ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អ្នក​មុជ​ទឹក​ព្យាយាម​ស្វែងរក​​ប្រអប់​​ទិន្នន័យ​​ហោះហើរ​​​យន្តហោះ​​ក្រុមហ៊ុន​​AirAsia


មេបញ្ជាការ​យោធា​ឥណ្ឌូនេស៊ី​លោកឧត្តមសេនីយ៍​ Moeldoko (ខាងឆ្វេង)​ និយាយ​ទៅ​កាន់​ក្រុម​អ្នកមុជ​ទឹក​នៅ​លើ​នាវា​ KRI Banda Aceh នៅ​ក្នុង​តំបន់​មួយ​ដែលគេ​បាន​រកឃើញ​កន្ទុយ​យន្តហោះ​ក្រុមហ៊ុន​ AirAsia។

អាជ្ញាធរ​ឥណ្ឌូនេស៊ី​កំពុងបង្កើន​ការ​ប្រឹងប្រែង​លើក​យកកន្ទុយ​យន្តហោះ​ជើងយន្ត​ហោះ AirAsia ​Flight 8501​ដែលបានធ្លាក់​នៅ​ក្នុង​សមុទ្រជ្វាកាល​ពីថ្ងៃទី២៨​ខែធ្នូ។​ ក្រុម​អ្នក​ជំនាញ​មុជ​ទឹក​នៃ​កងទ័ពឥណ្ឌូនេស៊ី​បានព្យាយាម​មុជចូល​ទឹក​ដែល​មាន​ចរន្តយ៉ាងខ្លាំង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ដើម្បីស្វែង​រក​តួយន្តហោះដើម្បីយក​ទិន្នន័យ​សំឡេង​ និង​ទិន្នន័យការ​ហោះហើរ ​ដែល​អាច​បង្ហាញ​ហេតុ​បង្គ​ឲ្យ​យន្តហោះនោះ​ធ្លាក់។​

កន្ទុយ​យន្តហោះ​ត្រូវ​គេរកឃើញ​កាលពីថ្ងៃពុធ​ នៅបាត​សមុទ្រចម្ងាយ​ប្រហែល​៣០គ.ម.​ពីកន្លែង​ដែល​គេទទួល​បានព័ត៌មាន​ចុងក្រោយ​ពីយន្តហោះ ​ហើយ​កន្ទុយ​នោះ​ស្ថិត​នៅ​ជម្រៅ២៨​ទៅ៣២​ម៉ែត្រ​ក្នុងបាត​សមុទ្រ។​

ទិន្នន័យ​នៅកន្ទុយ​យន្តហោះអាច​ផ្តល់ព័ត៌មាន​សំខាន់​អំពីការ​ហោះហើរ​របស់​យន្តហោះ​។ ​ជើងយន្តហោះ​ AirAsia Flight 8501​ បាន​បាត់ពី​ប្រព័ន្ធរ៉ាដានៅ​ភាគខាងជើង​សមុទ្រជ្វា។​ គ្មាន​អ្នកណាម្នាក់​នៅ​រស់ទេ​ក្នុង​ចំណោម​មនុស្ស​១៦២​នាក់​នៅក្នុង​យន្តហោះនោះ។​ សាកសព​មិនដល់៤០​នាក់​ត្រូវ​បានរក​ឃើញ​រហូត​មកដល់ពេល​នេះ។ អាជ្ញាធរ​សង្ឃឹមថា ​នឹង​រកឃើញ​សាកសព​ទាំងអស់​ដែល​នៅសេស​សល់៕

XS
SM
MD
LG