ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះ​ជាតិ​ឯ​នាយ​សមុទ្រ​ព្យាយាម​បង្រួប​បង្រួម ដោយ​ធ្វើ​សន្និបាត​នៅ​រដ្ឋកាលីហ្វ័រញ៉ា


រូបឯកសារ៖ លោក អ៊ុង រិទ្ធី (ស្តាំ) ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិក និង​លោក ​ជា គឹមលី អនុប្រធាន​ថ្លែង​នៅ​ក្នុង​ពិធី​ជ្រើសរើស​តែងតាំង​លោក អ៊ុង រិទ្ធី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ២០១៦ មុន​ពេល​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក។ (រូបថត៖ ផ្តល់ឲ្យ)
រូបឯកសារ៖ លោក អ៊ុង រិទ្ធី (ស្តាំ) ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​អាមេរិក និង​លោក ​ជា គឹមលី អនុប្រធាន​ថ្លែង​នៅ​ក្នុង​ពិធី​ជ្រើសរើស​តែងតាំង​លោក អ៊ុង រិទ្ធី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ២០១៦ មុន​ពេល​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក។ (រូបថត៖ ផ្តល់ឲ្យ)

«អញ្ចឹង​ហើយ​បានជា​គ្រប់សាខា​ទាំងអស់​យល់ព្រម​ធ្វើការ​គាំទ្រ​ ហើយក៏​យើង​បង្កើត មហាសន្និបាត​ថ្ងៃទី​១២ នេះ‍»។

ក្រុមមន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅឯ​នាយសមុទ្រ ​គ្រោងនឹង​ជួបប្រជុំគ្នា​ក្នុង​មហា សន្និបាត​១ថ្ងៃ​នៅថ្ងៃ​សៅរ៍នេះ ​ដើម្បី​ដាក់​បញ្ចូល​គ្នា​ជាផ្លូវការ​និងបង្កើត​ជារចនា​សម្ព័ន្ធ​មួយ ​មុនពេល​បោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខ​ ទោះជា​គេមើល​ឃើញពី​ក្តីសង្ឃឹម​តិច តួច​ដែលថា​គណបក្ស​នេះ ​អាចរស់​ឡើងវិញ​និងអាច​ចូលរួម​ក្នុងការ​បោះឆ្នោត​ខាង​មុខ។

ក្រុម​តំណាង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងតិច​៤០០នាក់​ មកពី​ប្រទេស​ជាច្រើន រួមទាំង​សហរដ្ឋអាមេរិក​ កាណាដា​ អូស្ត្រាលី​ បារាំង​ អាល្លឺម៉ង់ ​ជាដើម​គ្រោងនឹង​ជួប ប្រជុំគ្នា​ដើម្បី​ប្រារព្វ​ធ្វើសន្និបាត​នៅថ្ងៃសៅរ៍​នេះ​ក្នុងទីក្រុង​ឡុងប៊ិច ​រដ្ឋកាលី​ហ្វ័រញ៉ា ជាលើក​ដំបូង​ ដើម្បី​បញ្ចូលគ្នា​ឲ្យទៅ​ជាសាខា​តែមួយ​នៃ​គណបក្ស ​ទោះជា​គណបក្ស នេះ​ត្រូវអាជ្ញាធរ​គណបក្ស​គ្រប់គ្រង​ប្រទេស​ របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រំលាយ​កាលពី​ឆ្នាំទៅ​ ដែលធ្វើ​ឲ្យមាន​ប្រតិកម្ម​ជាអន្តរជាតិ​ក្តី។

តំណាង​សាខា​និង​អ្នកគាំទ្រ​ មកពី​តាម​បណ្តា​រដ្ឋនានា​ក្នុងប្រទេស​អាមេរិក ​និង​ប្រទេស នានា​ដែលជា​មន្ត្រីមក​ពីគណបក្ស​សង្គ្រោះជាតិ​ទ្វីប​អាមេរិក​ខាងជើង​ CNRP NA ហើយនឹង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ប្រចាំប្រទេស​អាមេរិក ​CNRP USA ​ដែល​បាន បង្កើត​ជា​សាខា​គណបក្ស​សង្គ្រោះជាតិ​ទ្វីបអាមេរិក​តែមួយ​ហៅថា​ CNRPA​ តាម គោល​ការណ៍​នៃការ​ដាក់បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង ​គណបក្ស​សិទ្ធិមនុស្ស គ្រោងនឹង​ចូលរួម​ក្នុងមហា​សន្និបាត​ទី១ ​រយៈមួយ​ថ្ងៃ ​ហើយនឹង​ប្រកាស​ពីការ​រួបរួម គ្នានេះ​ជាផ្លូវការ។​ ក្រុម​មេដឹកនាំ ​មាន​អតីត​មេដឹកនាំ​គណបក្ស ​និងមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន ​ក៏គ្រោងនឹង​ចូលរួម​ដែរ។

លោក​ វាសនា ចាន់​ ប្រធាន​សាខា​មួយ​នៃ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ក្រុង​ឡុងប៊ិច បានប្រាប់ ​VOA ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ នេះជា​ពេលវេលា​ត្រឹមត្រូវ ​ដើម្បី​ប្រារព្វ​ធ្វើ​មហាសន្និបាត​ដាក់បញ្ចូល​គ្នា​ដើម្បី​ធ្វើកិច្ចការ​ឲ្យមាន​ភាព​រលូន​ទៅតាម​អ្វី ដែល​ថ្នាក់ដឹកនាំ​គណបក្ស​បាន​សម្រេច​ជាគោល​ការណ៍​ដាក់បញ្ចូល​គ្នាតាំងពី​បង្កើត គណបក្ស​សង្គ្រោះជាតិ​ដំបូង។

«អញ្ចឹង​ហើយ​បានជា​គ្រប់សាខា​ទាំងអស់​យល់ព្រម​ធ្វើការ​គាំទ្រ​ ហើយក៏​យើង​បង្កើត មហាសន្និបាត​ថ្ងៃទី​១២ នេះ‍»។

លោកបាន​បន្ថែមថា​សន្និបាតនេះ​ក៏នឹង​បង្ហាញ​ពីកម្លាំង​សាមគ្គីគ្នា​ផងដែរ​ទោះបី​ជានៅ ក្នុងប្រទេស​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី។

«គឺបង្ហាញ​ទៅ​មហាជន​ឬមួយ​ប្រជាជន​ដែលគាត់​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ​គាត់ គិតថា ​នេះគឺ​ជាភាពរឹងមាំ​មួយ​ដែល​គណបក្ស​សង្គ្រោះជាតិ​នៅតែ​រស់រវើក​ធ្វើឲ្យ​កូន ខ្មែរយល់ថា​គណបក្ស​សង្គ្រោះ​ជាតិ អ្នកដឹកនាំ​ក្តីគឺមិន​មែន​ព្រងើយក​ន្តើយទេគឺ ​ថាគិតគូពី​វាសនា​ប្រទេសជាតិ​យើងរហូត​ចង់ឲ្យ​មានការ​ផ្លាស់ប្តូរ‍»។

អ្នកស្រី ​ចាណេត សេង​ (Janet Seng) ​គឺប្រធាន​ចលនាស្ត្រី​នៃគណបក្ស​សង្គ្រោះ​ជាតិ ស.រ.អា ​មកពីក្រុង ​ហ្វីឡាឌែលហ៊្វីយ៉ា​ រដ្ឋ ​ភេនស៊ីលវីនៀ ​(PA) ​បានថ្លែង​ថា​មហា សន្និបាត​ នេះជា​រឿងសំខាន់​សម្រាប់​បង្ហាញ​ឲ្យពលរដ្ឋ​ និងអ្នក​គាំទ្រ​បានដឹង​ថា គណបក្ស​សង្គ្រោះជាតិ​មានការ​រួបរួមគ្នា​និង ​មានភាព​រឹងមាំ។

«អញ្ចឹង​មហាសន្និបាត​នេះវា​សំខាន់​ណាស់ ​ជារូបភាព​មួយបង្ហាញ​ជាកម្លាំង​ឲ្យពួក​គាត់​មានក្តី​សង្ឃឹម ​ឲ្យពួក​គាត់​ក្រោកឈរ​បើសិនជា​លោកប្រធាន​សម រង្ស៊ីក្តី ​លោក ​ប្រធាន​កឹម សុខា​ក្តីដូចថា​គាត់ផ្តល់​សញ្ញា​យ៉ាងម៉េច​ នេះជា​ផ្លូវមួយ​លើកទឹក​ចិត្តឲ្យ​គាត់ ធ្វើតាម‍»។

អ្នកស្រី​ ចាណេត​ បានលើក​ឧទាហរណ៍​មួយ​បញ្ជាក់​ទាក់ទង​នឹង ​ការបោះ​ឆ្នោត​នៅ ថ្ងៃទី២៩ ​ខែកក្កដា ​ឆ្នាំ​ ២០១៨ ​នេះ ​ពលរដ្ឋ​មិនត្រូវ​ទៅ​បោះឆ្នោត​ទេ ​អញ្ចឹង​ពលរដ្ឋ​ត្រូវ ធ្វើតាម​ ហើយដឹង​ថាមាន​មេដឹកនាំ។ ​

ទោះជា​យ៉ាងណា​ក៏មាន​ក្រុមមួយ​ ដែល​ប្រកាសថា​ជាអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​ ឬ ​CNRP USA ​បានប្រកាស​ជាសាធារណៈថា​ពួកគេ​មិន ដែលបាន​បញ្ចូលគ្នា​ជាមួយនឹង​ក្រុម​គណបក្ស​សង្គ្រោះជាតិ​ទ្វីបអាមេរិក​ទេ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយចុះ​ថ្ងៃទី១០​ ខែឧសភា ​បាន​បញ្ជាក់​ថា៖

«ក្រុមគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋអាមេរិក ​CNRP-USA ​មិនពាក់ព័ន្ធ​នឹង ក្រុម ​CNRP A ​និងកម្មវិធី​សមាជ​ទី១​របស់​ពួកគេ​នៅថ្ងៃទី១២​ខែឧសភា​ឆ្នាំ​២០១៨ ​នោះ​ឡើយ។​ CNRP A ​គ្រាន់តែ​បំប្លែង​ខ្លួនពី​ចលនា​ សង្គ្រោះជាតិ ​CNRM ​និង​សមាជទី​១ របស់​ពួកគេ​នេះ​ គឺជា​សកម្មភាព​អាណាធិបតេយ្យ​មួយទៀត​ដើម្បីបំភ័ន្ធ​សាធារណជន ឲ្យវង្វេង​និង​បំបែក​បំបាក់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅក្រៅប្រទេស តែ​ប៉ុណ្ណោះ‍»។

ទោះជា​យ៉ាងណា ​លោក​ អ៊ុង រិទ្ធី​ ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ អាមេរិក​ CNRP-USA ​និង​បច្ចុប្បន្ន​ជាប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​ទ្វីប​អាមេរិក បានថ្លែង​បន្ទតាម​មន្ត្រី​របស់​គណបក្ស​ឯទៀតថា​មហា​សន្និបាត​នេះគឺ​ជាការ​បង្ហាញ​អំពី ការរួមរួម ​ដែល​លោក​ចាត់ទុក​ថា ​ជារឿង​ចាំបាច់​ ដើម្បី​ពង្រឹង​គោលជំហរ​គណបក្ស កុំឲ្យមាន​ការភ័យ​ខ្លាច​ កុំបែក​បាក់​ និងកុំឲ្យមាន​ការទោរ​ទន់​ទៅតាម​មនោគមន៍​វិជ្ជា របស់ដៃគូ​ប្រជែង​ ក្រៅពី​អំពាវនាវ​បន្ថែមឲ្យ​មានការ​រួបរួម​ក្នុងចំណោម​អ្នក​ប្រជាធិប តេយ្យ។

«បើសិន​ជាយើង​ដាក់ប្រទេសជាតិ​ជាធំ ​យើងមាន​ភក្តីភាព​ចំពោះជាតិ ​យើងគួរ​តែធ្វើការ រួបរួមគ្នា ​ហើយឈប់​វាយប្រហារ​គ្នា ​ឈប់​បង្អាប់​គ្នា​ជាពិសេស​អ្នកដែល​ សេ្នហា​ជាតិ​ដូច គ្នា ​ហើយ​ជាពិសេស​អ្នកដែល​ស្រឡាញ់​សង្គ្រោះជាតិ​ដូចគ្នា។​ ធ្វើការរួមគ្នា​គឺយើង​អាច នាំមកនូវ​ភាព​ជោគជ័យ​ចំពោះជាតិ​ចំពោះ​មាតុប្រទេស​របស់យើង​ ហើយធ្វើ​ការរួមគ្នា យើងអាច​រុញច្រាន​យន្តការ​នយោបាយ​នៃការផ្លាស់ប្តូរ​ទៅតាម​ការអភិវឌ្ឍន៍​វិជ្ជមាន របស់យើង ​តាមទិស​ដៅ​អហិង្សា​ មិនយក​ខ្មែរណា​ជាសត្រូវ‍»។

ក្រុមអ្នក​គាំទ្រ​នៅឯនាយ​សមុទ្រ​ដែលគិត​ពីប្រទេស​កំណើត​ ត្រូវគេដឹង​ថាជា​ប្រភព ហិរញ្ញ​វត្ថុ​ សំខាន់​សម្រាប់​គណបក្ស​ជំទាស់​ ដែល​លោក​ អ៊ុង រិទ្ធី ​អះអាងថា​មហា សន្និបាត​នៅថ្ងៃ​សៅរ៍នេះ​ បាន​ទទួលការ​ជូនដំណឹង​បន្តបន្ទាប់​ពីប្រធាន​សាខា​សឹង ទាំងអស់​ថានឹង​មកចូលរួម​ដើម្បីប្រកាស​ពីសាខា​គណបក្ស​សង្គ្រោះជាតិ​តែមួយ​នៅ ឯនាយ​សមុទ្រ​ដូចមាន​ការគ្រោង​ទុករបស់​គណបក្ស។

សហគមន៍​អន្តរជាតិ​ បានដាក់​ការកៀប​សង្កត់ខ្លាំង​ទៅលើ​គណបក្ស​គ្រប់គ្រង​ប្រទេស​ក្រោយពេល​មានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពីថ្ងៃ​ទី១៦ ​ខែវិច្ឆិកា​ឆ្នាំ ២០១៧ ​និង ​ចាប់​ប្រធាន​គណបក្សនេះ​គឺលោក ​កឹម សុខា ​ដាក់គុក​ពីបទ​ចោទ​ប្រកាន់ ថាមាន​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស ​ហើយនឹង​ដកសិទ្ធិ នយោបាយ​ដល់​មន្ត្រី​ជាន់ខ្ពស់ ​និងចាប់​ឃុំខ្លួន​មន្ត្រី​គណបក្ស​ជំទាស់​ជាច្រើន​នោះ។ សហគមន៍​អន្តរជាតិ​ដូចជា​ស.រ.អា ​សហភាព​អឺរ៉ុប​ និង​ប្រទេស​លោកខាង​លិចមួយ ចំនួន​ទៀត​ បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ការ​នាំចូល​ទំនិញ​ដោយ​រួច​ពន្ធ​ពី​កម្ពុជា​ ការ​កាត់​ជំនួយ​មួយ​ចំនួន ​ការ​ព្រមាន​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ ​និង​ការ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​បុគ្គល​មួយ​ចំនួន​ក្នុង​រដ្ឋាភិបាល​និង​គ្រួសារ ​ដែលគេ​រក​ឃើញ​ថា​ជាអ្នក​បំផ្លាញ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG