ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការខ្វែង​គំនិត​គ្នា​លើ​ការ​ចោទ​ប្រកាន់​ឆ្លុះ​បញ្ចាំង​ពី​ការ​បែក​បាក់​ខាង​នយោបាយ​យ៉ាង​ជ្រៅ​ក្នុង​ចំណោម​ជនជាតិ​អាមេរិកាំង


ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក​ស្រី Nancy Pelosi ញញឹម​នៅ​ពេល​លោក​ស្រី​កាន់​ញញួរ​ឈើ​ នៅ​ពេល​រដ្ឋ​សភា​បោះ​ឆ្នោត​លើ​មាត្រា​ស្ដី​ពី​ការ​ចោទ​ប្រកាន់​ដក​តំណែង​លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ទី​១៨ ធ្នូ ២០១៩។

ការ​បោះឆ្នោត​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​ចោទ​ប្រកាន់​ដក​តំណែង​ប្រធានាធិបតី លោក ដូណាល់​ ត្រាំ កាល​ពី​ថ្ងៃពុធ បាន​បែក​បាក់​គ្នា​តាម​ជួរ​គណបក្ស​រៀងៗ​ខ្លួន ដែល​ឆ្លុះ​បញ្ចាំង​ពី​សាធារណៈ​ជន​អាមេរិកាំង​ដែល​បែក​បាក់​គ្នា​យ៉ាង​ជ្រាល​ជ្រៅ​លើ​ប្រធានាធិបតី​ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​ដំបូង។

ការ​ស្ទាប​ស្ទង់​មតិ​ថ្នាក់​ជាតិ​បង្ហាញ​ជាសាធារណៈ​នៅ​តែ​មាន​ការ​បែក​បាក់​គ្នា​លើ​ប្រធានបទ​នៃ​ការ​ចោទ​ប្រកាន់​លើ​ប្រធានាធិបតី ដោយ​បាន​ផ្លាស់ប្តូរ​បន្តិច​បន្តួច​ចាប់​តាំង​ពី​ដំណើរ​ការ​នេះ​បាន​ចាប់​ផ្តើម។ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​បណ្តាញ​ព័ត៌មាន NBC និង Wall Street Journal។

៤៨% នៃ​ចំនួន​អ្នក​ដែល​បាន​ចូល​រួម ការ​ស្ទង់​មតិ បាន​យល់​ស្រប​នឹង​ដំណើរ​ការ​ចោទ​ប្រកាន់​នេះ។ ចំណែក​ភាគរយ​ស្មើ​គ្នា​ប្រឆាំង​នឹង​ដំណើរ​នេះ។ តួលេខ​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​វាយ​តម្លៃ​ទៅ​លើ​ប្រធានាធិបតី​ ដែល​មាន​ការ​ប្រែ​ប្រួល​តិច​តួច​ដែរ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​កាន់​តំណែង​ដំបូង​របស់​លោក។

សម្រាប់​អ្នក​រិះ​គន់​និង​អ្នក​គាំទ្រ​ដ៏​ធំ​បំផុត​របស់​ប្រធានាធិបតី ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​ពី​ទស្សនៈ​របស់​ពួក​គេ​ជា​សាធារណៈ​នៅ​ខាង​ក្រៅ​សភា​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ចោទ​ប្រកាន់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG