ចំនួនមនុស្សស្លាប់ដោយសារការបាក់ដីដ៏ធំមួយកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុងមាត់សមុទ្រ Atami នៃប្រទេសជប៉ុន បានកើនឡើងដល់ចំនួនយ៉ាងហោចណាស់ក៏៧នាក់ដែរ។
បុគ្គលិកជួយសង្គ្រោះជាច្រើនកំពុងបន្តជីកកកាយកម្ទេចបាក់បែកដើម្បីស្វែងរកជនរងគ្រោះ។ មនុស្សយ៉ាងហោចណាស់ក៏២៧នាក់ដែរ ដែលនៅបាត់ខ្លួននៅឡើយ ថ្វីបើអាជ្ញាធរសង្ឃឹមថា មនុស្សខ្លះបានចាកចេញពីទីក្រុងនោះ ដោយសារតែមនុស្សភាគច្រើននៅក្នុងទីក្រុង Atami ជាអ្នកមកពីខាងក្រៅ ឬជួលផ្ទះនៅទីនោះសម្រាប់វិស្សមកាល។
ការបាក់ដីកាលពីសប្តាហ៍មុន បណ្តាលមកពីការធ្លាក់ភ្លៀងអស់ជាច្រើនថ្ងៃដែលពួកអ្នកព្យាករណ៍អាកាសធាតុថា មានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្រុង Atami ច្រើនជាងធម្មតានៅខែកក្កដាទាំងមូល។
ផ្ទះនិងអាគារចំនួន៣០០ខ្នងត្រូវបានបំផ្លាញ។
ពួកមន្ត្រីជឿថា ការបាក់ដីបានផ្តើមចេញពីតំបន់មួយដែលមានប្រវត្តិការប្រែប្រួលស្ថានភាពដី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press៕