ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អេហ្ស៊ីប​​ធ្វើ​បត្យាប័ន​អ្នកសារព័ត៌មាន​បណ្តាញ​​ទូរទស្សន៍​​ Al-Jazeera ត្រលប់​ទៅ​អូស្រ្តាលី​វិញ​


​លោក Peter Greste ​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​៧ឆ្នាំពី​បទ​ចោទប្រកាន់​ទាក់ទិន​នឹង​ភេរវកម្មនៅ​ក្នុង​ការ​កាត់​ក្តី​មួយ​ដែល​អង្គការសិទ្ធិ​មនុស្ស​បាន​ពណ៌នា​ថា​ជា​ការ​បញ្ឆោត។​

កាល​ពី​ថ្ងៃ​អាទិត្យ អាជ្ញាធរ​ហ្ស៊កដានី​ បានបញ្ជូន​អ្នកកាសែត​ម្នាក់​នៃបណ្តាញ​ទូរទស្សន៍​ Al Jazeera ទៅ​ប្រទេស​អូស្រ្តាលី​វិញ​ បន្ទាប់​បាន​ដោះលែង​លោក​ពី​ការ​ជាប់គុក​ជាង​មួយ​ឆ្នាំនៅ​ក្រោយ​ការ​កាត់ក្តី​ឲ្យ​លោកមាន​ទោសពី​បទ​ជួយ​ចលនា​ Muslim Brotherhood ដែល​ជា​ក្រុម​នៅ​ក្រៅ​ច្បាប់។​

លោក Peter Greste បានចាកចេញ​ពីក្រុង Le Caire តាម​យន្តហោះទៅ​កាន់​ប្រទេស​ស៊ីប​ ដើម្បី​បន្ត​ដំណើរទៅ​កាន់​ប្រទេស​អូស្រ្តាលី​ បន្ទាប់​ពីក្រុម​មន្ត្រីអេហ្ស៊ីប​ បាន​និយាយ​ថា​លោក​ប្រធានាធិបតី Abdel Fattah al-Sisi បានយល់​ព្រម​នឹង​ការ​ធ្វើ​បត្យាប័ន។​

អ្នក​កាសែត​អូស្រ្តាលី រូបនេះ​បាន​ជាប់គុក៤០០​ថ្ងៃ​។​កាល​ពី​ឆ្នាំ​ទៅ​ ​លោក​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​៧ឆ្នាំពី​បទ​ចោទប្រកាន់​ទាក់ទិន​នឹង​ភេរវកម្មនៅ​ក្នុង​ការ​កាត់​ក្តី​មួយ​ដែល​អង្គការសិទ្ធិ​មនុស្ស​បាន​ពណ៌នា​ថា​ជា​ការ​បញ្ឆោត។​

នៅពេល​ដែល​លោក Greste បាន​ត្រូវ​ដោះលែង​ មន្ត្រី​សន្តិសុខ​អេហ្ស៊ីប​ម្នាក់​បាន​និយាយ​ថា​អ្នកកាសែត​ Al Jazeera ទី​ពីរ​ដែល​បាន​ត្រូវចាប់​ខ្លួន​ជាមួយ​លោក​ Greste ​កាល​ពី​ខែ​ធ្នូឆ្នាំ២០១៣​ ឈ្មោះ​ Mohammed Fahmy ដែល​ជា​ពលរដ្ឋកាណាដា​ដើម​កំណើត​អេហ្ស៊ីប​ ក៏​អាច​ត្រូវ​បញ្ជូនទៅ​ប្រទេសកាណា​ដា​ក្នុង​ពេលប៉ុន្មាន​ថ្ងៃខាង​មុន​នេះ។​លោក Fahmy ក៏​បាន​ទទួល​ទោស​ជាប់គុក​៧​ឆ្នាំ​ផង​ដែរ​៕

XS
SM
MD
LG