរ​កាត់​ផ្ទាំង​បដា​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​អេហ្ស៊ីប ដែល​មាន​រូប​ប្រធានាធិបតី Abdel-Fattah el-Sissi ក្នុង​ទីក្រុង​គែរ កាល​ពី​ថ្ងៃទី​១៦ មេសា ២០១៩។
មនុស្ស​ដើរ​កាត់​ផ្ទាំង​បដា​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​អេហ្ស៊ីប ដែល​មាន​រូប​ប្រធានាធិបតី Abdel-Fattah el-Sissi ក្នុង​ទីក្រុង​គែរ កាល​ពី​ថ្ងៃទី​១៦ មេសា ២០១៩។

ប្រជាជន​អេហ្ស៊ីប​បាន​ចាប់​ផ្តើម​ការបោះ​ឆ្នោត​រយៈ​ពេល ​៣ ​ថ្ងៃ​កាល​ពី​ថ្ងៃសៅរ៍​អំពីការធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ ដែល​នឹង​អនុញ្ញាត​ឱ្យប្រធានាធិបតី​អេហ្ស៊ីប​លោក ​Abdel Fattah el-Sissi បន្ត​កាន់​អំណាច​រហូត​ដល់​ឆ្នាំ​ ២០៣០។ ​

ការ​បោះ​ឆ្នោត​នេះ​ធ្វើឡើងមិនដល់មួយ​សប្តាហ៍​ផង​ បន្ទាប់ពី​សភា​ដែល​គ្រប់គ្រង​ដោយ​អ្នក​គាំទ្រ​លោក​ El-Sissi ​យល់​ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​នេះ។​

មាន​សន្តិសុខ​តឹងតែង​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ទីក្រុង​គែរ។ ​ទូរទស្សន៍​រដ្ឋ​បាន​និយាយ​ថា​ លោក​ El-Sissi ​បាន​បោះឆ្នោត​នៅ​ពេល​ព្រឹក​នៅ​សង្កាត់ Heliopolis ក្នុង​រដ្ឋធានី។​

ប្រសិន​បើត្រូវ​បាន​អនុម័ត​ ​នោះ​វិសោធន​កម្ម​នេះនឹង​ពង្រឹង​អំណាច​របស់​ប្រធានាធិបតី​និង​ពង្រឹង​វត្តមាន​យោធា​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន។​

អាណត្តិ​ប្រធានាធិបតី​នឹង​ត្រូវ​បាន​បង្កើន​ពី​បួន​ឆ្នាំ​ទៅ​ប្រាំមួយ​ឆ្នាំ ​ហើយ​លោក​ El-Sissi ​នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឈរ​ឈ្មោះ​ប្រធានាធិបតីនៅ​អាណត្តិ​ទី​ ៣ ​នៅ​ឆ្នាំ​ ២០២៤។ ​

វិសោធន​កម្មជា​ច្រើន​ទាក់ទង​នឹង​រចនា​សម្ព័ន្ធ​របស់​រដ្ឋាភិបាល ​ដូចជា​បង្កើត​មុខ​តំណែង​ថ្មី និង​បង្កើន​ចំនួន​តំណែង​នយោបាយ​តែងតាំង​ដោយ​ប្រធានាធិបតី។​

យោធា​អេហ្ស៊ីប​ដែល​មាន​អំណាច​សេដ្ឋកិច្ច​និង​នយោបាយ​យ៉ាង​ច្រើន​នៅ​ប្រទេស​អេហ្ស៊ីប​ក៏​នឹង​បង្កើន​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ផង​ដែរ៕

XS
SM
MD
LG