តុលាការអេហ្ស៊ីបមួយនៅក្នុងក្រុងគែរ (Cairo) បានកាត់ទោសប្រហារជីវិតអតីតប្រធានាធិបតី Mohamed Morsi និងក្រុមចុងចោទឯទៀតៗជាង១០០នាក់អំពីការទម្លាយគុកមួយកាលពីឆ្នាំ២០១១។
សាលក្រមទាំងនេះបានត្រូវសម្រេចកាលពីថ្ងៃសៅរ៍ នៅក្នុងតុលាការក្រុងគែរ។
Grand Mufti ដែលជាអាជ្ញាធរកំពូលខាងសាសនានៃប្រទេសអេហ្ស៊ីបនឹងធ្វើសេចក្តីសម្រេចចុងក្រោយបង្អស់អំពីសេចក្តីសម្រេចរបស់តុលាការនៅថ្ងៃទី២ខែមិថុនាខាងមុខនេះ។
អតីតប្រធានាធិបតីអេហ៊្សីបរូបនេះក៏ប្រឈមមុខដែរនឹងការចោទប្រកាន់អំពីចារកម្ម។
មេធាវីម្នាក់របស់លោក Morsi បាននិយាយថាលោកនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមប្រហារជីវិតកូនក្តីលោក។
ក្រុមអ្នកគាំទ្រចលនា Muslim Brotherhood បានអំពាវនាវឱ្យមានការធ្វើបាតុកម្មប្រឆាំងទោសប្រហារជីវិតលោក Morsi។
តុលាការនៅក្នុងក្រុងគែរនេះក៏បានចេញផ្សាយសាលក្រមមួយដាច់ដោយឡែកប្រឆាំងនឹងក្រុមមេដឹកនាំ Muslim Brotherhood ជាន់ខ្ពស់មួយចំនួនពីបទឃុបឃិតជាមួយក្រុម Hamas និងក្រុម Hezbollah ក្នុងការចាត់ចែងឱ្យមានការទម្លាយគុកមួយកន្លែង៕