ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ប្រាប់​ដល់​ជន​អន្តោប្រវេសន៍​កុំ​ឲ្យ​ចូល​មក​កាន់​អឺរ៉ុប


លោក Alexis Tsipras នាយក​រដ្ឋ​មន្រ្តី​ក្រិក​ (រូប​ស្តាំ) ឈរ​ថត​រូប​ជាមួយ​នឹង​លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​មុន​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​វិមាន Maximos Mansion ក្នុង​ក្រុង​អាថែន កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។
លោក Alexis Tsipras នាយក​រដ្ឋ​មន្រ្តី​ក្រិក​ (រូប​ស្តាំ) ឈរ​ថត​រូប​ជាមួយ​នឹង​លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​មុន​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​វិមាន Maximos Mansion ក្នុង​ក្រុង​អាថែន កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។

លោក​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប Donald Tusk បាន​ព្រមាន​ដល់​ជន​អន្តោប្រវេសន៍​សេដ្ឋកិច្ច​ទាំង​អស់​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​អឺរ៉ុប​នោះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា ប្រទេស​ក្រិក​ដែល​ជា​ចំណុច​ដែល​ជន​អន្តោប្រវេសន៍​ចូល​មក​ដ៏​មាន​ប្រជាប្រិយភាព ​ក៏​ដូចជា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ដទៃ​ទៀត​នឹង​មិន​ក្លាយ​ជា​ប្រទេស​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៀត​នោះ​ទេ។ ​

លោក Tusk បាន​ថ្លែង​យ៉ាង​ដូច្នេះ ​បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​នឹង​នាយក​រដ្ឋ​មន្រ្តី​ក្រិក​គឺ​លោក Alexis Tsipras នៅ​រដ្ឋធានី​អាថែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
លោក Tusk កំពុង​តែ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​ជួប​វិបត្តិ​ជន​អន្តោប្រវេសន៍ មុន​ពេល​នៃ​កិច្ចប្រជុំ​ដ៏​សំខាន់​រវាង​សហភាព​អឺរ៉ុប​ និង​ប្រទេស​តួកគី​ដើម្បី​ពិភាក្សា​ទៅ​លើ​វិបត្តិ​អន្តោប្រវេសន៍​នេះ​នៅ​ក្នុង​រដ្ឋធានី​ព្រុចសែល​នៅ​ថ្ងៃ​ច័ន្ទ​ក្រោយ​នេះ។ ​

លោក Tusk​ បាន​មាន​ប្រសាសន៍​ថា ការ​ដក​ប្រទេស​ក្រិក​ចេញ​ពី​កិច្ចព្រមព្រៀង​បើក​ចំហរ​ព្រំដែន​អឺរ៉ុប Schengen ​មិន​មែន​ជា​ជម្រើស​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ​ ដែល​បាន​បណ្តាល​ឲ្យ​ជន​អន្តោប្រវេសន៍​យ៉ាង​ច្រើន​បាន​ចូល​មក​ក្នុង​ប្រទេស​ក្រិក​ដើម្បី​រង់ចាំ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​នោះ​ទេ។ ​

លោក Tusk បាន​និយាយ​ថា «ប្រទេស​ក្រិក​គឺ​ជាផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង Schengen រូបិយប័ណ្ណ​អឺរ៉ូ និង​សហភាព​អឺរ៉ុប​ ហើយ​ប្រទេស​នេះ​នឹង​នៅ​តែ​ជា​ផ្នែក​មួយ​ដដែល»។ ​

លោក Tusk នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី ដែល​នៅ​ទីនោះ​លោក​នឹង​ជួប​ជាមួយ​នឹង​លោកនាយក​រដ្ឋ​មន្រ្តី​តួកគី Ahmet Davutoglu នៅ​ក្នុង​រដ្ឋធានី​អង់ការ៉ា។ នៅ​ថ្ងៃ​សុក្រ​ លោក​នឹង​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan នៅ​ក្នុង​ទីក្រុង​ Istanbul។ លោក Tusk មាន​គម្រោង​នឹង​ជួយ​ដល់​ប្រទេស​តួកគី​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​កាត់​បន្ថយ​លំហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​ទៅ​កាន់​ប្រទេស​តួកគី​ និង​ប្រទេស​ក្រិក​ដែល​មក​ពី​មជ្ឈឹមបូព៌ា​ និង​អាហ្វ្រិក​ខាង​ជើង៕

XS
SM
MD
LG