ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ទៅ​ចូលរួម​កិច្ច​ប្រជុំ​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក


ប្រធានាធិបតីសហរដ្ឋអាមេរិក​ត្រាំ Donald Trump បក់ដៃ​ខណ​ដែល​លោក​បាន​មក​ដល់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (WEF) ប្រចាំឆ្នាំ​នៅ​ក្នុង​ទីក្រុង​ Davos​ ប្រទេស​ស្វីស។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​នឹង​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​តំបន់​ភ្នំ​មួយ​កន្លែង​ក្នុង​ក្រុង Davos ប្រទេស​ស្វីស។

ការ​ចូលរួម​របស់​លោក Trump នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ គឺ​ជា​ការ​ចូលរួម​ដំបូង​បង្អស់​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង តាំង​ពី​ពេល​ដែល​អតីត​ប្រធានាធិបតី Bill Clinton បាន​ចូលរួម​កាល​ពី​ឆ្នាំ ២០០០ មក។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា គណៈប្រតិភូ​ភាគ​ច្រើន​បាន​ត្រៀម​ខ្លួន​ឃើញ​ទស្សនៈ​ខ្វែង​គំនិត​គ្នា​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​សាកលលោក។

លោក Trump ត្រូវ​គេ​រំពឹង​ថា នឹង​ជំរុញ​គោល​នយោបាយ «ផ្ដល់​អាទិភាព​លើ​សហរដ្ឋ​អាមេរិក‍​ដំបូង​គេ​បង្អស់‍» ដែល​ជា​គោល​នយោបាយ​មួយ ដែល​សហរដ្ឋ​អាមេរិក​បាន​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​មួយ​ចំនួន និង​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​រចនា​សម្ព័ន្ធ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សាកលលោក​ឡើង​វិញ។ មហា​អំណាច​សាកល​លោក​ផ្សេង​ទៀត ដូចជា​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ប្រទេស​ចិន និង​ជប៉ុន កំពុង​ជំរុញ​ឲ្យ​មាន​ការ​ប្ដូរផ្ដាច់​ឡើង​វិញ​ចំពោះ​ពាណិជ្ជកម្ម​សេរី​ក្នុង​ពិភពលោក។

អ្នក​រៀបចំ​កិច្ច​ប្រជុំ​នេះ​សង្ឃឹម​ថា កិច្ច​ប្រជុំ​នេះ​នឹង​ជួយ​សម្រុះ​សម្រួល​ទស្សនៈ​ផ្ទុយ​គ្នា​របស់​គូ​ប្រជែង​នីមួយៗ។

លោក Borge Brende ប្រធាន​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក បាន​និយាយ​ថា៖ «យើង​ជឿជាក់​យ៉ាង​មុតមាំ​លើ​កិច្ច​ពិភាក្សា ហើយ​ខ្ញុំ​គិត​ថា ការណ៍​ដែល​ប្រធានាធិបតី​អាមេរិក​មក​ចូលរួម​ក៏​បើក​ឱកាស​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​សកលភាវូបនីយកម្ម​ដ៏​យុត្តិធម៌​ជាង​មុន​មួយ‍»៕

XS
SM
MD
LG