ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា អាច​ដណ្ដើម​គ្រប់គ្រង​ព្រឹទ្ធសភា​មក​វិញ


រូបឯកសារ៖ កំពូល​អាគារ​វិមាន​សភា​សហរដ្ឋអាមេរិក នៅពីក្រោយ​ដងទង់ជាតិសហរដ្ឋអាមេរិកនៅក្នុង​​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០។
រូបឯកសារ៖ កំពូល​អាគារ​វិមាន​សភា​សហរដ្ឋអាមេរិក នៅពីក្រោយ​ដងទង់ជាតិសហរដ្ឋអាមេរិកនៅក្នុង​​រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០។

គណបក្ស​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​ឈ្នះ​ឲ្យ​បាន​អាសនៈ​ព្រឹទ្ធសភា​ចំនួន​ពី ៣ ទៅ ៤ អាសនៈ ដើម្បី​ឲ្យ​ខ្លួន​មាន​ប្រៀប​ជាង​គណបក្ស​សាធារណរដ្ឋ។

ដោយ​មាន​រយៈពេល​មិន​ដល់ ៤ ខែ​ផង មុន​នឹង​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក កាន់តែ​មាន​ជំនឿ​ជឿជាក់​ថា ពួកគេ​អាច​ឈ្នះ​អាសនៈ​មួយ​ចំនួន ​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ដណ្ដើម​គ្រប់គ្រង​ព្រឹទ្ធសភា​មក​វិញ។

លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​មិន​ទាន់​ទទួល​បាន​ការ​តែងតាំង​ជា​ផ្លូវការ​នៅ​ឡើយ បាន​នាំ​មុន​លោក​ប្រធានាធិបតី Donald Trump នៅ​ទូទាំង​ប្រទេស ដោយ​ការ​ស្ទង់​មតិ​ជា​មធ្យម​របស់​ក្រុមហ៊ុន RealClearPolitics ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា លោក Biden បាន​នាំ​មុខ​លោក Trump ចំនួន ៨%។

នៅ​ពេល​បច្ចុប្បន្ន​នេះ គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​អាសនៈ​ព្រឹទ្ធសភា​ចំនួន ២៣ ក្នុង​ចំណោម​អាសនៈ​ព្រឹទ្ធសភា​ចំនួន ៣៥ ដែល​នឹង​ត្រូវ​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ប៉ុន្តែ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ នឹង​សម្រេច​ឲ្យ​ឃើញ​អំពី​តុល្យភាព​អំណាច។

គណបក្ស​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​ឈ្នះ​ឲ្យ​បាន​អាសនៈ​ព្រឹទ្ធសភា​ចំនួន​ពី ៣ ទៅ ៤ អាសនៈ ដើម្បី​ឲ្យ​ខ្លួន​មាន​ប្រៀប​ជាង​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG