ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានា​ធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​អះ​អាង​ថា​លោក​ ត្រាំ ​ជា​ជន​ពុករលួយ


បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​ពេល​ជជែក​ដេញ​ដោល​នៅ​សាកល​វិទ្យាល័យ Loyola Marymount University នៅ​ទីក្រុង​ឡូសអែនជឺឡែស កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ២០១៩។

បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ដែល​នាំ​មុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​ ៧ រូប បាន​ចាប់​ផ្តើម​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​ខ្លាំង​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​ការ​វាយ​ប្រហារ​យ៉ាង​រហ័ស​ទៅ​លើ​ប្រធានាធិបតី​ដែល​រង​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​ចេញ​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ លោក​ ដូណាល់ ត្រាំ ដោយ​ហៅ​មេដឹកនាំ​រូប​នេះ​ថា​ជា​មេដឹក​នាំពុក​រលួយ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក។

អ្នក​ប្រកួត​ប្រជែង​ដែល​ស្វែង​រក​ការ​តែង​តាំង​ពី​គណបក្ស​ប្រជាធិបតេយ្យដើម្បី​ឡើង​ទៅ​ប្រកួត​ជាមួយ លោក ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ បាន​និយាយ​ថា ពួក​គេ​បាន​គាំទ្រ​ការ​អនុម័ត​របស់​សមាជិក​សភា ២៤ ម៉ោង​មុន​ពេល​ប្រកាស​បទ​ចោទ​ទាំងពី​រប្រឆាំង​លោក​ ត្រាំ គឺការ​រំលោភ​អំណាច​របស់​ប្រធានាធិបតី​ដើម្បី​ប្រយោជន៍​ដល់​នយោបាយ​ផ្ទាល់​ខ្លួន​និង​ការ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​សភា។

អតីត​អនុប្រធានាធិបតី លោក Joe Biden ដែល​ជា​បេក្ខជន​នាំមុខ​នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​តែង​តាំង​ជា​បេក្ខជន​របស់​គណបក្ស​នេះ បាននិយាយ​ថា៖​ «យើង​ត្រូវ​ស្តារ​ឡើង​វិញ​នូវ​ភាព​ស្មោះ​ត្រង់​របស់​ប្រធានា​ធិបតី‍»។

លោក Bernie Sanders នៃ​រដ្ឋ Vermont ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​និង​ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​បន្ទាប់​ពី​លោក Biden នៅ​ក្នុង​ការ​ស្ទង់​មតិ​នានា​នោះ ក៏​បាន​ហៅ​លោក ត្រាំ ថា​ជា«មនុស្ស​កុហក​ដែល​មិន​សម​ហេតុផល‍»​ដែល​បាន​«លក់​មនុស្ស​ដែល​ធ្វើការ​នៅ​ប្រទេស​នេះ‍»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG