ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្តីបារម្ភ​អំពី​បញ្ហា​សេដ្ឋកិច្ច​អាច​ប៉ះពាល់​ដល់​ក្តី​សង្ឃឹម​ឈ្នះឆ្នោត​ជា​ថ្មី​របស់​លោក Trump


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។

លោកប្រធានាធិបតី​ទើប​តែ​ត្រឡប់​មក​ពី​ចូលរួម​កិច្ចប្រជុំ​កំពូល G7 នៅ​ប្រទេសបារាំង ជា​កន្លែង​ដែល​លោក​​បាន​លើកឡើង​អំពី​បញ្ហា​ពាណិជ្ជកម្ម​ បញ្ហាប្រទេសរុស្ស៊ី​ និង​ការទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ។

យុទ្ធសាស្រ្ត​ឆ្ពោះ​ទៅ​រក​ការ​ជាប់ឆ្នោត​ម្តងទៀត​របស់​លោកប្រធានាធិបតី​អាមេរិក ​Donald Trump នៅឆ្នាំ​ក្រោយ​នេះ​ហាក់​ដូច​ជា​កាន់​តែ​មាន​ស្ថានភាព​ស្មុគស្មាញ​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។ លោក​នៅ​បន្ត​អួតអាង​អំពី​សេដ្ឋកិច្ចខ្លាំង​ បើទោះបី​ជា​មាន​ការ​ព្រមាន​នានា​ពី​ក្រុម​សេដ្ឋវិទូ​មួយចំនួន​ថា​ សហរដ្ឋអាមេរិកប្រហែល​ជា​នឹង​ឆ្ពោះទៅ​រក​វិបត្តិសេដ្ឋកិច្ច​នៅ​ឆ្នាំ២០២០ខាង​មុខ​ក៏ដោយ។ ឥឡូវនេះ​លោក Trump ត្រូវ​តែ​ទប់ទល់​នឹងការប្រឈម​នានា​នៅក្នុង​គណបក្ស​របស់​លោក។

លោកប្រធានាធិបតី​ទើប​តែ​ត្រឡប់​មក​ពី​ចូលរួម​កិច្ចប្រជុំ​កំពូល G7 នៅ​ប្រទេសបារាំង ជា​កន្លែង​ដែល​លោកបាន​លើកឡើង​អំពី​បញ្ហា​ពាណិជ្ជកម្ម​ បញ្ហាប្រទេសរុស្ស៊ី​ និង​ការទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ។

នៅអំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​ មុន​នឹង​លោក​ចាកចេញ​ លោក Trump បាន​ថ្លែង​ការពារ​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​មើលឃើញ​ថា​ជា​ វិធានការ​វឹកវរ​ជាមួយ​នឹង​ប្រទេសចិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម។

លោក Trump បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា «នេះ​គឺ​ជា​វិធីសាស្រ្ត​ចរចា​របស់​ខ្ញុំ។ វា​បាន​ផ្តល់​លទ្ធផល​ល្អៗ​ឲ្យ​ខ្ញុំ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​វាកាន់​តែប្រសើរ​សម្រាប់​ប្រទេស។ វិធីសាស្រ្ត​បែបនេះ​គួរ​តែ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ដោយ​អ្នក​ផ្សេងទៀត​ដែរ។ លោក Bush គួរ​តែ​យក​វិធីសាស្រ្ត​ចរចា​នេះ​មក​ប្រើ។ លោក Clintonក៏​គួរ​តែ​ប្រើ​វា​ដែរ។ វា​គួរតែ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ជា​យូរ​មក​ហើយ។ ខ្ញុំ​កំពុង​អនុវត្ត​វិធីសាស្រ្ត​នេះ»។

នៅអំឡុង​ការ​កាន់​តំណែង​របស់​លោក លោក Trump តែងតែ​លើក​សរសើរ​អំពី​សេដ្ឋកិច្ច​ខ្លាំង​នៅ​រាល់​ការជួបជុំ​របស់​លោក​នៅ​ទូទាំងប្រទេស​ រួមទាំង​ការជួបជុំ​មួយ​កាល​ពី​ដើមខែ​នេះ​នៅ​ទីក្រុង Manchester រដ្ឋ New Hampshire ជាដើម៕

XS
SM
MD
LG