ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​បង្កើន​វិធានការ​ការពារ​ជំងឺ​កូវីដ១៩ បន្ទាប់ពី​មាន​ករណី​សង្ស័យ​ឆ្លង​ជំងឺ​នេះ​មួយ​ករណី


សិស្ស​សាលា​បឋមសិក្សា Kim Song Ju ពិនិត្យ​កម្ដៅក្នុង​ខ្លួន មុន​នឹង​ចូលរៀន ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២០។
សិស្ស​សាលា​បឋមសិក្សា Kim Song Ju ពិនិត្យ​កម្ដៅក្នុង​ខ្លួន មុន​នឹង​ចូលរៀន ទីក្រុង​ព្យុងយ៉ាង កូរ៉េខាងជើង ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​កូរ៉េខាងជើង​បាន​បង្ហាញ​វិធានការ​ការពារ​តឹងតែង​ជាង​មុន​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង។

កូរ៉េខាងជើង​បាន​ធ្វើ​ដូច្នេះ បន្ទាប់ពី​ខ្លួន​បាន​បិទ​ព្រំដែន​ទីក្រុង Kaesong ដើម្បី​ទប់ទល់​នឹង​ករណី​សង្ស័យ​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

វិធានការ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ដ៏​តឹងតែង និង​ការ​តាមដាន​រក​អ្នក​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ដែល​សង្ស័យ​ថា​កើត​ជំងឺ​កូវីដ១៩ នេះ កំពុង​បន្ត​ធ្វើ ហើយ​ឧបករណ៍​ធ្វើ​តេស្ត សម្លៀកបំពាក់​ការពារ​ខ្លួន និង​ឧបករណ៍​ពេទ្យ​ផ្សេង​ទៀត​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​មិន​បង្អែរបង្អង់​យូរ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA នេះ។

វិធានការ​នេះ​បាន​ធ្វើ​ឡើង ក្រោយពី​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ប្រកាស​អំពី​ភាព​អាសន្ន​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​មនុស្ស​ម្នាក់​ដែល​សង្ស័យ​ថា​មាន​ជំងឺ​កូវីដ១៩ ទើប​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង។

កូរ៉េខាងជើង​បាន​បញ្ជាក់​ថា ខ្លួន​បាន​ធ្វើ​តេស្ត​រក​ជំងឹ​កូវីដ១៩ លើ​មនុស្ស ១.២១១ នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី ១៦ ខែ​កក្កដា ដោយ​លទ្ធផល​បង្ហាញ​ថា អ្នក​ទាំង​នោះ​មិន​មាន​ជំងឺ​នេះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែលផ្ញើ​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ៕

XS
SM
MD
LG