ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន ​Buttigieg ​និង​ Sanders ​ទទួល​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​រដ្ឋ Iowa


បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជា​ធិបតេយ្យ​ លោក Joe Biden ថ្លែង​ជាមួយ​លោក ​Jill Biden​ នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​បឋម កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ២០២០ នៅរដ្ឋ​ Iowa។

លទ្ធផល​ចុង​ក្រោយ​ពី​ការ​បោះឆ្នោត​បឋម​ Causus ​ដ៏​ចម្រូង​ចម្រាស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​ Iowa ​ត្រូវ​បាន​គេ​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​អ្នក​ទទួល​បានការ​គាំទ្រច្រើន​ជាង​គេ​ពីរ​រូប​មាន​ចំនួន​ប្រតិភូ​ស្ទើរ​ស្មើ​គ្នា។

អតីត​អភិបាល​ក្រុង​ South Bend ​រដ្ឋ ​Indiana​ លោក​ Pete Buttigieg ​បាន​ឈ្នះ​ ២៦.២​ភាគរយ នៃ​ប្រតិភូដែល​នឹង​ចូលរួម​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​ Iowa​ ដែល​នេះ​មាន​២​សំឡេង​ច្រើន​ជាង​លោក ​Bernie Sanders​ សមាជិក​ព្រឹទ្ធសភា​ពី​រដ្ឋ​ Vermont ​ដែល​ទទួល​បាន​២៦.១​ភាគរយ។ ប៉ុន្តែ​លោក Sanders បាន​ទទួល​សំឡេង​សំឡេង​ឆ្នោត​សរុប​ច្រើន​ជាង​គេ។

សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​របស់​រដ្ឋ​ Iowa ​នឹង​កំណត់​ថា តើ​បេក្ខជន​និមួយៗ​នឹង​ទទួល​បាន​ប្រតិភូ​ប៉ុន្មាន​រូប​ក្នុង​ចំណោម​ប្រតិភូ​៤១​ ដែល​នឹង​ចូលរួម​សន្និបាត​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ។

សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Massachusetts ​អ្នកស្រី ​Elizabeth Warren ​បាន​ចំណាត់​ថ្នាក់​លេខ​៣ ហើយ​ថ្លែង​ថា​អ្នកស្រី​នឹង​«ផ្តោត​ទៅ​លើ​សកម្មភាព​យុទ្ធនាការបន្ត​ទៀត‍»។

អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ​Joe Biden បាន​ហៅការ​ជាប់​ចំណាត់​ថ្នាក់​លេខ​៤​ថា​ការ​បោះឆ្នោត​បឋម Caucus នៅ​រដ្ឋ ​Iowa ថា​ជា​ការ​«ខក​ចិត្ត​យ៉ាង​ខ្លាំង‍» ប៉ុន្តែ​ថា​លោក​នឹង​«មិន​ទៅ​ណា​ទេ‍»។

លោកស្រី​ Amy Klobuchar ​សមាជិក​ព្រឹទ្ធសភា​តំណាងរដ្ឋ Minnesota ​ជាប់​ចំណាត់​ថ្នាក់លេខ​៥​ពី​ក្រោយ​លោក Biden៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG