ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​ទៅ​លើ​ស្ថានីយ៍​រថភ្លើង​នៅ​ក្នុង​ទីក្រុង​ St. Petersburg


ជន​រងគ្រោះ​ដោយ​ការ​បំផ្ទុះ​នៅ​ក្នុង​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​ក្បែរ​វិទ្យាស្ថាន Tekhnologichesky ក្នុង​ទីក្រុង St.Petersburg ​ត្រូវ​បាន​គេ​សែង​យក​ទៅ​កាន់​ឡាន​ពេទ្យ។
ជន​រងគ្រោះ​ដោយ​ការ​បំផ្ទុះ​នៅ​ក្នុង​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ​ក្បែរ​វិទ្យាស្ថាន Tekhnologichesky ក្នុង​ទីក្រុង St.Petersburg ​ត្រូវ​បាន​គេ​សែង​យក​ទៅ​កាន់​ឡាន​ពេទ្យ។

អាជ្ញាធរ​រុស្ស៊ី​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​៩​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​មនុស្ស​៥០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​មួយ​លើ​ខ្សែ​រថភ្លើង​នៅ​ក្នុង​ទីក្រុង ​St. Petersburg។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​ថា ការ​ផ្ទុះ​គ្រាប់​បែក​នេះ​បាន​កើតឡើង​នៅ​ឯ​ស្ថានីយ៍​រថភ្លើង ​Sennaya Square ​នៅ​ចំ​កណ្តាល​ទីក្រុង​នេះ។

គណៈកម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​របស់​រុស្ស៊ី​និយាយ​ថា គ្រាប់​បែក​មួយ​គ្រាប់​ទៀត​នៅ​ឯ​ស្ថានីយ៍​រថភ្លើង​មួយ​ទៀត​ក្នុង​ទីក្រុង ​St. Petersburg ត្រូវ​បាន​ដោះ​ទាន់​ពេល​វេលា។ ​

រាល់​ស្ថានីយ៍​រថភ្លើង​ទាំងអស់​នៅ​ក្នុង​ទីក្រុង​ធំ​ជាង​គេ​បំផុត​ទី​ពីរ​របស់​រុស្ស៊ី​មួយ​នេះ​ត្រូវបាន​ផ្អាក​ដំណើរការ។

ប្រធានាធិបតី​រុស្ស៊ី លោក​ ​Vladimir Putin ​បាន​និយាយ​ថា អ្នក​ស៊ើបអង្កេត​ដែល​ពិនិត្យ​មើល​ទៅ​លើ​ហេតុការណ៍​នេះ កំពុង​តែ​ពិចារណា​ទៅ​លើ​ហេតុផល​ទាំងអស់​ដែល​រួម​បញ្ចូល​ទាំង​ហេតុផល​អំពើ​ភេរវកម្ម​ផង​ដែរ។

លោក ​Putin បាន​មក​ដល់​ទីក្រុង​ St. Petersburg កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ថ្លែង​នៅ​ក្នុង​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រចាំ​ឆ្នាំ​ដែល​ឧបត្ថម្ភ​ដោយ​ចលនា​នយោបាយ​មួយ​ដែល​គាំទ្រ​ដោយ​វិមាន​ក្រឹមឡាំង។

លោក​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ទៅ​កាន់​ញាតិ​មិត្ត​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​និង​រង​របួស​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​នោះ​ផង​ដែរ៕

XS
SM
MD
LG