ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​ Rohingya ធ្វើ​ដំណើរ​តាមទូក​រាប់រយ​នាក់​បាន​មក​ដល់​ឥណ្ឌូនេស៊ី


ស្រ្តី​ និង​កុមារ​ Rohingya ដែល​ទូក​របស់​ពួកគេ​បាន​មក​ដល់​កោះ​Sumatra បាន​ឡើង​រថយន្ត​យោធា​ទៅ​កាន់​ជំរុំ​បណ្តោះ​អាសន្ន​នៅ​Seunuddo ខេត្ត Aceh។

កាណូតដែលមាន​ដឹក​សមាជិក​ជិត៥០០នាក់​នៃ​ក្រុម​ជន​អំបូរភាគ​តិច​ Rohingya កាន់សាសនា​អ៊ីស្លាម ដែល​បាន​ត្រូវ​ធ្វើ​ទុក្ខបុកម្នេញ​យូរ​មក​ហើយនៅក្នុង​ប្រទេស​ភូមា​បានបើកទៅ​ដល់​ច្រាំង​សមុទ្រ​នា​ប៉ែក​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ ហើយ។​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​និយាយ​ថា ពួក​បុរស ស្ត្រី ​និង​កុមារ​ទាំង​នេះ​បាន​ឡើង​គោក​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ខេត្ត Aceh ខាង​ជើង។​

ក្រុម​មន្ត្រី​បាន​និយាយថាភាគ​ច្រើននៃពួក​ជន​ដែល​បានជិះ​ក្នុង​នាវា​ទាំង​នោះ​ជា​ពួក​ជន​អំបូរ​ Rohingya មក​ពី​ប្រទេស​ភូមា ក៏​ប៉ុន្តែ​មាន​ជន​ខ្លះ​មក​ពី​ប្រទេស​បង់ក្លាដែល​ផង​ដែរ។

ពួក​ជន​ទេសន្តប្រវេសន៍ទាំង​នេះ​បាននិយាយ​ថា​ មាន​នាវា​យ៉ាង​តិច​ណាស់​៤​គ្រឿង​បាន​ចាកចេញ​ពី​រដ្ឋ Rakhine ដែល​មាន​ចលាចល​នៃប្រទេស​ភូមា​កាល​ពី​សប្តាហ៍​មុន។

បើតាម​ពួក​ជន​ទេសន្តប្រវេសន៍​ថា​ នាវា​ទាំងនោះ​បានចាកចេញ​ពី​ប្រទេស​ភូមា​កាលពី​អាទិត្យ​មុន​ដើម្បី​គេច​ចេញពី​ជម្លោះ​នៅ​ក្នុងប្រទេសនោះ។ ជន​ជា​ច្រើន​នាក់បាន​ថ្លែង​ថា​ មានការផ្គត់ផ្គង់​បន្តិច​បន្តួច​នៅ​លើ​នាវា​ទាំង​នោះ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្សច្រើន​នាក់​មាន​ការ​ស្រេកឃ្លាន។​

ក្រុម​ជន​អំបូរ​ Rohingya ដែល​ភាគ​ច្រើន​ជាអ្នកគោរពសាសនា​អ៊ីស្លាម​បាន​ត្រូវ​បដិសេធ​មិន​ឲ្យ​មាន​ឋានៈជា​ពលរដ្ឋ ហើយ​មិន​ឲ្យ​មាន​សិទ្ធិ​ជា​មូលដ្ឋាន​ឯ​ទៀតៗ​ក្នុង​ប្រទេស​ភូមា​ទេ។​ ពួក​ជន​ទាំងនេះ​បាន​រង​គ្រោះដោយសារ​អំពើ​ហិង្សា​ជា​ច្រើន​ប្រព្រឹត្ត​ដោយ​ហ្វូង​មនុស្ស​កាន់​ព្រះ​ពុទ្ធ​សាសនា​ជ្រុលនិយម​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ៕

XS
SM
MD
LG