ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឌឺដង​គ្នា មុន​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ New Hampshire


Democratic presidential candidates from left, Sen. Bernie Sanders, I-Vt., former Vice President Joe Biden and Sen. Elizabeth Warren, D-Mass., stand on stage Friday, Feb. 7, 2020, before the start of a Democratic presidential primary debate hosted by…
Democratic presidential candidates from left, Sen. Bernie Sanders, I-Vt., former Vice President Joe Biden and Sen. Elizabeth Warren, D-Mass., stand on stage Friday, Feb. 7, 2020, before the start of a Democratic presidential primary debate hosted by…

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ឌឺដង​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​រយៈពេល​ពីរ​ថ្ងៃ​មុន​ការ​បោះឆ្នោត​បឋម​ដ៏​សំខាន់​នៅ​រដ្ឋ New Hampshire ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស។ ពួកគេ​ព្យាយាម​និយាយ​បន្ដុះបង្អាប់​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​ទទួល​បាន​ការ​ជ្រើសតាំង​ពី​គណបក្ស​សម្រាប់​ប្រកួតប្រជែង​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​វិច្ឆិកា​ខាង​មុខ​នេះ។

ទាំង​អតីត​ប្រធានាធិបតី លោក Joe Biden និង​អតីត​អភិបាល​ក្រុង South Bend ​រដ្ឋ Indiana លោក Pete Buttigieg បាន​អះអាង​ក្នុង​កម្មវិធី «This Week» របស់​ទូរទស្សន៍ ABC News ថា ការ​ប្រជែង​ជាមួយ​នឹង​លោក ត្រាំ ​នឹង​កាន់​តែ​ពិបាក​នឹង​យក​ឈ្នះ​បាន ប្រសិន​បើ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Vermont ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយសារ​តែ​លោក​បាន​ប្រកាស​ខ្លួន​ឯង​ថា​ជា​អ្នក​សង្គមនិយម​ប្រជាធិបតេយ្យ។ ​

ការ​ស្ទង់មតិ​រាល់​ថ្ងៃ​នៅ​ក្នុង​រដ្ឋ New Hampshire នេះ​បាន​បង្ហាញ​ថា លោក Sanders បាន​នាំ​មុខ​លោក Buttigieg លោក Biden ​អ្នកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Massachusetts និង​អ្នកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភានៃ​រដ្ឋ Minnesota។

ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ New Hampshire នៅ​ថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​បន្ទាប់​ពី​លោក Buttigieg បាន​នាំ​មុខ​លោក Sanders យ៉ាង​ប្រកៀកប្រកិត នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Iowa៕

XS
SM
MD
LG