ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ហិង្សា​របស់​យោធា​មីយ៉ាន់ម៉ា​លើ​ជាតិ​សាសន៍​ភាគ​តិច​បន្ត​ធ្វើ​តាំង​ពី​អតីតកាល​រហូត​មក​ដល់​បច្ចុប្បន្ន


អ្នក​លក់​កំពុង​លក់​ចំណី​ទៅកាន់​កុមារនៅ​ជំរំ​ជន​ភៀស​ខ្លួន Kutupalong ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី ០៣ តុលា ២០១៧។
អ្នក​លក់​កំពុង​លក់​ចំណី​ទៅកាន់​កុមារនៅ​ជំរំ​ជន​ភៀស​ខ្លួន Kutupalong ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី ០៣ តុលា ២០១៧។

លោក Lung Sai Lang ដែល​ជា​ជន​ភៀស​ខ្លួន Shan បាន​រំឭក​អំពី​ការ​វាយ​ប្រហារ​របស់​យោធា​ភូមា​ទៅ​លើ​ភូមិ Hauy Yao នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ​កាល​ពី​ឆ្នាំ ២០០២ ដែល​នៅ​ពេល​នោះ​លោក បាន​នាំ​កូន​តូច​របស់​លោក​ពីរ​នាក់ និង​ប្រពន្ធ​របស់​លោក​គេច​ខ្លួន​កាត់​តាម​ព្រៃ​ចូល​ទៅ​ព្រំដែន​រវាង​ប្រទេស​ថៃ និង​មីយ៉ាន់ម៉ា។

លោក Lung Sai Lang ដែល​ជា​កសិករ​ជាតិ​សាសន៍ Shan រូប​នេះ សព្វថ្ងៃ​រស់នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Kung Jor នៅ​ក្នុង​តំបន់​ភ្នំ​ជាប់​ព្រំដែន។ លោក​បាន​និយាយ​ថា៖ «ទាហាន​ភូមា​គិត​ថា ពួក​យើង​ដែល​ជា​ប្រជាពលរដ្ឋ​ធម្មតា​មាន​បំណង​ចង់​គាំទ្រ​យោធា Shan ប៉ុន្តែ​តាម​ពិត យើង​គ្រាន់តែ​ចង់​រស់នៅ​ក្នុង​សុខ​សន្តិភាព​តែ​ប៉ុណ្ណោះ»។

កង​កម្លាំង​របស់​រដ្ឋាភិបាល​យោធា​ភូមា​កាល​ពី​អតីតកាល​បាន​បង្កើន​យុទ្ធនាការ​វាយ​កម្ទេច​ទៅ​លើ​ផល​ប្រយោជន៍​របស់​ជន​ស៊ីវិល​ជាតិ​សាសន៍ Shan តាំង​ពី​ឆ្នាំ ១៩៩៦ មក។ យុទ្ធនាការ​នេះ​ជា​យុទ្ធនាការ​បង្ក​ការ​ភិតភ័យ និង​ការ​រំលោភ​បំពាន​ដើម្បី​បំផ្លាញ​ការ​គាំទ្រ​របស់​សហគមន៍​ជាតិ​សាសន៍ Shan ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នៃ​ជាតិ​សាសន៍​ភាគ​តិច​នេះ។

នៅ​ក្នុង​ឆ្នាំ ២០០២ អង្គការ​មូលនិធិ​សិទ្ធិ​មនុស្ស Shan និង​អង្គការ​បណ្ដាញ​សកម្មភាព​ស្ត្រី Shan បាន​ធ្វើ​ការ​ស៊ើប​អង្កេត និង​បោះពុម្ព​ផ្សាយ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «សិទ្ធិ​ក្នុង​ការ​ចាប់​រំលោភ»។ សៀវភៅ​នេះ​កត់ត្រា​អំពី​ហេតុការណ៍​ចំនួន ១៧៣ ករណី​នៃ​ការ​ចាប់​រំលោភ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ផ្សេងៗ​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ក្មេង​ស្រី និង​ស្ត្រី​ចំនួន ៦២៥ នាក់ ដែល​ករណី​ទាំង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ឡើង​ដោយ​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ Shan នៅ​ចន្លោះ​ឆ្នាំ ១៩៩៦ និង​ឆ្នាំ ២០០១។

ការ​ចោទ​ប្រកាន់​នៃ​ការ​យក​ការ​ចាប់​រំលោភ​ជា​អាវុធ​ធ្វើ​សង្គ្រាម​ដូច​នេះ​បាន​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ដោយ​ឥឡូវ​នេះ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច Rohingya ដែល​តាំង​ពី​ខែ​សីហា ឆ្នាំ​មុន​មក ជាតិ​សាសន៍ Rohingya ជាង ៦ សែន ៥ ម៉ឺន​នាក់ បាន​គេច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដេស​ដែល​នៅ​ក្បែរ​ខាង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG