ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេហ្ស៊ីប​ដោះលែង​អ្នក​ទោសស.រ.អា​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ព្យាយាម​កែប្រែ​រចនាសម្ព័ន្ធ​សង្គម


លោក Mohammed Soltan ត្រូវបានរុញ​ដោយ ឪពុករបស់លោកឈ្មោះ Salah ក្នុងអំឡុងពេល បង្ហាញខ្លួនក្នុងតុលាការមួយ នៅក្នុងទីក្រុង Le Caire ប្រទេសអេហ្ស៊ីបនាថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៥។
លោក Mohammed Soltan ត្រូវបានរុញ​ដោយ ឪពុករបស់លោកឈ្មោះ Salah ក្នុងអំឡុងពេល បង្ហាញខ្លួនក្នុងតុលាការមួយ នៅក្នុងទីក្រុង Le Caire ប្រទេសអេហ្ស៊ីបនាថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៥។

អាជ្ញាធរ​ប្រទេស​អេហ្ស៊ីប​បានបញ្ជូន​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អេហ្ស៊ីប​ ម្នាក់​ឲ្យមក​កាន់​ស.រ.អា​វិញ​ បន្ទាប់​ពី​បាន​ដាក់​ជន​នោះ​ក្នុង​ពន្ធនាគារជិត​ពីរ​ឆ្នាំ​ពី​បទ​ចោទប្រកាន់​ថា​ បាន​ទាក់ទិន​ជាមួយ​ពួក​ Muslim Brotherhood ​ដែល​ជា​អង្គការ​នៅ​ក្រៅ​ច្បាប់។​

អាជ្ញាធរ​ក្រុង​ Le Caire ​បាន​បង្ខំលោក​ Mohamed Soltan ​អាយុ​២៧ឆ្នាំ​បោះបង់​ស​ញ្ជាតិ​អេហ្ស៊ីប​របស់​លោក​នៅ​មុន​ពេល​អនុញ្ញាត​ឲ្យ​លោក​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​អេហ្ស៊ីប។ លោក​បាន​ធ្វើកូដកម្មបង្អត់​អាហារ​ខ្លួន​ឯង​ជាង​១៦ខែ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំឃាំង​លោក​ក្នុង​រយៈពេល​យូរ ហើយ​គ្រួសារ​លោក​បាន​និយាយ​ថា សុខភាព​លោក​មាន​ភាពទន់ខ្សោយ​យ៉ាង​ឆាប់រហ័ស។​

លោក​ Soltan ​ដែល​ជា​អ្នក​មាន​បរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​រដ្ឋ​ Ohio ​នៅ​ក្នុង​ស.រ.អា​ ដែល​បាន​ជួយ​ធ្វើការ​ឃោសនា​បោះឆ្នោត​ជូន​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ត្រូវ​រក​ឃើញ​ថា​ មាន​ទោស​ពី​បទ​ផ្តល់​ប្រាក់​កាស​ដល់​បាតុកម្ម​អង្គុយ​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប និង​ពីបទ​ផ្សព្វផ្សាយ​«ព័ត៌មាន​មិន​ពិត» នៅ​ពេល​ពួក​យោធា​បាន​ទម្លាក់​លោក​ប្រធានាធិបតី​

Mohammad Morsi ដែលជា​ជន​អ៊ីស្លាម​និយម​ចេញពី​តំណែង​កាល​ពី​ឆ្នាំ២០១៣​ហើយ​បានកាត់ទោស​លោក​ឲ្យ​ជាប់គុក​មួយ​ជីវិត។​ ឪពុកលោក​ឈ្មោះ​ Salah ដែល​ជា​សមាជិក​សំខាន់​ម្នាក់​នៃ​អង្គការ​ Muslim Brotherhood​ បាន​ត្រូវ​កាត់ទោស​ប្រហារជីវិត៕

XS
SM
MD
LG