ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ឥណ្ឌូ​នេស៊ី​បញ្ឈប់​​ប្រតិបត្តិ​ការ​ស្វែង​រកយន្តហោះ Air Asia


សមាជិក​នាវិក​ពិនិត្យ​ថង់​សាកសព​ដែល​គេ​ជឿ​ថា​ជា​ជន​រងគ្រោះ​នៃយន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ជើង​​ហោះហើរ 8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៅ​លើ​នាវា​កងទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី KRI Banda Aceh នៅ​លើ​សមុទ្រ​ជ្វា​ ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៣ ខែ​មករា​ ឆ្នាំ​២០១៥។​
សមាជិក​នាវិក​ពិនិត្យ​ថង់​សាកសព​ដែល​គេ​ជឿ​ថា​ជា​ជន​រងគ្រោះ​នៃយន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ជើង​​ហោះហើរ 8501 របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia នៅ​លើ​នាវា​កងទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី KRI Banda Aceh នៅ​លើ​សមុទ្រ​ជ្វា​ ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៣ ខែ​មករា​ ឆ្នាំ​២០១៥។​

យោធា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បញ្ឈប់​កិច្ច​ខំ​ប្រឹងប្រែង​ស្វែង​រក​យន្តហោះ​ AirAsia ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជ្វា​កាល​ពី​ខែ​មុន ដោយ​បាន​សម្លាប់​មនុស្ស​១៦២​នាក់​នៅ​លើ​យន្តហោះ​នោះ។

​អ្នក​នាំ​ពាក្យ​យោ​ធា​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​និយាយ​ថា ​អស់​រយៈពេល​មួយ​ខែ​ហើយ​ គឺ​ចាប់​តាំង​ពី​ការធ្លាក់​យន្តហោះថ្ងៃ​ទី​២៨ ​ខែ​ធ្នូ​មក ហើយ​បាន​សុំ​អភ័យ​ទោស​ដល់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​ដែលនៅ​មិន​ទាន់​រក​ឃើញ​សាក​សព​នោះ។

​ទី​ភ្នាក់ងារ​រុករក​និង​ជួយ​សង្គ្រោះ​ជាតិ​ឥណ្ឌូនេស៊ី​អាច​បន្ត​ការរុករកជន​រងគ្រោះ​៩២​នាក់​ដែល​នៅ​កំពុង​បាត់​ខ្លួន។

​អ្នក​មុជ​ទឹក​បាន​រក​ឃើញ​សាកសព​អ្នក​ដំណើរ​៧០​នាក់​ពី​កំទេច​បាក់​បែក​យន្តហោះ។​ កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​រំខាន​ដោយ​រលក​ធំៗ​និង​មិន​អាច​មើល​ឃើញ​ច្បាស់។ ប្រដាប់​ថត​ទិន្នន័យ​ជើង​ហោះ​ហើរ​របស់​យន្តហោះ​ឬ​ប្រអប់​ខ្មៅ​ត្រូវ​បាន​រក​ឃើញកាល​ពី​២​សប្តាហ៍​មុន។

ជើង​ហោះ​ហើរ​លេខ​៨៥០១​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ​បាន​ធ្លាក់ចូល​ក្នុង​សមុទ្រ​ជ្វា​ដោយ​មាន​មនុស្ស​១៦២​នាក់​នៅ​លើ​យន្តហោះ​ នៅ​ពេល​ដែល​កំពុង​ហោះ​ហើរ​ពី​ទីក្រុង​ Surabaya ​ដែល​ជា​ទីក្រុង​ធំ​ទី​២​របស់​ឥណ្ឌូនេស៊ី​ទៅ​កាន់​ប្រទេស​សឹង្ហបុរី។

​រដ្ឋ​មន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ​យន្តហោះ​នោះ​បាន​ហោះ​ឡើង​លឿន​ហួស​ពី​ល្បឿន​ធម្មតាមុន​ពេល​ធ្លាក់​ចូល​ក្នុង​សមុទ្រ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ៕

XS
SM
MD
LG