ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ប្រជែងគ្នា​នៅ​ថ្ងៃបោះឆ្នោត​នៅ​ថ្ងៃអង្គារ​នេះ ដើម្បី​បាន​គ្រប់គ្រង​ព្រឹទ្ធសភា


រូបឯកសារ៖ អ្នកបោះឆ្នោតម្នាក់ ទម្លាក់​សន្លឹកឆ្នោត​ដែល​បោះ​មុន​ថ្ងៃកំណត់​ទៅក្នុង​ប្រអប់​បោះឆ្នោត កាលពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ការ​គ្រប់គ្រង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ហើយ​ភាគ​ច្រើន​នៃ​ភាព​ជោគជ័យ ឬ​ក៏​បរាជ័យ​នៃ​គោល​នយោបាយ​របស់​ប្រធានាធិបតី​នៅ​អាណត្តិ​បន្ទាប់​នេះ គឺ​អាស្រ័យ​លើ​ការ​បោះឆ្នោត​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស ដែល​ការ​ស្ទង់​មតិ​បង្ហាញ​ថា មាន​ភាព​តានតឹង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ។

ក្នុង​ចំណោម​អាសន:​ព្រឹទ្ធសភា​ចំនួន ៣៥ ដែល​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ អាសនៈចំនួន ៧ ត្រូវ​បាន​ព្រឹត្តិប័ត្រ Cook Political Report ចាត់ទុក​ថា​ជា​អាសនៈ ដែល​មាន​ការ​ប្រជែង​ប្រកៀកប្រកិត​ខ្លាំង​បំផុត​រវាង​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ។

គណបក្ស​ប្រជាធិបតេយ្យ​ ត្រូវការ​ឈ្នះ​អាសនៈ​ព្រឹទ្ធសភា ៣ បន្ថែម​ទៀត ប្រសិនបើ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាប់​ឆ្នោត ឬ​ក៏​គណបក្ស​នេះ​ ត្រូវការ​ឈ្នះ ៤ អាសនៈព្រឹទ្ធសភា​បន្ថែម​ទៀត ប្រសិនបើ​លោក​ប្រធានាធិបតី Donald Trump ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ ដោយ​ហេតុ​ថា ប្រសិនបើ​ព្រឹទ្ធសភា​មាន​សំឡេង ៥០ ទល់​នឹង ៥០ នោះ​ អនុ​ប្រធានាធិបតី​ គឺ​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​អ្នក​បំបែក​ភាព​ជាប់​គាំង​នៃ​ការ​សម្រេច​លើ​សំណើ​ច្បាប់​ណា​មួយ​របស់​ព្រឹទ្ធសភា​បាន។

សព្វ​ថ្ងៃ​នេះ ​ព្រឹទ្ធសភា​ គឺ​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ ដោយ​មាន​សំឡេង ៥៣ ទល់​នឹង ៤៧ ប៉ុន្តែ​នេះ​ជា​ឆ្នាំ​ដ៏​លំបាក​មួយ [សម្រាប់​គណបក្ស​សាធារណរដ្ឋ] ព្រោះ​អាសនៈ​របស់​គណបក្ស​នេះ​ នៅ​ព្រឹទ្ធសភា​ជា​ច្រើន​បើ​ប្រៀបធៀប​នឹង​អាសនៈ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG