ពួកមន្រ្តីជប៉ុន និយាយថា មនុស្សយ៉ាងហោចណាស់ក៏២៧នាក់បានស្លាប់ ហើយ១០នាក់ទៀតកំ៊ពុងបាត់ខ្លួនបន្ទាប់ពីការបាក់ដីដែលបានកប់ផ្ទះរាប់សិបខ្នងនៅខាងក្រៅទីក្រុង Hiroshima ។
រូបភាពតាមទូរទស្សន៍នៅថ្ងៃពុធនេះ បានបង្ហាញពីពួកអ្នកស្រុកនិងកម្មករជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតតាមកំទិចបាក់បែកនិងផ្ទះ។
លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានបញ្ជារឲ្យទាហានរាប់រយនាក់ទៅកាន់តំបន់នោះដើម្បីជួយកិច្ចខំប្រឹងប្រែងជួយសង្គ្រោះ៕