ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការព្យាយាម​របស់​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​ដណ្តើម​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​អាមេរិក​ ទំនង​មិន​បាន​សម្រេច


រូបឯកសារ៖ វិមានសភា​​នៃ​​សហរដ្ឋ​អាមេរិក​ ដែល​មានទីតាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ វិមានសភា​​នៃ​​សហរដ្ឋ​អាមេរិក​ ដែល​មានទីតាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន ​AP រាយការណ៍​ថា​ គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អស់​សង្ឃឹមកាន់​តែ​ច្រើន​ ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​ព្រឹទ្ធសភា​ភាគ​ច្រើន​ដើម្បីគ្រប់គ្រង​នោះ។​ គណបក្ស​សាធារណរដ្ឋ ​ទំនង​បាន​យក​ជ័យជម្នះ​លើគូប្រជែងរបស់​ខ្លួន ដើម្បី​រក្សា​សំឡេង​ភាគ​ច្រើន​របស់​ខ្លួនក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​អាមេរិក។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​នៅ​ពេល​នេះ​ មិន​ទាន់​មាន​លទ្ធផល​ចុងក្រោយ​ ដែល​អាច​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ ​ប្រកាស​ពី​ជ័យជម្នះ​នៅ​ឡើយទេ។​

លទ្ធផល​ថ្មីៗ​បំផុតបង្ហាញ​ថា ក្នុង​រដ្ឋ Michigan​ គណបក្ស​ប្រជាធិបតេយ្យ​ បានជៀស​ផុត​ពី​ការ​បាត់បង់​អាសនៈ​ព្រឹទ្ធសភា​របស់​ខ្លួន​ ដោយ​សមាជិក​ព្រឹទ្ធសភា​លោក Gary Peters​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ឈ្នះ​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​ទៅ​លើ​គូប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក John James។ ប៉ុន្តែក្នុង​រដ្ឋ Maine ​វិញ គណបក្ស​សាធារណរដ្ឋ​ បាន​រក្សា​អាសនៈ​ព្រឹទ្ធសភា​របស់​ខ្លួន ដែល​កាន់​កាប់​ដោយ​សមាជិក​ព្រឹទ្ធសភាលោកស្រី Susan Collins និង​កាន់កាប់អាសនៈ​សំខាន់​ផ្សេងៗ​ទៀតក្នុង​រដ្ឋ​ជា​ច្រើនទូទំាង​ប្រទេស។​

ប្រធាន​ព្រឹទ្ធសភា​អាមេរិក​លោក​ Mitch McConnell ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​ជាមេដឹកនាំ​សំឡេង​ភាគ​ច្រើនក្នុង​ព្រឹទ្ធសភា​ផង​នោះ បាន​លើក​ឡើង​ថា​ យុទ្ធនាការឃោសនា​របស់​លោកប្រធានាធិបតី Donald Trump​ បាន​ជួយ​ដល់បេក្ខជនរបស់​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​លោក​ថា​ នៅ​ពេល​នេះ​ មន្ត្រី​បោះឆ្នោត​ជា​ច្រើន​ កំពុង​បន្តរាប់​សន្លឹក​ឆ្នោត​នៅ​ឡើយ។ ការ​ប្រកួត​ដណ្តើម​អាសនៈ​ព្រឹទ្ធសភា​សំខាន់ៗ​ក្នុង​បណ្តា​រដ្ឋមួយ​ចំនួន​ដូច​ជារដ្ឋ​ North Carolina រដ្ឋ​ Alaska និង​ Georgia នៅមិន​ទាន់​ចប់​នៅ​ឡើយទេ។​

ខណៈ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ដណ្តើម​បាន​អាសនៈ​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Colorado និង Arizona ពួក​គេទំនង​បាន​ចាញ់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​រដ្ឋ Alabama ហើយបេក្ខជន​គណបក្ស​សាធារណដ្ឋ​ ទំនងជា​នឹង​រក្សា​អាសនៈ​របស់​ពួក​គេ​នៅ​ក្នុង​រដ្ឋ South Carolina, Iowa, Texas, Kansas, Montana និង Maine៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG