ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បណ្តាញ​របស់​ក្រុមរដ្ឋ​អ៊ីស្លាម​នៅ​អេហ្ស៊ីប​អះអាង​ការ​ទទួល​​ខុស​ត្រូវ​ក្នុង​​ការ​វាយ​ប្រហារ​នៅ​ឧបទ្វីប​ Sinai


ផែន​ទី​បង្ហាញ​ពី​ក្រុង​ Al-Arish នៅ​ឧបទ្វីប​ Sinai ប្រទេស​អេហ្ស៊ីប​។ បណ្តាញ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​អេហ្ស៊ីប​និយាយ​ថា​ ខ្លួន​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ចំ​នួន​ទៅ​លើ​ក្រុម​បុគ្គលិក​សន្តិសុខ​នៅ​ក្នុង​ឧបទ្វីប​ Sinai​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ២៦​ នាក់។​

បណ្តាញ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​ អេហ្ស៊ីប​ និយាយ​ថា​ ខ្លួន​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ចំ​នួន​ទៅ​លើ​ក្រុម​បុគ្គលិក​សន្តិសុខ​នៅ​ក្នុង​ឧបទ្វីប​ Sinai​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ២៦​ នាក់។​

បណ្តាញ​ឈ្មោះ​ Province​ of Sinai​ បាន​ទាម​ទារ​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​វាយ​ប្រហារ​ជា​ច្រើន​ ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ជាប់ៗ​គ្នា។​

ក្រុម​មន្រ្តី​និយាយ​ថា​ ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​ បាន​តម្រង់​ទៅ​លើ​មូលដ្ឋាន​យោធា​មួយ​និង​សណ្ឋាគារ​មួយ​នៅ​ក្នុង​ទី​ក្រុង​ Al-Arish​ ដែល​ជា​កន្លែង​រស់​នៅ​របស់​មន្រ្តី​នគរបាល​និង​នាយ​ទាហាន។​

សារព័ត៌មាន​ al-Ahram​ របស់​រដ្ឋាភិបាល​ និយាយ​ថា​ ការិយាល័យ​របស់​ខ្លួន​នៅ​ទល់​មុខ​នឹង​មូលដ្ឋាន​យោធា​នេះ​ ត្រូវ​បំផ្លាញ​ខ្ទេច​ តែ​មិន​បាន​ប្រកាស​អំពី​ជន​រង​គ្រោះ​នៅ​ក្នុង​អាគារ​នេះ​ទេ៕

XS
SM
MD
LG