ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ Iowa គ្រោង​នឹង​ចាប់ផ្តើម​ដំណើរ​ការ​បោះឆ្នោត​បឋម​នៅ​អាមេរិក


(រូបតាមទិសដៅទ្រនិចនាឡិកា) បេក្ខជន​ប្រធានាធិបតី​អាមេរិក Hillary Clinton, Ted Cruz, Donal Trump, និង​ Bernie Sanders ស្ថិត​នៅ​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ នៅ​មុន​ការ​បោះ​ឆ្នោត​បឋម​នៅ​រដ្ឋ​ Iowa នៅ​ថ្ងៃទី​៣១ ខែ​មករា​ ឆ្នាំ​២០១៦។​
(រូបតាមទិសដៅទ្រនិចនាឡិកា) បេក្ខជន​ប្រធានាធិបតី​អាមេរិក Hillary Clinton, Ted Cruz, Donal Trump, និង​ Bernie Sanders ស្ថិត​នៅ​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ នៅ​មុន​ការ​បោះ​ឆ្នោត​បឋម​នៅ​រដ្ឋ​ Iowa នៅ​ថ្ងៃទី​៣១ ខែ​មករា​ ឆ្នាំ​២០១៦។​

ក្រោយ​ពី​ការ​ជួប​ជុំ​គៀង​គរ​សំឡេង​ឆ្នោត​ ការ​ថ្លែង​សុន្ទរកថា​និង​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​មក​នេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បឋម​នៅ​សហរដ្ឋ​អាមេរិក គ្រោង​នឹង​ចាប់ផ្តើម​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ពេល​ដែល​ ពលរដ្ឋ​ក្នុង​រដ្ឋ Iowa នឹង​បោះឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​នៅ​តាម​មណ្ឌល។ ​បេក្ខជន​ឈរ​ឈ្មោះ​នីមួយៗ​កំពុង​តែ​គៀង​គរ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ទូទាំង​រដ្ឋ​នេះ​ ដែល​ស្ថិត​នៅ​ចំ​កណ្តាល​សហរដ្ឋ​អាមេរិក។

នៅ​មុន​ការបោះឆ្នោត​ដ៏​សំខាន់​ជា​លើកដំបូង​នៅ​ក្នុង​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំ​២០១៦​នេះ ការ​ស្ទង់​មតិ​នៅ​ក្នុង​រដ្ឋ​ Iowa បាន​បង្ហាញ​ពី​ការ​ប្រកួត​យ៉ាង​ប្រកៀក​ប្រកិត​គ្នា សម្រាប់​ការ​តែង​តាំង​បេក្ខជន​ទាំង​ខាង​គណបក្ស​សាធារណរដ្ឋ​ ទាំង​ខាង​គណបក្ស​ប្រជាធិបតេយ្យ។​

នៅ​ខាង​គណបក្ស​សាធារណរដ្ឋ​ មហាសេដ្ឋី​អចលនទ្រព្យ​ លោក Donald Trump នាំ​មុខ​ព្រឹទ្ធសមាជិក​មកពី​រដ្ឋ​តិចសាស់​ (Texas) លោក Ted Cruz តែ​បន្តិច​ប៉ុណ្ណោះ។

ចំណែក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ ការ​ប្រកួត​ប្រជែង​ហាក់​ដូចជា​ ប្រដំ​ប្រសង​គ្នា​រវាង​អតីត​រដ្ឋមន្ត្រី​ការបរទេស​ លោក​ស្រី Hillary Clinton និង​បេក្ខជន​ឯករាជ្យ គឺ​ព្រឹទ្ធសមាជិក​មក​ពី​រដ្ឋ​វម៉ន់ (Vermont) លោក Bernie Sanders ដែល​បាន​ប្រកាស​ដោយ​ខ្លួន​ឯង​ថា ជា​អ្នក​សង្គម​និយម​តាម​បែប​ប្រជាធិបតេយ្យ៕

XS
SM
MD
LG