ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ត្រីពីរ​នាក់​ដាក់​គ្រាប់​បែក​អត្តឃាត​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅនីហ្សេរីយ៉ា


ទីតាំង​ផ្សារ​ដែល​រងការ​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​ដែល​បាន​សម្លាប់​មនុស្ស​៣០​ ហើយ​មាន​មនុស្ស​៧០​នាក់​រងរបួស។
ទីតាំង​ផ្សារ​ដែល​រងការ​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​ដែល​បាន​សម្លាប់​មនុស្ស​៣០​ ហើយ​មាន​មនុស្ស​៧០​នាក់​រងរបួស។

មន្ត្រី​យោធា​នីហ្សេរីយ៉ា ​និយាយថា ​មនុស្ស​យ៉ាង​តិច​៣០​នាក់​ស្លាប់​នៅ​ភាគ​ឦសាន​ប្រទេស ​ក្រោយ​ពី​ស្រី​ពីរ​នាក់បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ផ្សារ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។ ​កងទ័ព​បន្ទោស​ថា ​ក្រុម​ឥស្លាម​ Boko Haram ​ជា​អ្នក​វាយ​ប្រហារ។ ​ក្រុម​នេះមាន​ឈ្មោះ​អាក្រក់​ក្នុង​ការ​ប្រើ​ស្រ្តី​និង​ក្មេង​ស្រី​ឲ្យ​ដាក់​គ្រាប់​បែក​អត្តឃាត។ ​ប៉ុន្តែ​ក្រុម​ Boko Haram ​មិន​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ទេ។

លោក​វរៈសេនីយ៍ត្រី ​Badere Akintoye ​អ្នក​នាំ​ពាក្យ​កងទ័ពនីហ្សេរីយ៉ា ​និយាយ​ថា ​ក្រៅ​ពីអ្នក​ស្លាប់​យ៉ាង​តិច​៣០​នាក់​នោះ​ នៅ​មាន​អ្នក​របួស​៦៧​នាក់​ទៀត ​ដែល​ត្រូវ​ដឹកទៅ​មន្ទីរពេទ្យ។ ​តំបន់ ​Magdali​ បាន​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ពួក ​Boko Haram ​ជា​ច្រើន​ខែ​កាលពី​ឆ្នាំមុន​ ​មុន​ពេល​កងទ័ព​នីហ្សេរីយ៉ា ​ដណ្តើម​កាន់​កាប់។ ​ពួក​ Boko Haram​ នៅ​រក្សា​មូលដ្ឋាន​រឹងមាំ​នៅ​ព្រៃ ​Sambisa ​ក្បែរ​នោះ។​

ពួក ​Boko Haram ​បាន​ធ្វើ​ការវាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​ជា​ច្រើន​នៅ​តំបន់ ​Magdali​ កាលពី​ឆ្នាំទៅ។ ​កាល​ពីឆ្នាំ​២០១៥ ​ស្រ្តី២​នាក់​ដាក់​គ្រាប់បែក​អត្តឃាតសម្រាប់​មនុស្ស​៣០​នាក់​នៅ​ចំណត​រថយន្ត​ក្រុងជិត​ផ្សារ​នេះ​ដែរ ​ហើយ​ក្នុង​ខែ​មិថុនា ​ការវាយ​ប្រហារ​លើ​ពិធីបុណ្យសព​បាន​សម្លាប់​មនុស្ស​១៨នាក់។​

លោក​ Muhammadu Buhari​ ប្រធានាធិបតី​នីហ្សេរីយ៉ា​ និយាយ​ថា ​ក្រុម​ Boko Haram ​ត្រូវ​បាន​វាយ​ឲ្យ​បរាជ័យ​តាម​លក្ខណៈ​បច្ចេកទេស​ក្នុង​ឆ្នាំ​២០១៥​ តែ​ការ​វាយ​ប្រហារ​នៅតែ​បន្ត៕

XS
SM
MD
LG