ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួនអ្នក​ស្លាប់​ពី​ការ​វាយ​ប្រហារ​នៅ​ភាគ​ឥសាន​ប្រទេស​ឥណ្ឌា​បាន​កើន​ដល់​៧២​នាក់​


ជន​រងគ្រោះ​ពីការ​វាយ​ប្រហារ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅស្រុក Kokrajhar រដ្ឋ Assam ប្រទេសឥណ្ឌា។
ជន​រងគ្រោះ​ពីការ​វាយ​ប្រហារ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅស្រុក Kokrajhar រដ្ឋ Assam ប្រទេសឥណ្ឌា។

ប៉ូលិសនៅ​ប្រទេស​ឥណ្ឌា​ភាគឥសាននិយាយថា​ ការវាយ​ប្រហារដែល​សង្ស័យ​ថា​ មាន​ការ​រៀបចំ​ដោយ​ក្រុម​កុលសម្ព័ន្ធភ្នំ​បំបែក​ខ្លួន​នោះ​ បានធ្វើឲ្យ​ចំនួន​មនុស្ស​ស្លាប់បាន​ឡើងដល់​៧២នាក់​។​

តំបន់ខ្លះ​របស់រដ្ឋ ​Assam នៅតែមាន​ការរឹត​បន្តឹង​បំរាម​គោចរ​បាន​ធ្វើ​ឡើង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រោយពី​មាន​អំពើហិង្សា​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ដែល​លោក​នាយករដ្ឋមន្ត្រី​ Narendra Modi ហៅថា​ អំពើ​កំសាក។ ​លោក​ប្រធានាធិបតី​ Pranab Mukherjee ​កាលពីថ្ងៃពុធ​បាន​ថ្កោលទោស​ការវាយ​ប្រហារ​នោះ។​ លោក​ធ្វើការថ្កោល​ទោសនេះ​នៅតាម​គេហទំព័រ​ Twitter ​របស់លោក ​ដោយ​សរសេរ​ថា ​អំពើភេរវកម្ម ​និង​អំពើហិង្សា​នេះ​ត្រូវតែមាន​ការបង្ក្រាប​ដោយ​ធ្ងន់ដៃ។

អាជ្ញាធរ​បាន​បន្ទោសក្រុមបំបែក​ខ្លួន​ជនជាតិ​ដើម​ដែលមាន​ឈ្មោះថា ​រណសិរ្ស​ជាតិ​ប្រជា​ធិបតេយ្យ​របស់​ Bodoland​ ចំពោះអំពើ​ឃោរឃៅ​នេះ។​ ប្រទេស​ឥណ្ឌាបាន​កំណត់​ថា ក្រុមនេះ​ជាអង្គការភេរវ​កម្ម​ ហើយ​ថ្មីៗ​រដ្ឋាភិបាល​បាន​ធ្វើការ​បង្ក្រាប​ប្រឆាំង​នឹងក្រុម​នេះ។ ​

រណសិរ្ស​ជាតិ​ប្រជា​ធិបតេយ្យ​របស់​ Bodoland​ កំពុង​ស្វែករក​ឯករាជ្យភាព​សម្រាប់​ជានជាតិដើម ​Bodo នេះ។ ក្រុម​នេះ​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​នឹងជនជាតិ​ផ្សេងពីជន​ជាតិ​ Bodo​នៅតំបន់​នេះ តាំងពី​ត្រូវ​បាន​បង្កើតឡើង​នៅឆ្នាំ​១៩៩៨។​ ការវាយ​ប្រហារ​ចុងក្រោយ​របស់​ក្រុម​នេះ​បានសម្លាប់អ្នក​កាន់សាសនា​មូស្លីម​រាប់សិបនាក់៕


XS
SM
MD
LG