ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​​ក្នុង​ការបំផ្ទុះ​គ្រាប់​បែកនៅសួន​សាធារណៈ​មួយ​នៅ​ប៉ាគីស្ថាន


 Visitors talk to staff members at a Google stand during the Global Mobile Internet Conference (GMIC) in Beijing, China, April 28, 2017. Google's search engine and email service remains blocked in mainland China but Chinese companies make use of its ad se
Visitors talk to staff members at a Google stand during the Global Mobile Internet Conference (GMIC) in Beijing, China, April 28, 2017. Google's search engine and email service remains blocked in mainland China but Chinese companies make use of its ad se

ក្រុម​មន្ត្រី​ប៉ាគីស្ថាន​បាន​និយាយ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ក្នុង​ឧទ្យាន​សាធារណៈ​មួយ​មាន​មនុស្ស​កុះករ​នៅ​ក្នុង​ក្រុង​ Lahore នៅ​ប៉ែក​ខាង​កើត​ប្រទេស​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៦៥​នាក់​ស្លាប់ ​និង​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៣០០​នាក់​ទៀត​ត្រូវ​របួស។

លោក Salman Rafiq ទីប្រឹក្សា​ខាង​សុខាភិបាល​ម្នាក់​របស់​រដ្ឋាភិបាល​ខេត្ត Punjab បាន​និយាយ​ថា​ មាន​ស្ត្រី​និង​កុមារស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​ជន​រងគ្រោះ។​ លោក​បាន​ថ្លែង​ថា​មាន​មនុស្ស​ត្រូវ​របួស​ធ្ងន់​ក្នុង​ចំណោម​ក្រុមនោះ​ ហើយ​ត្រូវ​បាន​ដឹក​ទៅ​កាន់មន្ទីរពេទ្យ​ក្នុង​មូលដ្ឋាន។​

អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថា​ មាន​គ្រួសារ​ក្រុម​អ្នកកាន់​គ្រិស្តសាសនា​ច្រើន​នាក់​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ប៉ាក​ (Easter) ក៏​មាន​វត្តមាន​នៅ​ក្នុង​ឧទ្យាន​ Gulshan Iqbal នៅ​ពេល​មាន​ការផ្ទុះ​គ្រាប់បែក​នោះ​ ក៏​ប៉ុន្តែ​គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា ​តើ​អ្នក​បំផ្ទុះ​គ្រាប់​បែក​នោះ​បាន​យក​សហគមន៍​ជនភាគតិច​នេះ​ជា​ទី​ដៅ​នៃ​ការវាយ​ប្រហារ​ឬ​បែបណា​ទេ។​

គ្មាន​នរណា​ម្នាក់​ទាមទារ​ការទទួល​ខុស​ត្រូវ​ដល់​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​គេ​បាន​សង្ស័យ​ជា​បន្ទាន់​ទៅ​លើ​ក្រុម​ជ្រុល​និយម​តាលីបង់​ប៉ាគីស្ថាន។

ក្រុម​នេះ​បាន​ធ្វើការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ​ដោយ​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​និង​ការ​វាយ​ប្រហារ​ភេរវកម្ម​ឯ​ទៀតៗ។​

សេចក្រី​ថ្លែងការណ៍​មួយ​របស់​លោក​ Ned Price អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.និយាយ​ថា​ ស.រ.អា.ថ្កោលទោស​«យ៉ាង​ខ្លាំង»ដល់​ការ​វាយ​ប្រហារ​នេះ​ នៅ​ក្នុង​ក្រុង Lahore ដោយ​ហៅ​វា​ថា​ជា​«សកម្មភាព​កំសាក​មួយ​នៅ​ក្នុង​អ្វី​ដែល​ជា​ឧទ្យាន​មួយ​មាន​ទស្សនីយភាព​ល្អ​និង​មាន​ភាព​ស្ងប់ស្ងៀម​ជា​យូរ​មក​ហើយ»។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ នៅ​ក្នុង​ក្រុង​ Islamabad ប្រជារាស្ត្រ​ប៉ាគីស្ថាន​ច្រើន​ពាន់​នាក់​បាន​ដើរ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​នៃ​រដ្ឋធានី​កាល​ពី​ថ្ងៃ​អាទិត្យ ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការប្រហារ​ជីវិត​ដោយ​ព្យួរ​ក​កាល​ពី​ខែ​មុន​ ចំពោះ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឃាត​អភិបាល​ខេត្ត​ម្នាក់។​

ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​បំផុត​ជា​ក្រុម​សកម្មជន​នៃ​គណបក្ស​ឥស្លាម​និយមបាន​ធ្វើការ​ប្រជុំ​ប្រឆាំង​នឹង​ការប្រហារ​ជីវិត​ឈ្មោះ​ Mumtaz Qadri ដែល​បាន​បាញ់​សម្លាប់​លោក SalmanTaseer អភិបាល​ខេត្ត​ Punjab កាល​ពី​ឆ្នាំ​២០១១​ព្រោះ​អ្នកនយោបាយ​ដែលត្រូវ​បាន​ធ្វើឃាត​នេះ​បាន​អំពាវនាវ​ឱ្យ​មាន​ការកែ​ទម្រង់​ច្បាប់​ឥស្លាម​របស់​ប្រទេស ​ប្រឆាំង​នឹង​ការ​ប្រមាថ​មើលងាយ​សាសនា៕

XS
SM
MD
LG