ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេហ្ស៊ីប​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើករណី​រត់​ជាន់​គ្នា​ដ៏​ប្រល័យ​នៅ​ឯ​ការ​ប្រកួត​បាល់ទាត់មួយ


ក្រុម​និស្សិតសាកល​វិទ្យាល័យ​ Cairo University នៃ​ប្រទេស​​អេហ្ស៊ីប​កំពុង​បួងសួង​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ដោយ​កុប្បកម្ម​​មួយ​​នៅ​ខាង​ក្រៅ​កីឡាដ្ឋាន​នៃ​កង​ទ័ព​ការពារ​ដែន​អាកាស​ កាល​ពីថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
ក្រុម​និស្សិតសាកល​វិទ្យាល័យ​ Cairo University នៃ​ប្រទេស​​អេហ្ស៊ីប​កំពុង​បួងសួង​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ដោយ​កុប្បកម្ម​​មួយ​​នៅ​ខាង​ក្រៅ​កីឡាដ្ឋាន​នៃ​កង​ទ័ព​ការពារ​ដែន​អាកាស​ កាល​ពីថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​ច័ន្ទ​ អាជ្ញាធរអេហ្ស៊ីប​ (Egypt)​ បាន​ផ្អាក​ការ​ប្រកួត​កីទ្បា​បាល់​ទាត់​ធំៗ​ទាំង​អស់​ហើយ​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​ប៉ះ​ទង្គិច​គ្នា​ប្រកប​ដោយ​ហិង្សា​មួយនៅ​ក្នុង​តំបន់​ជាយ​ក្រុង​មួយនៃរដ្ឋ​ធានី​ឡឺ គែរ (Le Caire)​ រវាង​កង​កម្លាំង​សន្តិសុខ​និង​ពួក​អ្នក​មើល​កីទ្បា​បាល់​ទាត់​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០​នាក់​ស្លាប់។

អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​កើត​មាន​ទ្បើង​នៅ​ពេល​ពួក​ប៉ូលីស​បាន​បាញ់​គ្រាប់​បែក​ផ្សែង​និង​កាំភ្លើង​បាញ់​សត្វ​ស្លាប​ទៅ​លើ​ហ្វូង​អ្នក​ចូល​ចិត្ត​មើល​ការ​ប្រកួត​កីទ្បា​បាល់​ទាត់​ដែល​បាន​ព្យាយាមចូល​ទៅ​ក្នុង​កីទ្បាដ្ឋាន​នៃ​ក្រុម​ទាហាន​ការពារ​ដែន​អាកាស​នៅ​ក្នុង​មូលដ្ឋាន​យោធា​មួយ​កន្លែង។ ​លោក​ប្រធានាធិបតី អេហ្ស៊ីប​ Abdel Fattah el-Sissi​ បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​«ដើម្បីរក​ឲ្យ​ឃើញ​បុព្វ​ហេតុ​ជា​ឬសគល់»នៃ​អំពើ​ហិង្សានេះ។

ពួក​អ្នក​ចូលចិត្ត​មើល​ការ​ប្រកួត​កីទ្បា​បាល់ទាត់​បាន​បន្ទោស​ពួក​ប៉ូលីសចំពោះ​ឧបទ្វហេតុនេះ។​ អាជ្ញាធរ​បាន​និយាយ​ថា​ ពួក​អ្នក​ចូល​ចិត្ត​មើល​កីទ្បា​នេះ​បានថប់ដង្ហើម​ដោយសារ​គ្រាប់​បែក​ផ្សែង​ឬត្រូវ​បាន​ជាន់​នៅ​ក្នុង​ការ​ជាន់​គ្នា​មួយ​នៅ​ពេល​ពួក​គេ​ខិត​ខំ​ព្យាយាម​រត់​ចេញ​ពី​កន្លែង​នោះ។​ ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​អេហ្ស៊ីប​បាន​និយាយ​ថា ​ប៉ូលីស​២២​នាក់​ក៏​បាន​ត្រូវ​របួស​ដែរ​ហើយ​មាន​មនុស្ស​១៨​នាក់​បាន​ត្រូវ​បាន​ចាប់​ខ្លួន៕

XS
SM
MD
LG