ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​រដ្ឋមន្រ្តី​ការពារ​ជាតិ​ស.រ.អា៖ មន្ទីរ​បញ្ចកោណ​នឹង​ស្វែង​រក​អ្នក​ដែល​មាន​ការ​ទទួល​​ខុសត្រូវ​លើ​​សំណាក​រស់​បាក់តេរី Anthrax


លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា ​Ashton Carter ​បាន​មាន​ប្រសាសន៍​ថា​ មន្ទីរ​បញ្ចកោណ​នឹង​ស្វែង​រក​អ្នក​ដែល​មានទំនួល​ខុសត្រូវ​លើ​​សំណាក​រស់​បាក់តេរី Anthrax។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា ​Ashton Carter ​បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ស្វែង​រកអ្នក​ដែល​ទទួល​ខុសត្រូវ​ដល់​ការ​ដឹក​ជញ្ជូន​ដោយ​ភ័ន្ត​ច្រឡំ​នូវ​សំណាករស់នៃ​បាក់តេរី​ជំងឺ​ anthrax ​ដែល​បាន​ត្រូវ​បញ្ជូន​ដោយ​មន្ទីរ​ពិសោធន៍​មួយ​កន្លែង​នៃ​ក្រសួង​ការពារ​ជាតិ​ស.រ.អា។​

លោក​ Carter បាន​ពណ៌នាការ​ដឹក​ជញ្ជូន​នេះ​ថា​ជា​ «ឧប្បត្តិហេតុអកុសល» មួយនៅ​ពេល​លោក​និយាយ​នៅ​ក្នុង​ទស្សនកិច្ចមួយ​នៅ​ឯ​ទីបញ្ជាការ​ធំ​នៃ​កងទ័ព​ជើងទឹកវៀតណាមនៅ​ក្នុង​ក្រុង​កំពង់ផែ​ Hai Phong។​

លោក​បាន​និយាយ​ថា​ក្រសួង​ការពារ​ប្រទេស​ស.រ.អា​កំពុង​ធ្វើការដើម្បី​ដាក់​កំហិត​លើ​ផលវិបាកខាង​សុខភាព​សាធារណៈ​ និង​ធ្វើការ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា​ ការណ៍​នេះ​នឹងមិន​កើតមាន​ឡើងទៀត​ជា​ដាច់ខាត។​

ក្រុម​យោធា​ស.រ.អាបាន​និយាយ​កាលពី​ថ្ងៃ​សុក្រថា ការប្រគល់​ដោយ​ចៃដន្យនូវសំណាក់​បាក់តេរី​រស់​នៃជំងឺ anthrax មាន​ច្រើន​ជាង​ការគិត​ពី​ពេល​មុន។​

ក្រុមមន្ត្រី​បាននិយាយ​ថា​ សំណាក​បាក់តេរីរស់​នៃ​ជំងឺ​ anthrax ពី​មន្ទីរពិសោធន៍​យោធា​ស.រ.អា​មួយក្នុង​រដ្ឋ​ Utah បាន​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​មន្ទីរ​ពិសោធន៍​២៤​ក្នុង​រដ្ឋ​១១នៅ​សហរដ្ឋ​អាមេរិក​ និង​ទៅ​កាន់​ប្រទេស​ក្រៅ​ពីរ​ គឺប្រទេសកូរ៉េខាង​ត្បូង​ និងអូស្ត្រាលី។​

ក្រសួង​ការពារ​ប្រទេស​ស.រ.អា​បាន​បញ្ជាឲ្យ​មាន​ការ​ពិនិត្យ​សើរើ​ជា​ថ្មី​ដ៏ទូលំទូលាយ​មួយ​លើ​នីតិ​វិធី​របស់​មន្ទីរពិសោធន៍៕

XS
SM
MD
LG