ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Cruz លោក Trump លោក Sanders និង​លោកស្រី​ Clinton ទទួល​បាន​ជ័យ​ជម្នះ​តាម​រដ្ឋ​នានា​​ក្នុង​ការ​បោះឆ្នោត​បឋម​ថ្ងៃ​សៅរ៍


(តាម​ទ្រនិចនាឡិកា) លោក Ted Cruz លោកស្រី Hillary Clinton លោក​ Bernie Sanders និង​លោក Donald Trump ដែល​ទទួលបាន​ជ័យជម្នះ​តាម​រដ្ឋ​នានា​ក្នុង​ការ​បោះឆ្នោត​បឋម​ថ្ងៃសៅរ៍។
(តាម​ទ្រនិចនាឡិកា) លោក Ted Cruz លោកស្រី Hillary Clinton លោក​ Bernie Sanders និង​លោក Donald Trump ដែល​ទទួលបាន​ជ័យជម្នះ​តាម​រដ្ឋ​នានា​ក្នុង​ការ​បោះឆ្នោត​បឋម​ថ្ងៃសៅរ៍។

រដ្ឋ​ចំនួន​០៥​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ជ្រើសរើស ថាតើ​នរណា​ត្រូវ​ធ្វើ​ជា​តំណាង​ឲ្យ​គណបក្ស​ប្រជា​ធិបតេយ្យនិង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ជ្រើសរើស​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លើក​ក្រោយ។

ពួក​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋចំនួន០៤ ដោយ​លោក Donald Trump ​អ្នកនាំ​មុខ​ខាង​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​បាន​រដ្ឋ​ចំនួន​០​២​គឺ​រដ្ឋ Louisianaនិង​រដ្ឋ Kentucky ​ហើយ​សមាជិក​ព្រឹទ្ធ​សភា Ted Cruz ​ឈ្នះ​បាន​រដ្ឋ​ចំនួន​០២គឺ​រដ្ឋ Maineនិង​រដ្ឋ Kansas។ ​សមាជិក​ព្រឹទ្ធ​សភា Marco Rubio ​និង​លោក​ John Kasich ​អភិបាលរដ្ឋ Ohio ​មិនបាន​ឈ្នះ​រដ្ឋ​ណាមួយ​ទេ។

លោក Cruz បាន​ទទួលប្រតិភូ​ច្រើន​ជាង​លោក Trumpកាល​ពី​ថ្ងៃ​សៅរ៍ ក៏​ប៉ុន្តែ​លោក Trump នៅ​តែ​នាំ​មុខ​ដោយមាន​ប្រតិភូ​៣៧៨ ហើយ​លោកCruz មាន​ប្រតិភូ​ចំនួន​២៩៥។

ចំណែក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ ​សមាជិក​ព្រឹទ្ធ​សភា​លោក Bernie Sanders ​បាន​ឈ្នះ​រដ្ឋ Kansas និង​រដ្ឋ Nebraska ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម ​ខណៈ​ដែល​លោកស្រី​អតីត​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក Hillary Clinton ​បាន​ឈ្នះ​យ៉ាង​ខ្លាំង​លើ​លោក Sanders ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ​ Louisiana។

លោកស្រី​ Clinton ​បាន​ឈ្នះ​ប្រតិភូ​ច្រើន​ជាង​លោក Sanders ​ហើយ​នៅ​បន្ត​ការ​នាំមុខ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​រាប់​ចំនួន​ប្រតិភូ ​ដោយលោកស្រី​បាន​ទទួល​ប្រតិភូ១.​១២១​ដោយធៀប​នឹង​លោក Sandersដែល​ទទួលបាន​ប្រតិភូ៤៧៩។

​ទោះ​ជាយ៉ាង​នៅ​ក៏ដោយ ​លោកSandersបាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​‍«​យើង​បាន​ទទួល​ការ​គាំទ្រ​កើន​ឡើង​យ៉ាង​ខ្លាំង ថាមពល​ និង​ភាព​សប្បាយ​រីករាយ​ដែល​នឹង​នាំ​យើងទាំងអស់​គ្នាឆ្ពោះ​ទៅ​កាន់​សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង Philadelphia‍»៕

XS
SM
MD
LG