ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Tillerson មាន​បំណង​ពង្រឹង​ការ​ប្តេជ្ញា​រវាង​អាមេរិក​និង​អេហ្ស៊ីប​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម


​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence អញ្ជើញ​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Osan នៅ​ក្នុង​ក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។

បន្ថែម​ពី​លើ​ទស្សនកិច្ច​នា​ពេល​ថ្មីៗ​របស់​លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence ទៅ​កាន់​ទីក្រុង​គែរ លោក​រដ្ឋមន្ត្រី​ការ​បរទេស Rex Tillerson មាន​ផែនការ​នឹង​ពង្រឹង​ការ​ប្តេជ្ញា​រួម​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​អេហ្ស៊ីប​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ លោក Tillerson កំពុង​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង​គែរ ដើម្បី​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ចំនួន​៥។ លោក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ហ្ស៊កដានី តួកគី លីបង់ និង​កូវ៉ែត​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​នេះ។

មន្ត្រី​ការទូត​កំពូល​របស់​អាមេរិក​រូប​នេះ​នឹង​ជួប​ប្រជុំ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Abdel Fattah al-Sisi នៃ​ប្រទេស​អេហ្ស៊ីប និង​លោក Sameh Shoukry រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ផ្សេង​ទៀត ដូចជា​បញ្ហា​នៅ​ប្រទេស​លីប៊ី ស៊ីរី ក៏​ដូចជា​បញ្ហា​រវាង​អ៊ីស្រាអែល​និង​ប៉ាគីស្ថាន​ផង​ដែរ។ ​

ប្រទេស​ អេហ្ស៊ីប បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធា​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​នៅ​ជ្រោយ​ស៊ីណៃ ដែល​ត្រូវ​បាន​គេ​និយាយ​ថា គឺ​ជា​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ដ៏​ធំ​មួយ។ ​

នៅ​ក្នុង​ក្រុង​អង់ការ៉ា លោក Tillerson នឹង​ជំរុញ​ឲ្យ​តួកគី​ដោះលែង​ពលរដ្ឋ​អាមេរិកាំង ដែល​ត្រូវ​បានចាប់​ឃុំ​ខ្លួន​ដោយ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា និង​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​បង្ហាញ​ការ​អត់ធ្មត់​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ស៊ីរី​ផង​ដែរ។ នេះ​បើយោង​តាម​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​សហរដ្ឋអាមេរិក៕

XS
SM
MD
LG