ប្រែសម្រួលដោយ ឃួន ធារ៉ា
នៅប្រទេសឥណ្ឌា ការព្រួយបារម្ភអំពីគ្រោះរាំងស្ងួតនិងការខូចខាតផលដំណាំបានធូរស្បើយ វិញហើយ បន្ទាប់ពីមានទឹកភ្លៀងម៉ុសសុង។ ផលដំណាំនេះបានលើកកម្ពស់សេចក្តីរំពឹងថា ឥណ្ឌា ដែលជាប្រទេសមួយក្នុងចំណោមប្រទេសផលិតស្រូវបានច្រើនជាងគេបំផុតនៅលើពិភពលោក នឹងបន្តនាំចេញប្រភេទធញ្ញជាតិអាហារនេះ ដែលជារបបអាហារដ៏សំខាន់មួយរបស់ជនជាតិអាស៊ី។
ក្នុងកំឡុងខែមិថុនានិងកក្កដា លោក ហ្គឺជូរ៉ាន ស៊ីង (Gurchuran Singh) កសិករម្នាក់ក្នុងរដ្ឋភុនចាប (Punjab)ភាគខាងជើងប្រទេស បានអស់សង្ឃឹមចំពោះផ្ទៃមេឃដែលគ្មានពពកនិងក្តៅខ្លាំង។ លោកបានប្រើប្រាស់ប្រព័ន្ធទឹកខាងក្រោមដីដើម្បីបូមទឹកដាក់ស្រែយ៉ាងស្ងួតហែងរបស់លោក ប៉ុន្តែព្រួយបារម្ភថា ទិន្នផលស្រូវរបស់លោក អាចនឹងស្វិតស្រពោនទៅវិញ ប្រសិនបើគ្មានទឹកភ្លៀងម៉ុសសុងទេនោះ។
ប៉ុន្តែកាលពីខែសីហា ពពកខ្មៅបានលេចឡើង ហើយភ្លៀងយ៉ាងខ្លាំងបានស្រោចស្រពដំណាំរបស់លោកយ៉ាងជោគជាំ ដោយបានផ្តល់ក្តីសង្ឃឹមដល់ លោក ស៊ីង ថាទិន្នផលស្រូវរបស់ លោកនឹងអាចទទួលបានស្ទើរតែដូចធម្មតាក្នុងឆ្នាំនេះ។
លោក ស៊ីង និយាយថា យ៉ាងហោចណាស់ ដំណាំរបស់លោកនឹងមានកម្រិតទាបជាងឆ្នាំមុនចំនួន១០ភាគរយប៉ុណ្ណោះ។ លោកថ្លែងថា វាអាចនឹងមានសភាពធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់ទេនោះ។
ការធ្លាក់ភ្លៀងម៉ុសសុងនៅចុងរដូវ គឺជាភាពធូរស្បើយយ៉ាងក្រៃលែងសម្រាប់ប្រទេសមួយ ដែលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះរាំងស្ងួតនិងការខូចដំណាំ កាលពីមួយខែមុននេះ។
ទឹកភ្លៀងក្នុងខែសីហានិងដើមខែកញ្ញាមានបរិមាណច្រើន ដែលប៉ះប៉ូវដល់ការខ្វះខាតទឹកភ្លៀងក្នុងកំឡុងពេលដើមរដូវម៉ុសសុងរបស់ឥណ្ឌា។ ឥឡូវនេះ ឱនភាពទឹកភ្លៀងនេះ មានចំនួនតិចជាង១០ភាគរយ បើធៀបទៅនឹងចំនួន៣០ភាគរយនៅចុងខែមិថុនា។
ក្រុមមន្ត្រីនិយាយថា ការចាប់ផ្តើមធ្លាក់ភ្លៀងម៉ុងសុង មានន័យថា ផលដំណាំដូចជាស្រូវ អំពៅ និងកប្បាស នឹងមិនទទួលរងគ្រោះច្រើនដូចដែលធ្លាប់បានព្រួយបារម្ភ កាលពីដំបូងឡើយ។ ប៉ុន្តែដំណាំ ដូចជាគ្រាប់ឡង់ទីល សណ្តែក សណ្តែកដី ទំនងមានការធ្លាក់ចុះទិន្នផល ជាពិសេសនៅតាមបណ្តារដ្ឋ ដែលកសិករមិនមានគ្រឿងបរិក្ខារសម្រាប់វិស័យធារាសាស្ត្រ។
លោក វ៉ាយ ខេ អាឡាគ (Y.K. Alagh) នាយកវិទ្យាស្ថានគ្រប់គ្រងជនបទ (Institute of Rural Management) ក្នុងរដ្ឋហ្គូចារ៉ាត (Gujarat) និយាយថាកង្វះខាតទឹកភ្លៀងក៏បានប៉ះពាល់ដល់ស្បៀងបម្រុងសម្រាប់សត្វពាហនៈផងដែរ ដែលបង្កជាបញ្ហាសម្រាប់កសិករចិញ្ចឹមសត្វ។
ប៉ុន្តែ លោក អាឡាគ ថ្លែងថា ការព្រួយបារម្ភជាច្រើនអំពីភាពមិនសូវមានភ្លៀងម៉ុសសុង បានកន្លងផុតហើយ ដោយសារមានភ្លៀងធ្លាក់នាចុងរដូវដែលចាក់បំពេញបឹងបួរនិងអាងស្តុកទឹកនានា ដែលបំពេញទឹកក្រោមដីឡើងវិញហើយជួយដល់ដំណាំរដូវរងា ដែលត្រូវបានហៅថា «រ៉ាប៊ី» (rabi)។
«ទឹកភ្លៀងដែលយើងទទួលបាន នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន។ ខ្ញុំមិនគិតថា ឥឡូវនេះ យើងនឹងមានបញ្ហាទឹកសម្រាប់បរិភោគនោះទេ។ ហើយខ្ញុំគិតថា ស្ថានភាពរាំងស្ងួត នឹងប្រសើរឡើងជាលំដាប់ ដែលគួរតែជាការបន្ធូរបន្ថយសម្ពាធនៃអតិផរណាស្បៀងអាហារទៅលើវិស័យសេដ្ឋកិច្ច។ ហើយ ឥឡូវនេះ យើងបានទទួលសំណើមជាច្រើនសម្រាប់ដំណាំរ៉ាប៊ីដ៏ល្អមួយ។»
ទឹកភ្លៀងក៏បានជួយបន្ធូរបន្ថយការព្រួយបារម្ភអំពីការរអាក់រអួលជាយថាហេតុនៃការនាំចេញអង្ករពីប្រទេសឥណ្ឌាដែរ។ រដ្ឋមន្ត្រីស្បៀងអាហារ លោក ខេ វី ថូម៉ាស់ (K.V. Thomas) មានប្រសាសន៍ថា ការនាំចេញនឹងបន្ត ដោយសាររដ្ឋាភិបាលមានស្បៀងបម្រុងយ៉ាងបរិបូរពីការប្រមូលផលកាលពីឆ្នាំមុន។
លោកមានប្រសាសន៍ថា ប្រទេសនេះចង់ក្លាយជាអ្នកនាំចេញប្រកបដោយស្ថិរភាពនៅលើទីផ្សារសកលលោក សម្រាប់ផលិតផលកសិកម្ម មានដូចជាអង្ករនិងស្រូវសាលីជាដើម។
លោក វីជ័យ សេត្យា (Vijay Setia) ប្រធានសមាគមអ្នកនាំចេញអង្ករឥណ្ឌា (India Rice Exporters Association) និយាយថា កសិករប្រហែលជាមិនអាចប្រមូលផលដំណាំយ៉ាងក្រាស់ក្រែល ដូចបណ្តាឆ្នាំកន្លងទៅទេ ប៉ុន្តែផលិតផល នឹងមានកម្រិតធម្មតា។
កាលពីឆ្នាំមុន ប្រទេសឥណ្ឌា បានលើកលែងការដាក់បម្រាមឆ្នាំ២០០៨ស្តីពីការនាំអង្ករចេញ ដែលបានធ្វើឱ្យតម្លៃអង្ករពិភពលោកឡើងកប់ពពក។ ឥណ្ឌា ដែលជាប្រទេសផលិតស្រូវច្រើនជាងគេលំដាប់ទីពីរនៅក្នុងពិភពលោក បានក្លាយជាប្រទេសអ្នកនាំអង្ករចេញធំជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីបម្រាមត្រូវបានដកចេញ៕