ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតមេដឹកនាំនិងមេដឹកនាំបច្ចុប្បន្នប្រយ័ត្នប្រយែងពីតួនាទីរបស់យោធាក្នុងការឆ្លើយតបនឹងការតវ៉ាប្រឆាំង


ប៉ូលិសប៉ះទង្គិចជាមួយនឹងបាតុករអំឡុងពេលបាតុកម្មនៅរដ្ឋ Louisiana កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។
ប៉ូលិសប៉ះទង្គិចជាមួយនឹងបាតុករអំឡុងពេលបាតុកម្មនៅរដ្ឋ Louisiana កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។

ទាំងអតីតពួកមន្រ្តីជាន់ខ្ពស់ក្រសួងការពារប្រទេសនិងមន្រ្តីជាន់ខ្ពស់យោធាបច្ចុប្បន្នកំពុងសម្តែងការព្រួយកង្វល់អំពីយោធាត្រូវបានប្រើក្នុងគោលបំណងនយោបាយ នៅពេលមានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងអំពីភាពព្រៃផ្សៃរបស់ប៉ូលិស ខណៈដែលសង្កត់ពីតម្រូវការភាពស្មើគ្នាសម្រាប់ពលរដ្ឋអាមេរិកាំងទាំងអស់ និងលើកស្ទួយការប្តេជ្ញាដើម្បីការពារសេរីភាពនៃការនិយាយស្តីនិងការជួបប្រជុំដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

លោកឧត្តមសេនីយ៍ Joseph Lengyel ប្រធានឆ្មាំការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា «ប្រសិនបើយើងត្រូវបំពេញកាតព្វកិច្ចរបស់យើងជាកងទ័ព ជាពលរដ្ឋអាមេរិកាំង និងជាមនុស្សជាតិ យើងត្រូវតែធ្វើទៅតាមសម្បថរបស់យើង។ យើងមិនអាចអត់ឱនការប្រកាន់ពូជសាសន៍ ការរើសអើង ឬអំពើហិង្សាទេ»។

កងទ័ពឆ្មាំការពារជាតិបានត្រូវដាក់ពង្រាយនៅក្នុងរដ្ឋចំនួន៣១ ដើម្បីជួយការឆ្លើយតបរបស់ទីភ្នាក់ងារពង្រឹងច្បាប់មូលដ្ឋានដល់ការតវ៉ាដែលបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុនពាក់ព័ន្ធនឹងការស្លាប់របស់ George Floyd បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកដែលស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិស។ វត្តមានយោធាប្រហែលភាគច្រើនស្ថិតនៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសុំឲ្យអភិបាលបញ្ជូនកងទ័ពឆ្មាំការពារជាតិទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ហើយលោក Mark Esper រដ្ឋមន្រ្តីការពារប្រទេស បានបញ្ជាកងទ័ព១ពាន់៣រយនាក់ឲ្យប្តូរទៅកាន់បន្ទាយនានានៅខាងក្រៅរដ្ឋធានីដែលពួកគេ ស្ថិតក្នុងការប្រុងការ ប្រសិនបើមានការស្នើនិងការចាំបាច់។

បន្ទាប់ពីការតវ៉ាប្រឆាំងក្នុងរយៈពេលប៉ុន្មានថ្ងៃមិនសូវមានការតានតឹងក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធម្សិលមិញ មន្រ្តីមន្ទីរបញ្ចកោណបានបញ្ជាឲ្យកង ទ័ពបំពេញភារៈកិច្ចប្រហែល២រយនាក់ត្រឡប់ទៅផ្ទះវិញ។ ក៏ប៉ុន្តែបន្ទាប់ពីការពិភាក្សានៅសេតវិមានមក ក្រោយមកលោករដ្ឋមន្រ្តីការពារប្រទេស Esper បានប្រែក្រឡាស់ការសម្រេចនេះ៕

XS
SM
MD
LG